ព័ត៌មានអន្តរជាតិ ៖ ទំព័រសារព័ត៌មាន បរទេស រដ្ឋចិន ស៊ិនហួរ ក្រោយពីបានដកស្រង់ សម្តីប្រធានា ធិបតី សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា កាលពីថ្ងៃពុធ ម្សិលមិញនេះ អោយដឹងថា សហរដ្ឋអា មេរិក បានដាក់ពង្រាយ កងកម្លាំងយោធា ជំនាញរបស់ខ្លួន ដល់ទៅ ៨០ រូប ខណៈជាផ្នែកមួយក្នុង ប្រតិបត្តិការតាមរុករក ក្មេងស្រីជាសិស្សសាលា នីហ្សេរីយ៉ា ច្រើនជាង ២០០ ដែលត្រូវបានក្រុម ឧទ្ទាមចាប់ជម្រិត ។

សេចក្តីថ្លែងការណ៍ របស់លោកប្រធានាធិបតី រូបនេះ បន្តបញ្ជាក់ដល់ សមាជិកសភា អោយដឹងថា ក្រុមកងកម្លាំងយោធា ជំនាញទាំង ៨០ រូប ទាំងនេះ នឹងដើរតួនាទី យ៉ាងសំខាន់ ក្នុងការជួយគាំពារ ក៏ដូចជា គាំទ្រ ដល់ ការ តាមដាន ស៊ើបអង្កេត និង ឈ្លបយកការណ៍ ពីសំណាក់យន្តហោះគ្មាន មនុស្សបើក សម្រាប់បេសកម្ម តាមប្រមាញ់រុករក នៅភាគខាងជើង ប្រទេស នីហ្សេរីយ៉ា និង តំបន់ ជុំវិញ ។

ប្រភពដដែលបន្តអោយដឹងថា កងកម្លាំងចម្រុះលើកនេះ នឹងដាក់ពង្រាយ រហូតទាល់តែ ដំណោះ ស្រាយនៃការចាប់ជម្រិត លែងចោទជាបញ្ហា ។ គួររំឭកថា ក្មេងស្រីជាសិស្សសាលា នីហ្សេរីយ៉ាច្រើន ជាង ២០០ ត្រូវបានក្រុមឧទ្ទាម ចាប់ជម្រិតជាបន្តបន្ទាប់ កាលពីខែ មេសា កន្លងទៅនេះ ខណៈនា ពេលបន្ទាប់មក ក្រុមឧទ្ទាម ជ្រុលនិយម អ៊ីស្លាម បានចេញមុខមកទទួលខុសត្រូវ តាមរយៈការចេញ ផ្សាយ ខ្សែអាថ៍វីដេអូ បញ្ជាក់បានថា គេពិតជា អ្នកនៅពីក្រោយខ្នងរឿងនេះ ហើយបានគម្រាមថា នឹងមានការលក់ក្មេងស្រីទាំងនោះ ចេញទៅក្រៅប្រទេស ថែមទៀតផង ។ ក្រុមឧទ្ទាម ជ្រុលនិយម អ៊ីស្លាមមួយក្រុមនេះ ត្រូវបានគេស្គាល់ឈ្មោះថា Boko Haram ។ គួរបញ្ជាក់ថា កាលពីថ្ងៃទី ១២ ឧស ភាកន្លងទៅនេះ លោក Steve Warren អ្នកនាំពាក្យ អោយមន្ទីរបញ្ជកោណ អះអាងអោយដឹងថា កង កម្លាំងយោធា ចម្រុះ ១៦ នាក់ ទីបញ្ជាការ អាមេរិក អាហ្វ្រិកខាងត្បូង ក៏បានចូលរួមចំណែកជាលក្ខ ណៈអន្តរជាតិ ក្នុងការជួយរុករក ក្មេងស្រី ដែលបានចាប់ជម្រិតទៅនោះ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ