បុរសម្នាក់វង្វេងក្នុងព្រៃ គាត់បានជួយផ្ទះបុរាណមួយ គាត់គោះទ្វា តុកៗ ...
បុរស៖"ខ្ញុំអាចសុំសំរាក ទីនេះ១យប់បានទេ?"
តាចាស់៖"បាន! តែហាមលូលាន់ចៅស្រីយើង បើពុំដូច្នោះទេ ឯងនឹងទទួលទណ្ឌកម្ម៣យ៉ាង យា់ងធ្ងន់ធ្ងរ"។

បុរស៖ ខ្ញុំសន្យា! សំរាកមួយសន្ទះ ចៅស្រីតាលើកបាយម្ហូប អោយបុរស នាងសែនស្អាតអស្ចារ្យ នាងសំលឹងបុរសមិនដាក់ភ្នែក ស្នេហ៍រន្ទះចាប់កើតមាន ។ យប់ឡើងបុរសអន្ទះអន្ទែងទ្រាំលែងបាន លបលួចចូលបន្ទប់នាង ។ ជិតភ្លឺបុរសលបចូលបន្ទប់ខ្លួនវិញ ។ ភ្ញាក់ឡើងនៅលើទ្រូងគាត់ មានដុំថ្មមួយដុំធំបិទផ្លាក"ទណ្ឌកម្មទី១៖ សង្កត់ថ្មលើទ្រូង"។ អានហើយញញឹម"អញស្មានតែធ្ងន់ធ្ងរមែន!"។ បុរសលើកដុំថ្មតេះតះ! ... ទំលាក់តាមបង្អួចទៅដី ។ព្រលែងថ្មភ្លាមគាត់ ឃើញផ្លាកមួយទៀតសរសេរថា"ទណ្ឌកម្មទី២៖ ដុំថ្មត្រូវ ចងភ្ផាប់ជាមួយ ពងស្វាសខាងឆ្វេង"។ គិតថាបាក់ជើង គ្រាន់បើជាងដាច់ពង គាត់ក៏លោតតាមដុំថ្ម ។ លោតហើយភ្លាមនោះបុរសឃើញផ្លាកធំមួយទៀត នៅលើដីសរសេរថា"ទណ្ឌកម្មទី៣៖ ពងស្វាសខាងស្តាំ ត្រូវបានចងភ្ផាប់នឹងជើងគ្រែ"៕

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke