CamNews

អ៊ីណូ ប៉ះជាមួយតារាចម្រៀងជើងចាស់ ហួរ ឡាវី កក្រើកឆាកតន្រ្តីអាស៊ីអាគ្នេយ៍ (Video Inside)

ភ្នំពេញ៖ តារាចម្រៀងបែបយុវវ័យ លោក អ៊ីណូ បានបង្ហើរសំនៀងឆ្លងឆ្លើយ ជាមួយតារាចម្រៀង ជើងចាស់ លោកគ្រូ ហួរ ឡាវី នៅលើឆាកតន្រ្តី អាស៊ីអាគ្នេយ៍ បានធ្វើឲ្យមានការចាប់អារម្មណ៍ ពីទស្សនិកជន ខណៈដែលកន្លងមកគេធ្លាប់ឃើញតែតារាចម្រៀង ប្រុសស្រី ច្រៀងឆ្លើយឆ្លងគ្នា ប៉ុន្តែពេលនេះ បែរជាមានតារាចម្រៀងប្រុស ច្រៀងជាមួយគ្នាទៅវិញ។ យ៉ាងណាមិញ អ្នកសិល្បៈបានឲ្យដឹងថា ចំពោះតារាចម្រៀងលោក អ៊ីណូ និងលោក ហួរ ឡាវី ការពិតទៅ គឺជាគ្រូ និងសិស្ស ដោយអ៊ីណូ បានទទួលការបង្ហាត់បង្រៀន ជំនាញច្រៀងនេះ ពីលោកគ្រូ ហួរ ឡាវី ទើបរូបលោកក្លាយជាតារាចម្រៀងល្បី មកដល់សព្វថ្ងៃនេះ។

តារាចម្រៀងសំឡេងខ្ពស់ ម្ចាស់បទ«ស្រណោះក្លិនប្ដីផង..! » លោក អ៊ីណូ បានបញ្ជាក់ថា លោកជាអ្នករៀបចំឲ្យមានកម្មវិធីច្រៀងឆ្លងឆ្លើយ ជាមួយលោកគ្រូ ហួរ ឡាវី នេះឡើង ដើម្បីជាការដឹងគុណ ចំពោះលោកគ្រូ ដែលបានបង្ហាត់បង្រៀន ណែនាំរូបលោក ឲ្យមានជំនាញច្រៀងដល់សព្វថ្ងៃ ក៏ដូចជាដើម្បីទទួលបាន ការចាប់អារម្មណ៍ ពីសំណាក់មហាជនទូទៅ ព្រោះរយៈពេលជិត១០ឆ្នាំមកហើយ ដែលលោកអ៊ីណូ មិនដែលបានជួបសម្ដែងការដឹងគុណចំពោះលោក ហួរ ឡាវី ម្ដងណាឡើយ។

អ៊ីណូ និយាយថា« ថ្ងៃនេះខ្ញុំសប្បាយចិត្ត និងមានសេចក្ដីសោមនស្សរីករាយ ដែលបានច្រៀងជាមួយលោកគ្រូ ហួរ ឡាវី ចំនួន២បទ ។ ខ្ញុំបែកគាត់ជិត១០ឆ្នាំមកហើយ មិនដឹងថា ក្បាច់គុណគាត់ បានប្រគល់ឲ្យ អ៊ីណូ អស់ឬនៅទេ(សើច..) ថ្ងៃនេះខ្ញុំបានពិភាក្សាគ្នា ជាមួយបង ចា រិទ្ធី ដើម្បីអញ្ជើញគាត់ ឲ្យឡើងច្រៀងជាមួយខ្ញុំ បង្កើនបរិយាកាសឲ្យកាន់តែប្លែក...! ជាពិសេសចង់បង្ហាញ គោរពការដឹងគុណលោកគ្រូជាសាធារណៈ..»។

មហាជនជាច្រើន បានស្គាល់និងគាំទ្រ តារាចម្រៀង បែបយុវវ័យ ប្រចាំផលិតកម្ម សាន់ដេ លោក អ៊ីណូ បានលើកឡើងថា តារាចម្រៀង អ៊ីណូ មានទឹកដមសំឡេងស្អកស្រដៀង នឹងលោកគ្រូ ហួរ ឡាវី ពោលគឺត្រង់សំឡេងស្អកតែម្ដង បន្ទាប់ពីទទួលបាន ការបង្ហាត់បង្រៀន ជាច្រើនឆ្នាំ ពីសំណាក់លោកគ្រូដ៏ល្បីឈ្មោះ ម្នាក់នេះមក។ យ៉ាងណាមិញ ក្នុងកម្មវិធីប្រគំតន្រ្តីនេះ ត្រូវបានមហាជនអ្នកទស្សនា មើលឃើញថា ជាទិដ្ឋភាពប្លែក ចំឡែកអារម្មណ៍សម្រាប់ចំណីចក្ខុទស្សនិកជន ព្រោះកន្លងមកទស្សនិកជន ពុំដែលបានឃើញគ្រូ និងសិស្ស ច្រៀងឆ្លើយឆ្លងគ្នា ដូចជាពេលនេះឡើយ។

សូមបញ្ជាក់ថា ម្ចាស់បទ«បែកអូន៥ខែ អូនស្អាតជាងមុន» ថ្មីៗនេះទើបតែទទួលរងព្យុះព័ត៌មានថា លោកត្រូវបានផលិតកម្ម លែងគិតគូចេញបទឲ្យច្រៀង ហើយត្រូវបាន លោក អ៊ីណូ សម្ដែងការហួសចិត្ត និងគិតថា ជាព័ត៌មានបំផ្លើសគ្មានការពិត ខណៈដែលម្ចាស់ផលិតកម្ម និងរូបលោកផ្ទាល់ ពុំដែលមានបញ្ហាល្អក់កករ នឹងគ្នាសោះឡើយ។ មិនត្រឹមតែគ្មានបញ្ហា ជាមួយគ្នានោះទេ បច្ចុប្បន្នផលិតកម្ម បានបន្ថែមបទចម្រៀង ឲ្យលោកច្រៀងជាបន្តបន្ទាប់ ដោយបានចេញថតជាហូរហែ គ្មានពេលសម្រាក ជាពិសេសអាល់ប៊ុមថ្មី «ក្បាច់គុន មនុស្សចិត្តស្មោះ» ដែលជាអាល់ប៊ុម មានការនិពន្ធ ទំនុកភ្លេងគ្រប់យ៉ាង គឺជាការនិពន្ធថ្មី ដល់ទៅ៧០% មិនមានការចម្លង ពីបរទេស ៕

<object width="498" height="427" data="http://www.youtube.com/v/bywZKpMrlbA&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/bywZKpMrlbA&rel=1" /></object>

ផ្តល់សិទ្ធដោយ​ ៖ ដើមអម្ពិល