ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារ សារព័ត៌មាន បរទេស ស៊ិនហួរ កាលពី មួយម៉ោង មុននេះ បន្តិច បានចេញ ផ្សាយអត្ថបទ សារព័ត៌មានមួយ អោយដឹងថា នៅឯភាគខាងលិច ប្រទេស ទួរគី ឯណោះវិញ ពោលគឺ នៅឯ ដែនទឹក ផ្ទាល់តែម្តង គ្រោះថ្នាក់ ក្រឡាប់ លិច នាវា សណ្តោង មួយគ្រឿង បានបណ្តាយ អោយមនុស្ស យ៉ាង ហោចណាស់ ១០ នាក់ ស្លាប់បាត់បង់ ជីវិត ខណៈ ១៧ នាក់ ផ្សេងទៀត បានរងរបួស ធ្ងន់ និង ស្រាល ។

បន្ថែមពីលើនេះ ប្រភពសារព័ត៌មាន ដដែល គូសបញ្ជាក់ បន្តអោយដឹងថា ដោយស្ថិតនៅ ភាគខាងលិច ប្រ ទេស ទួរគី ខេត្ត Izmir គឺជាកន្លែង ដែលបានកើត ឧបទ្ទេវហេតុ ក្រឡាប់លិច នាវា សណ្តោងខាងលើនេះ ។

គួររំឭកផងដែរថា ដោយយោងតាម សេចក្តីថ្លែងការណ៍ ចេញផ្សាយ ដោយបុគ្គលិកទូទៅ តំណាងអោយ កង កម្លាំង ប្រដាប់ អាវុធ ប្រទេស ទួរគី ( Turkish Armed Forces ) អោយដឹងថា ជាក់ស្តែង ករណី ក្រឡាប់លិច នាវា សណ្តោងមួយគ្រឿងនេះ បានកើតឡើង ដោយផ្ទាល់តែម្តង នៅឯ ទីធ្លាផលិត នាវា យោធា របស់ ប្រទេសនេះ ពោលគឺ ស្ថិតនៅក្នុងខេត្ត Izmir ភាគខាងលិច ប្រទេស ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ