ភ្នំពេញ៖ នេះជាលើកទី១ ហើយដែលតារាសម្តែង និង ជាតារាម៉ូឌែល រាងតូចស្តើង នាង គង់ សូនីតា បានសម្រេចចិត្ត ចេញមុខទម្លាយប្រាប់ រឿងដ៏រសើប ជុំវិញការសាងសម្ព័ន្ធភាពស្នេហា ដ៏ស៊ីជម្រៅជាមួយតារាសម្តែងប្រុស ក្នុងរឿង«ព្រហ្មលិខិត» លោក វ៉ាន់ រ៉ាវត្ថិ រហូតជ្រុលជ្រួស បានខ្លួនប្រាណគ្នា ធ្វើឱ្យនាងមានកូន អាយុជាង៤ខែម្នាក់ ជា តំណក់ឈាមជាមួយគ្នា។ ប៉ុន្តែទីបញ្ចប់តារាប្រុសរូបនេះ បែរជាដោះដៃ មិនទទួលស្គាល់នាង និងកូនទៅវិញ។

សម្រាប់តារាសម្តែង គង់ សូនីតា កន្លងមកគេ ពុំដែលធ្លាប់លេចឮព័ត៌មាន អំពីរឿងរ៉ាវជីវិតស្នេហារវាងនាងជានឹងបុរសណាម្នាក់នោះឡើយ ចាប់តាំងពីតារាស្រីរូបនេះ ផ្តើមចូលខ្លួនប្រឡូក ក្នុងវិស័យសិល្បៈ អស់រយៈពេលជាង៣ឆ្នាំមកនេះ។ ប៉ុន្តែផ្ទុយទៅវិញ ស្រាប់ពេលនេះ ក៏លេចមុខ គង់ សូនីតា ចេញមកទម្លាយ អាថ៌កំបាំង ប្រាប់គេហទំព័រ LookingTODAY តាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៥ ឱ្យដឹងថា ឥឡូវនេះ នាងកំពុងមានកូនស្រី ម្នាក់ តែកូនរបស់នាងត្រូវបានឪពុកចិត្តអន្យតិរ្ថិយ មិនទទួលស្គាល់ និងទៅចោលតាំងតែពី នាងមានផ្ទៃពោះ ជាង៥ ខែមកម្ល៉េះ។

តារាសម្តែងវ័យ២៥ ឆ្នាំ គង់ សូនីតា បាននិយាយរៀបរាប់ប្រាប់ទាំងសម្តី រអាក់រអួលទៀតថា «ខ្ញុំ និងគាត់ ( វ៉ាន់ រ៉ាវត្ថិ) គឺស្គាល់គ្នាជិត៣ឆ្នាំមកហើយ តែពុំបានឆ្លងកាត់ នូវជីវិតរៀបអាពាហ៍ពិពាហ៍នោះទេ គឺគ្រាន់តែស្រឡាញ់យល់ចិត្តគ្នា ហើយនៅក្នុងអំឡុង ឆ្នាំ២០១៤ ខ្ញុំក៏ចាប់ផ្តើម មានផ្ទៃពោះ ក្នុងនោះរយៈពេល៥-៦ ខែទើបដឹងថា មានផ្ទៃពោះតែនៅពេលដឹងថា មានកូន គេបានបង្ខំឲ្យខ្ញុំ ទៅទម្លាក់កូនចេញ»។

នាង គង់ សូនីតា បានបន្តថា «ខ្ញុំពិបាកវេទនាខ្លាំងណាស់ ចាប់តាំងពីពេលនោះមក គាត់តែងគាបសង្កត់ ធ្វើបាបផ្លូវចិត្តខ្ញុំខ្លាំងណាស់ ព្រោះគាត់ មិនដូចមនុស្សប្រុសគេផ្សេងទេ ! ហេតុអីមនុស្សប្រុស គេផ្សេងគេចេះស្រឡាញ់កូន ចង់រស់នៅក្បែរកូន ? តែគាត់ហេតុអីធ្វើអ៊ីចឹងដាក់ខ្ញុំ និងកូន ? បែរទៅស្រឡាញ់មនុស្សស្រី ពីមួយទៅមួយមិនស្កប់ស្កល់សោះ?»។

គង់ សូនីតា បានបញ្ជាក់ថា បើមិនបានឱ្យអ្វី ជាដុំកំភួន សុំឱ្យតែគាត់ទទួលស្គាល់ក្មេង ដែលមិន ទាន់ដឹងអីម្នាក់នេះ ជាកូនទៅ ដើម្បីថ្ងៃមុខទៅ កុំឱ្យកូនមានការលំបាក និងមានឈ្មោះថា គ្មានឪពុក។ ប៉ុន្តែនេះ អត់ទេ គាត់បែជាដើរ ទៅប្រាប់អ្នកផ្សេងៗថា មិនមែនជាកូនរបស់ខ្លួនទៅវិញ។ រួចនិយាយទៀតថា ជាកូនរបស់អ្នកផ្សេងសួរថា តើនរណាមិនខឹង ? នរណាមិនឈឺ? ហើយបើចិត្តជាកូនប្រុសមែននោះ សួរថា តើហ៊ានទៅពិនិត្យ DNA ដើម្បីដឹងច្បាស់ពីការពិតឬអត់ ? តែនេះគ្មានទេ នៅពេលខ្ញុំហៅឲ្យ ទៅពិនិត្យមើល DNA ដើម្បីដឹងច្បាស់ថា ជាកូនរបស់គាត់ ឬមិនមែន គឺក្រាញមិនហ៊ានអើតមុខមកទេ..!។

តារាសម្តែង សូនីតា បានរាប់រៀបទៀតថា «គេបានទាក់ទងខ្ញុំ ជាសង្សារហូតបានខ្លួនប្រាណគ្មានសល់ រយៈពេលជិត៣ឆ្នាំមកហើយ តែនៅពេលដឹងថា ខ្ញុំក៏មានកូនជាមួយគេ គេក៏បានបង្ខំឲ្យខ្ញុំទៅទម្លាក់កូនចោល ដែលខណៈនោះ វ៉ាវត្ថិ បានទៅស្រវ៉ា ក្រសោបយកស្រីថ្មី រហូត គេបោះបង់ចោលខ្ញុំ និងកូនដែលគ្នាមិនទាន់ ទាំងដឹងអីបន្តិចសោះនោះ។ ជីវិតខ្ញុំគ្មានន័យទៀតទេ រស់ដូចស្លាប់ ការស្បថស្បែ និងការលួងលោមរបស់គេ ពិតជានឹកស្មានមិនដល់សោះ ហើយ នៅពេលកូនកើតមក ក៏គេមិនទទួលស្គាល់ទៀត តើគេសមជាមនុស្សប្រុសដែរឬទេ ? »។

តារាស្រី គង់ សូនីតា បានបន្ថែមថា ចំពោះមូលហេតុ ដែលលោក វ៉ាន់ រ៉ាវត្ថិ ទៅចោលនាង តាំងពីកូន នៅក្នុងពោះជិតដល់ពេលឆ្លងទន្លេមកម្ល៉េះ ព្រោះតារាសម្តែងប្រុសជើងថ្មី ធ្លាប់ថតសម្តែងតួរងក្នុង រឿង «ព្រហ្មលិខិត» របស់ទូរសទ្សន៍ CTN រូបនេះ លួចទៅទាក់ទងស្រីផ្សេង ដែលមានអាយុតិចជាងខ្លួន ។

ទន្ទឹមនឹងនេះ អ្វីដែលធ្វើឲ្យនាងចាំមិនភ្លេចនោះ គឺនៅពេលនាងឆ្លងទន្លេ គឺបុរសបោកស្នេហ៍រូបនេះ មិនបានទៅមើលថែ ជំងឺនិងមើលមុខកូន សូម្បីតែបន្តិច ក្នុងនោះដល់ថ្នាក់ នាងយកកូនទៅឲ្យមើ លនឹកស្មានតែបានឃើញកូនហើយ លោក រ៉ាវត្ថិ ចិត្តទន់ ប៉ុន្តែបែជានិយាយមកវិញថា មិនអាចនោះទេ កុំយកកូនមកចងជើងរូបលោកឱ្យសោះ។

ពាក់ព័ន្ធនឹងព័ត៌មានបែកធ្លាយមានកូនជាមួយគ្នា ហើយបដិសេធន៍ មិនទទួលខុសត្រូវនេះ LookingTODAY មិនអាចទាក់ទងទៅ ភាគីតារាសម្តែង លោក វ៉ាន់ រ៉ាវត្ថិ ដែលបានរងនូវការចោទប្រកាន់ ដើម្បីសុំបកស្រាយពីរឿងនេះ បាននៅឡើយទេ នៅរសៀលថ្ងៃដដែលនេះ។ ប៉ុន្តែទោះជាយ៉ាងណាក្ដី ក្នុងនាមជាតារាសម្ដែង ដែលទទួលបានការគាំទ្រពីសំណាក់មហាជន និងដើម្បីធ្វើជាគំរូល្អ ដល់អ្នកសិល្បៈផ្សេងទៀត លោក វ៉ាន់ រ៉ាវត្ថិ គួរតែចេញមុខបកស្រាយការពិត និងធ្វើជាប្រុសដើមទ្រូងប្រាំហត្ថ ហ៊ានទទួលស្គាល់អ្វី ដែលខ្លួនបានប្រព្រឹត្តិ និងដើម្បីកុំឲ្យមានឈ្មោះជាតារាសម្ដែង ស្ពាយជាប់នូវរឿងអាស្រូវ ក្នុងពិភពសិល្បៈតទៅទៀត៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល