កូឡាឡាំពូ៖ សហពន្ធ័បាល់ទាត់របស់អាស៊ីបានធ្វើការពន្យាពេលប្រកួតនិងប្រហែលជា
មានវិធានការបន្តទៀតប្រឆាំងនឹងអំពើរបស់កីឡាករចំនួន៣នាក់ និងគ្រូបង្វាក់ពីនាក់ដែល
បានជាប់ទាក់ទងនិងការវាយតប់គ្នានៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រត័មួយប្រចាំ
តំបន់។
នៅក្នុងការប្រកួតកាលពីថ្ងៃពុធ, ការប្រកួតរវាងក្រុមបាល់ទាត់ដ៏ធំរបស់អាស៊ី ដែលក្លឹប
បាល់ទាត់ ស៊ូវ៉ុន (Suwon) របស់កូរ៉េខាងត្បូង និង អល់ សេត (Al Sadd) របស់ ប្រទេស
Qatar, ក្រុមទាំងពីរបានប្រតាយប្រតប់គ្នានៅចុងការប្រកួត។
សហពន្ធ័បាល់ទាត់របស់អាស៊ីប្រកាសផ្អាកការចូលប្រកួតរបស់កីឡាករ Stevica Ristic
និងគ្រូបង្វឹក Ko Jong Su របស់ក្លឹបបាល់ទាត់កូរ៉េខាងត្បូង ស៊ូវុន (Suwon) នៅក្នុងជើងទី
ពីររបស់គេនៅក្នុងថ្ងៃពុធសបា្តហ៍ក្រោយ។ រីឯក្លឹប អល់ សេត (Al Sadd) វិញកីឡាករ
Kader Keita, Mamadou Niang នឹងគ្រូបង្វឹកអ្នកចាំទី Suhail Saber Ali ក៏ទទួលបានការ
ពិន័យមិនអោយចូលប្រកួតម្តងដែរ។
ការវាយតប់គ្នាបានកើតឡើងនៅក្នុងចុងតង់ទី២បន្ទាប់ពីកីឡាករ Mamadou Niang
ត្រូវបានរារាំងក្នុងឪកាសសុតបញ្ចូលទីរបស់គេដោយសារកីឡាកររបស់ ស៊ូវុន បាន
រងរបួស ដែលពួកគេគិតថាគឺជាល្បិច ទើបបង្កទៅជាការវាយតប់បែបនេះ។
លទ្ធផលនៅក្នុងការប្រកួតនោះគឺ អល់ សេតឈ្នះ ស៊ូវុន ២-០៕
ប្រភព៖ Channel News Asia
ដោយ វឌ្ឍនា