អាហារទាំងអស់មិនមែនសុទ្ធតែ ធានារាល់ការរីកលូតលាស់ ដើមទ្រូងនោះទេ ប៉ុន្តែមានសារ
ជាតិមួយចំនួន ដែលអាចកែប្រែ រូបរាងស្ត្រីក្នុង ការពង្រីកដើមទ្រូង តាមបែបធម្មជាតិបាន។
អាហារ ដែលមានឥទ្ធិពលធ្វើឲ្យលូតលាស់ ដើមទ្រូងគឺ មានផ្ទុកកម្រិតសមល្មម នៃសារជាតិ
គីមី ម្យ៉ាងឈ្មោះថាហ្វីតូអ៊ីស្ត្រូហ្សែន (phytoestrogen)។

ហ្វីតូអ៊ីស្ត្រូហ្សែនប្រហាក់ប្រហែលនឹងអ័រម៉ូនអ៊ីស្ត្រូហ្សែនធម្មជាតិ (estrogen)ដែលអាចជួយឲ្យ
ដើមទ្រូងងាយនឹងលូតលាស់។ ចំនួនហ្វីតូអ៊ីស្ត្រូ ហ្សែនច្រើនបំផុតមាន ក្នុងគ្រាប់ដើមកប្បាស
(flax seed), សណ្តែកសៀង និង ផលិតផល ធ្វើពីសណ្តែកសៀង ដូចជា តៅហ៊ូ។ អាហារផ្សេង
ទៀត មានដូចជា គ្រាប់ផ្លែឈើ នំប៉័ង ផលិតផលទឹកដោះគោ និង ទឹកសណ្តែក។

ប្រូមីន(bromine) និងម៉ង់ហ្គាណែស(manganese) ជួយធ្វើឲ្យដើមទ្រូងងាយទទួលយកសារធាតុ
ហ្វីតូអ៊ីស្ត្រូហ្សែនដែលជំនួយក្នុងការលូតលាស់ដើមទ្រូងបានល្អ។ អាហារទាំងនេះមានដូចជា
ផ្លែប៉ម ផ្លែទំពាំងបាយជូរ អាល់ម៉ុន បង្គា និងគ្រឿងទេស។ អាហារ ដែលមានហ្វីតូអ៊ីស្ត្រូហ្សែន
មានសារប្រយោជន៍ផ្សេងទៀតចំពោះសុខភាព ដូចជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយ
ការពារប្រឆាំង នឹងរោគសញ្ញានៃការអស់រដូវ ប្រឆាំងនឹងដំណើរ ឆ្អឹងប្រេះស្រាំ និងស្រួយ និង
ជួយកាត់បន្ថយ ការកើតមានជំងឺមហារីកដើមទ្រូង និង មហារីកប្រូស្តាត និងជំងឺសរសៃឈាម
និង ជំងឺបេះដូង។ ដូច្នេះ អ្នកទាំងអស់គ្នាគួរទទួលទានអាហារខាងលើនេះ ជាប្រចាំ ដើម្បីជួយ
ការពារសុខភាព និង ប្រឆាំងការឆ្លងនៃជំងឺផ្សេងៗ៕

ដោយ៖ វណ្ណៈ
ប្រភព៖ lookingtoday