ភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានប្រជាពល រដ្ឋ ប្រទះឃើញដេកក្បែរគល់ត្នោតបែកពពុះ មាត់ ដោយសង្ស័យ ថា ចោរដាក់ថ្នាំសណ្ដំ ហើយប្លន់យកម៉ូតូ ទើបរាយការណ៍ជូន សមត្ថកិច្ចមូលដ្ឋាន និងហៅរថយន្ដសង្គ្រោះ បន្ទាន់ របស់អង្គភាព ៧១១ ដឹកយកទៅ កាន់មន្ទីរពេទ្យព្រះកុសុមៈ ហៅពេទ្យលោក សង្ឃ ដើម្បីជួយ សង្គ្រោះ។

ប្រជាពលរដ្ឋ នៅក្បែរកន្លែងកើតហេតុ បាននិយាយថា ករណីភ្ញាក់ផ្អើលប្រទះឃើញ បុរសរងគ្រោះ មាន បែកពពុះមាត់ខាងលើ នេះ បានកើតឡើងកាលពីវេលាម៉ោង ៦ និង៣០ល្ងាច ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០១៤ ស្ថិតនៅដីទួលមួយកន្លែង ក្បែរគល់ត្នោត ក្នុងវាលស្រែ ភូមិត្រញំងចប សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ប្រជាពលរដ្ឋបាននិយាយទៀតថា គ្មាន នរណាម្នាក់ស្គាល់អត្ដសញ្ញាណ ជនរងគ្រោះ នេះទេ ប៉ុន្ដែ គាត់ មានអាយុប្រហែលជាង ៤០ឆ្នាំ ។ ប្រជាពលរដ្ឋបានបន្ដទៀតថា ពួក គាត់បានឃើញជនរងគ្រោះរូបនេះ អង្គុយ នៅលើដីទួលខាងលើតាំងពីម៉ោង ៣រសៀល ថ្ងៃទី២៥ ខែកុម្ភៈ ប៉ុន្ដែគ្មាននរណាម្នាក់ ចាប់អារម្មណ៍ នោះឡើយ រហូតដល់ម៉ោង កើតហេតុ បុរសរូបនេះមិនទាន់ទៅណាទើប បង្កឱ្យមានការភ្ញាក់ផ្អើលនាំគ្នាទៅ មើលក៏ឃើញ បែកពពុះមាត់ដេកក្បែរគល់ត្នោត។ ក្រោយពីឃើញស្ថានភាពបែបនេះ ប្រជាពលរដ្ឋបានទូរ ស័ព្ទទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះមកពិនិត្យមើល ហើយហៅរថយន្ដ សង្គ្រោះ ដឹកយកទៅមន្ទីរពេទ្យ ។

បើតាមប្រជាពលរដ្ឋ បានដាក់ការសង្ស័យ ថា បុរសរូបនេះអាចត្រូវចោរដាក់ថ្នាំសណ្ដំ ហើយប្លន់យកទ្រព្យ សម្បត្ដិ ប៉ុន្ដែ គ្មាននរ ណាម្នាក់ស្គាល់ពីអត្ដសញ្ញាណនោះទេ ដោយ រង់ចាំការសាកសួរពីសមត្ថកិច្ចជាមុន សិន ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល