CamNews

U-22​ កម្ពុជានឹងមានការ​ប្រកួត​ មិត្តភាព​ជាមួយ​U-22​ ហ្វីលីពីន

ភ្នំពេញ: ​នៅថ្ងៃទី​១៣​មិថុនា​ខាងមុខនេះ ​​ក្រុម​ជម្រើស​ជាតិអាយុ​ក្រោម ២២​ឆ្នាំ​របស់
កម្ពុជានឹងស្វាគមន៏ក្រុមបាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​ ២២​ឆ្នាំ​របស់​ហ្វីលីពីន​ក្នុង
ការប្រកួត​ជា​មិត្តភាព​នៅក្នុងទឹកដីរបស់ខ្លួន។​

​នេះ​ជាការ​ប្រកួត​កម្ដៅសាច់ដុំ​ជា​លក្ខណៈ​អន្តរជាតិ​លើក​ទី២ ហើយ​របស់​ក្រុម​កម្ពុជា​បន្ទាប់​ពីលេង​
កម្ដៅសាច់ដុំ​ជាមួយ​ក្រុម​ជម្រើស​ក្រុងហូជីមិញ​កន្លងមក​ថ្មីៗ​នេះ។​ លោក​វ៉ាន់ លី​ អ្នកចាត់ការ​ទូទៅ​
ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​ឲ្យ​ដឹងថាក្រុម​កម្ពុជា បានចាត់ទុក​ថា ​នេះ​ជាការ​ប្រកួត​ដ៏​សំខាន់បំផុត​
មួយ​ដើម្បី​វាស់​ស្ទង់​សមត្ថភាព​របស់​ ក្រុម​កម្ពុជា​ដ៏​សំខាន់​មួយទៀត។​

ក្រុម​ជំរើសជាតិU-22 កម្ពុជា

ក្រុម​កម្ពុជា​ត្រូវ​ចេញទៅ​ប្រកួត​ជម្រុះ​យុវជន​អាស៊ី​អាយុ​ក្រោម ​២២​ឆ្នាំ(AFC U-22 Asian-Cup
2013 Qualifiers) ​នៅ​ប្រទេស​ឡាវ​ដែលចាប់ផ្ដើម​ពីថ្ងៃ​ទី​២៣​មិថុនា ដល់​ថ្ងៃទី​៣ កក្កដា ខាងមុខ
នេះ។ ​កម្ពុជា​ស្ថិតនៅ​ពូ​លF ជាមួយ​ឡាវ ហុងកុង ថៃ ចិន និង​កូ​រ៉េ​ខាងជើង។

តាម​កម្មវិធី​ប្រកួត​របស់​សហព័ន្ធ​បាល់ទាត់​អាស៊ី ​(AFC)​នោះ ​ថ្ងៃទី​២៣​មិថុនា​ កម្ពុជា​ត្រូវ​ប្រកួត​
ជាមួយក្រុម​ហុងកុង។ ថ្ងៃទី​២៥​មិថុនា​កម្ពុជា​ប្រកួត​ជាមួយ​ថៃ ថ្ងៃទី​២៨មិថុនា​កម្ពុជា​ប្រកួត​ជាមួយ
​ចិន ថ្ងៃទី៣០​មិថុនា​កម្ពុជា​ប្រកួត​ជាមួយ​កូ​រ៉េ​ខាងជើង និង ថ្ងៃ​៣ កក្កដា ​កម្ពុជា​ត្រូវ​ប្រកួត​ចុងក្រោយ
​ជាមួយ​ឡាវ​ដែលជា​ម្ចាស់ផ្ទះ។​ លោក​វ៉ាន់ លី​ចាត់ទុកថា​ នេះ​ជា​ព្រឹត្តិការណ៍​ប្រកួត​ជម្រុះ​ដ៏​តឹងតែង
​មួយ​ដែល​កម្ពុជា​មិនសូវ​ជាមាន​សង្ឃឹមថា​ឆ្លង​ផុត​នោះទេ៕

ដោយ៖ ណាណូ