CamNews

ស្ថាបនិកអង្គការមូលនិធិកុមារ​កម្ពុជា លោក Scott Neeson និង​សម្ដេច​សង្ឃ​ដាឡៃឡាម៉ាពិភាក្សា​គ្នា​ពី​បញ្ហា

អូស្ត្រាលី៖ ស្ថាបនិកអង្គការ និងជានាយកប្រតិបត្តិអង្គការមូលនិធិកុមារកម្ពុជា (CCF) លោក Scott Neeson មាន កិត្តិយសបានអញ្ជើញចូលរួមក្នុង កម្មវិធីមួយមានឈ្មោះថា អ្នកត្រិះរិះពិចារណាដ៏ពូកែ និងក្រុមអ្នកដឹកនាំប្រកបដោយ ស្មារតីគួរឱ្យស្ញប់ស្ញែង ដែលជាកម្មវិធីមួយដ៏ល្បីល្បាញបំផុតក្នុងពិភពនាពេលបច្ចុប្បន្ននេះ រួមជាមួយ និងមេដឹកនាំសាសនា ដ៏មានឈ្មោះល្បីគឺសម្តេចសង្ឃដាឡៃឡាម៉ាទី១៤ នៅលើឆាកក្នុងព្រឹត្តិការណ៍ដ៏សំខាន់នៅទីក្រុង Perth ប្រទេសអូស្ត្រាលី ។

ក្នុងចំណោមហ្វូងមនុស្សដ៏ច្រើនសន្ធឹកសន្ធាប់នៅក្នុងសាល Hyatt ត្រូវបានរៀបចំឡើងសម្រាប់សម្ដេចសង្ឃដ៏បរិសុទ្ធ និងលោក Scott ពិភាក្សាគ្នានៅលើឆាករួមគ្នាលើប្រធានបទ ស្ដីអំពី«តើអ្នកអាចក្លាយជាអ្នកមានទ្រព្យស្ដុកស្ដម្ភ និងមានសុភមង្គល ដែរឬទេ?»។

លោក Scott មានកិត្តិសព្ទល្បីល្បាញដោយសារលោកបានលះបង់ទ្រព្យសម្បត្តិ និងអាជីពការងារផ្នែកពាណិជ្ជកម្មដ៏ជោគជ័យនៅហូលីវូដ ហើយចាប់ផ្តើមបង្កើតអង្គការមូលនិធិកុមារកម្ពុជា និងផ្តល់នូវការអប់រំដល់កុមារដែលរស់នៅលើគំនរសំរាមនៅរាជធានីភ្នំពេញ។

លោក Scott បានមានប្រសាសន៍ថា៖ «ការជួបសម្ដេចសង្ឃ Dalai Lama គឺជាបទពិសោធន៍ដ៏ប្រពៃមួយ។ ព្រះអង្គពិតជាដាក់ព្រះកាយរបស់ទ្រងដ៏រាបសារនិងទទូចឱ្យអ្នកផងចាត់ទុកទ្រង់ដូចជាមនុស្សធម្មតាដូចគេឯង។ ខ្ញុំមានភ័ព្វសំណាងណាស់ដែលបានអង្គុយអមជាប់នឹងព្រះអង្គ ហើយក្នុងអំឡុងពេលអាហារថ្ងៃត្រង់ យើងបាននិយាយអំពីតម្រូវការដើម្បីប្រមូលផ្ដុំគ្នានូវ សហគមន៍ដ៏រប៉ាត់រប៉ាយរវាងប្រទេសដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ និងប្រទេសក្រីក្រ។ ព្រះអង្គជឿជាក់ថាបញ្ហាភាគច្រើននៅលើពិភពលោកយើងនេះ អាចត្រូវបានដោះស្រាយតាមរយៈការពិភាក្សាគ្នា»។

ទាក់ទិននឹងការណែនាំអំពីសម្តេច Dalai Lama អ្នកស្រី Sue Clough បានមានប្រសាសន៍ថា៖ «ប្រសិនបើប្រជាជននៅទូទាំងពិភពលោកបានយកបេះដូងទៅដាក់ក្នុងសាររបស់ទ្រង់ ពិភពលោកនឹងក្លាយជាកន្លែងមួយដែលល្អប្រសើរជាងមុនជាមិនខាន»។

សម្ដេចសង្ឃ Dalai Lama បានមានព្រះបន្ទូលជាមួយបំណងដ៏ស្រួចស្រាល់ របស់ទ្រង់អំពីទំនាក់ទំនងជាភាតរភាពរវាងមនុស្សក្នុងសកលលោក ការប្រមូលផ្តុំនូវការទទួលខុសត្រូវជាមួយគ្នា គឺប្រៀបបាននឹង «បងប្អូនប្រុសស្រីចំនួនប្រាំពីរពាន់លាននាក់» ដូច្នោះដែរ។ ជាមួយនឹងការកើនឡើងនូវភាពក្រីក្រនៅកន្លែងជាច្រើនដែល ទ្រង់បានបានកៀងគររកជំនួយ ពីសហគមន៍នានាក្នុងប្រទេសអូស្រ្តាលីដើម្បីឱ្យប្រទេសមួយនេះដឹងថាខ្លួនមានសក្តានុពលដ៏ អស្ចារ្យមួយក្នុងការជួយប្រជាជាតិដែលក្រីក្រ។

ម្ចាស់ជ័យលាភីអូឡាំពិកបីជំនាន់ និងជាប្រធានក្រុមសាសនូបត្ថមនៃក្រុង Perth ព្រះករុណាថ្លៃវិសេសន៍ Richard Pengelley ទ្រង់បានឧទ្ទេសនាមលោក Scott និងបានមានព្រះរាជឱង្ការអំពីការចូលរួមរបស់ទ្រង់ផ្ទាក់ជាមួយអង្គការមូលនិធិកុមារកម្ពុជា (CCF) ។ ការពិភាក្សាដែលមានគោលបំណងផ្ដោតនៅលើបញ្ហាសុភមង្គល កម្មសិទ្ធិលើទ្រព្យសម្បត្តិសម្ភារៈ និងតម្រូវការផ្នែកមនោសញ្ចេតនា មេត្តាធម៌ និងការបរិច្ចាគទានទៅដល់អ្នកដទៃ គឺចាត់ទុកដូចជាវិធីនៃស្វែងរកសេចក្ដីសុខសុភមង្គល។

សម្ដេចសង្ឃ Dalai Lama បានសួរលោក Scott អំពីរង្វាន់តបស្នងនៃការធ្វើការជាមួយកុមារនិងគ្រួសារនៅក្នុងប្រទេសកម្ពុជានិងបានបង្ហាញថាទង្វើទាំងនេះ ពិតជាមានន័យជាងការមានកិត្តិសព្ទល្បីល្បាញនៅហូលីវូដទៅទៀត។ ព្រះអង្គទ្រង់មានព្រះរាជឱង្ការទៀតថា លោក Scott លោកស្កុតពិតជាមាន «មិត្តភក្តិ» ជាច្រើននៅហូលីវូដ ដោយសារតែលោកមានទ្រព្យសម្បត្តិនិងមុខតំណែងការងារដ៏មានឥទ្ធិពលនៅទីនោះ ប៉ុន្តែការងាររបស់លោកនៅក្នុងប្រទេសកម្ពុជាកាន់តែមានន័យប្រសើរជាងមិត្តភក្ដិទាំងអស់នោះទៅទៀត។

នៅលើឆាកសម្តេច Dalai Lama ត្រូវបានសួរសំណួរពីទស្សនិកជនអំពីរបៀបដើម្បីជួយពិភពលោក។ សម្ដេចសង្ឃ Dalai Lama បានចង្អុលទៅកាន់ Scott និងបានមានព្រះរាជឱង្ការថា៖ «អ្នកគួរតែសួរគាត់។ គាត់កំពុងតែធ្វើកិច្ចការទាំងអស់នេះ ពោលគឺមិនមែនគ្រាន់តែជាពាក្យសម្ដីនោះឡើយ»។

សម្ដេចសង្ឃបានមានបន្ទូលប្រាប់ទស្សនិកជនថាគ្រប់យ៉ាងគឺសកម្មភាព មិនមែនជាពាក្យសម្ដីទេ ដែលជាអ្នកកសាងនូវកម្ម(អំពើ)។ ទ្រង់បន្តទៀតថា៖ «យើងកំពុងត្រូវបានសង្គម ចាប់អារម្មណ៍ យើងទទួលបាននូវការពេញចិត្តយ៉ាងខ្លាំងដោយសារការដែលយើងបានជួយអ្នកដទៃ។ កម្ម មានន័យថាជាអំពើ ។ ឥទ្ធិពលពិតប្រាកកើតចេញមកអំពីសកម្មភាព(អំពើ)មិនមែនគ្រាន់តែជាការគិតនោះទេ។ ការអធិស្ឋាននិងការធ្វើសមាធិអាចជំរុញចិត្តឱ្យធ្វើអ្វីមួយប៉ុន្តែសកម្មភាព(អំពើ)ទើបអាចឱ្យយើងសម្រេចអ្វីៗបាន»។

ព្រះករុណាសម្ដេចព្រះសង្ឃរាជ បានយាងចេញពីទស្សនិកជនរបស់ទ្រង់ជាមួយនឹង ការយល់យ៉ាងច្បាស់នូវភាសិតរបស់ទ្រង់ដែលបង្ហាញថា សុភមង្គលមិនមែនជាអ្វីដែលត្រូវបានបង្កើតឡើងរួចជាស្រេចនោះទេ។ វាបានមកពីអំពើរបស់ខ្លួនអ្នកផ្ទាល់។

សម្ដេចសង្ឃ Dalai Lama បានមានព្រះរាជឱង្ការជាមួយនឹងពាក្យផ្ទាល់ព្រះកាយរបស់ព្រះអង្គមួយចំនួនសម្រាប់ Scott ដែលបានបញ្ចប់ជាមួយនិងការឱប និងតំណក់ទឹកភ្នែក។

ការអត់ឱននិងការយល់ដឹងបែបសាសនាត្រូវបានពិភាក្សា - ប្រកបដោយភាពត្រឹមត្រូវនៅក្នុងព្រឹត្តិការណ៍ពហុសាសនា ដែលបានរៀបចំឡើងដោយសភាពាណិជ្ជកម្មអូស្ត្រាលី-អ៊ីស្រាអែល ក្រោមការសម្រួលដោយព្រះករុណាព្រះបាទ Richard Pengelly និងផ្ដោតលើព្រះពុទ្ធសាសនានៅទីបេ។

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយសភាពាណិជ្ជកម្មអូស្ត្រាលី-អ៊ីស្រាអែល និងលោកបណ្ឌិត Harold Clough AO OBE និងក្រុមគ្រួសាររបស់គាត់។

ពុទ្ធសាសនាថេរវាទ គឺជាសាសនាផ្លូវការនៅក្នុងប្រទេសកម្ពុជាដែលត្រូវបានប្រតិបត្តិប្រមាណជា ៩៥ភាគរយនៃចំនួន ប្រជាជនសរុប។

ព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់ខ្លាំងណាស់នៅក្នុងសហគមន៍ ដែលកម្មវិធីរបស់អង្គការមូលនិធិកុមារកម្ពុជា(CCF) បាននិងកំពុងធ្វើប្រតិបត្តិការ។ អង្គការ មូលនិធិកុមារកម្ពុជា(CCF) បាននិមន្តព្រះសង្ឃមកសូត្រធម៌ជាទៀងទាត់ នៅក្នុងសហគមន៍ រួមទាំងសមាជិកនៃកម្មវិធី Granny របស់យើងផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល