កាមេរ៉ាថ្មី iPhone ជំនាន់បន្ទាប់ (ហៅបណ្តោះអាសន្ន iPhone 7) នឹងមានការអភិវឌ្ឍដ៏សម្បើមមួយ។ បើយោងតាមប្រភពពីលោក John Gruber ដែលជាអ្នកវិភាគដ៏ល្បីឈ្មោះម្នាក់បានឲ្យដឹងថា Apple កំពុងតែធ្វើការស្រាវជ្រាវ ដើម្បីបង្កើតចេញនូវប្រព័ន្ធកាមេរ៉ាលេន (Len) ពីរ សម្រាប់ iPhone ជំនាន់ បន្ទាប់របស់ខ្លួន។

...អាន៖ ឮថា iPhone 7 នឹងមានអេក្រង់ធំជាង ៥,៥អ៊ីន ហើយថែមទាំងអាចបញ្ចាំង Slide បានទៀតផង?

“បើតាមអ្វីដែលខ្ញុំស្តាប់បាន កាមេរ៉ានៅលើ iPhone ជំនាន់បន្ទាប់ នឹងបោះជំហាន ឈានទៅមុខមួយ ជំហានទៀតយ៉ាងធំសម្បើម មិនដែលធ្លាប់មានតាំងពីដើមមក។ នោះគឺជាប្រព័ន្ធកាមេរ៉ាមួយដែល មានលេនពីរ មានន័យថា កាមេរ៉ាក្រោយរបស់ iPhone ជំនាន់បន្ទាប់នឹងប្រើប្រាស់លេនពីរ ដើម្បី បង្កើតបាននូវគុណភាពរូបភាព ប្រហាក់ប្រហែលទៅនឹងរូបភាពថតចេញពីម៉ាស៊ីនថត DSLR” លោក John Gruber បញ្ជាក់ឲ្យដឹង។

...អាន៖ មិនធម្មតា៖ ស្មាតហ្វូនអាមេរិចមួយនេះ ប្រើបានទាំង Android និង Windows Phone

ប្រព័ន្ធកាមេរ៉ាលេនពីរនេះ គឺវាស្រដៀងទៅនឹង កាមេរ៉ា Duo នៅលើស៊េរីស្មាតហ្វូន One M8 របស់ HTC ក្នុងនោះស្មាតហ្វូននឹងប្រើប្រាស់បន្ថែមនូវ Sensor កំរិតជ្រៅមួយ ដើម្បីបង្កើតបានបណ្តា Effect ដូចទៅនឹងម៉ាស៊ីនថតរូប DSLR បើទោះជា Effect មូលដ្ឋាន នៅតែបានមកពី Software ក្តី។

...អាន៖ ឮថា Galaxy Note 5 នឹងប្រើប្រាស់អេក្រង់ 4K និងកំរិតដង់ស៊ីតេភិចហ្សែលឡើងដល់ 700 ppi ច្បាស់យ៉ាងណាទៅហ្ន៎?

iPhone 6 ថ្មីបានបង្ហាញណែនាំខ្លួន មុននេះមិនយូរប៉ុន្មានឡើយ ដូច្នេះអ្នកប្រើប្រាស់ នឹងត្រូវរង់ចាំជិត មួយឆ្នាំទៀត ដើម្បីបញ្ជាក់នូវព័ត៌មានចចាមអារាមខាងលើ ពិតប្រាកដឬក៏អត់នោះ។ ជាក់ស្តែង លោក Gruber គឺជាអ្នកវិភាគម្នាក់ដែលមានកិត្តិនាមល្បីខ្លាំង នៅក្នុងចំណោមសាធារណជន អ្នកប្រើប្រាស់ iPhone ដោយសារតែគាត់ ធ្លាប់បានបង្ហាញនូវព័ត៌មានត្រឹមត្រូវជាច្រើន ស្តីពីបណ្តាគំរូ iPhone ថ្មីៗមុន នេះ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ GSMArena, zing