ព័ត៌មានអន្តរជាតិ ៖ ក្រុមអ្នកតវ៉ា ប្រចាំទីក្រុងហុងកុងបានវាយលុកលុុយចូលសំណង់អាគារច្បាប់ប្រចាំ ក្រុងមុនពេលប៉ូលីសបានមកដល់ ដើម្បីធ្វើការបញ្ឈប់សកម្មភាព រុកទន្ទ្រានរបស់ពួកគេ ។

បន្ថែមពីលើនេះ ប្រភពសារព័ត៌មានបន្តអោយដឹងថាមានការប្រឈមមុខដាក់គ្នាជាច្រើនកន្លែងទាំងក្នុង អាគារ នៅខាងក្រៅ នៅតាមផ្លូវសាធារណៈ ។ គួរបញ្ជាក់ថា កាលពីសប្តាហ៍ កន្លងទៅនេះ មានសេចក្តី បង្គាប់មួយអោយដឹងថា ហាមមិនអោយមានរបាំងផ្លូវ និងបញ្ជាអោយ មានការរុះរើ ក៏ដូចជា ដកចោល ទាំងអស់នូវរបាំងផ្លូវ ជាពិសេស នៅតាមតំបន់ ផ្ទុះការតវ៉ា សំខាន់ៗ ។ ខណៈយកកន្សែងបង់ ក យក ទៅបិទបាំងមុខសឹងតែជិត មើលអត្តសញ្ញាណលែងចង់ស្គាល់នោះ បាតុករ ម្នាក់ បានរៀបរាប់ពីសកម្ម ភាពរួម អំឡុងវិនាទី នៃការលុកលុយចូលសំណង់អាគាររដ្ឋាភិបាល ៖ កញ្ជក់សំណង់អាគារទាំងនេះ រង នូវការវាយបំផ្លាញកំទេច ពីព្រោះថា រដ្ឋាភិបាលបដិសេធ ក្នុងការទទួលយក ការស្តាប់ ហេតុនិងផល ពី ពួកយើង ។ ជាមួយនឹងចំណាត់ការ ឆ្លើយតបទៅនឹង ការមិនអើពើ យ៉ាងដូច្នេះ ពួកយើងក៏បានសម្រេច ចិត្តធ្វើយ៉ាងដូច្នេះតែម្តង ដើម្បីអោយសមាជិក ដែលនៅខាងក្នុងកញ្ជក់ទាំងនោះ បាន ស្តាប់លឺអ្វីដែល ជាសំណើរបស់ពួកយើង ។ នៅពេលដែលពួកគាត់ បដិសេធ ក្នុងការឆ្លើយតប ទាំងនេះហើយគឺជាចល ករញ៉ាំងអោយពួកគាត់មានកំហុសឆ្គងទាំងស្រុង ។

របាយការណ៍ បញ្ជាក់បានអោយដឹងថា ក្រុមបាតុករក្រុងហុងកុង បាន ធ្វើ ការប្រមូលផ្តុំ និងកាន់កាប់តំ បន់ធំៗ និងពិសេស ជាច្រើនកន្លែងនៅក្នុងក្រុង មានរយៈ ពេល ច្រើនជាង ៧ សប្តាហ៍កន្លងមកនេះ ដើម្បីធ្វើការទាមទារ អោយមានការបើកចំហទៅលើការចាត់តាំង នាយកប្រតិបត្តិក្រុងហុងកុង សម្រាប់ ការបោះឆ្នោតឆ្នាំ ២០១៧ ខាងមុខនេះ ខណៈប្រទេសចិន ទទូចក្នុងការ ជ្រើសរើសយ៉ាងលម្អិត ទៅលើ បេក្ខភាពមួយនេះ ។

គួររំឮកថា ទីក្រុងហុងកុង ត្រូវបានប្រគល់ទៅអោយប្រទេសចិន វិញ ក្រោមការអនុលោមច្បាប់ អាណា និគមចក្រភពអង់គ្លេស ឆ្នាំ ១៩៩៧ “one country, two systems” ប្រទេស មួយ ប្រព័ន្ធពីរ ជារូបមន្ត ដែលបានផ្តល់នូវស្វ័យភាព ក៏ដូចជា សិទ្ធសេរីភាពដល់ទីក្រុង ច្រើនជាងដីគោក ៕

<object width="493" height="422" data="http://www.youtube.com/v/3AoMthf9lbE&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/3AoMthf9lbE&rel=1" /></object>

<object width="495" height="424" data="http://www.youtube.com/v/n7fa_LUnt7M&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/n7fa_LUnt7M&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អឺរ៉ូញូវ