CamNews

កម្មករជាង៥០នាក់ រងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍ រថយន្តដឹកកម្មករ ដាច់ចង្កូត ក្រឡាប់ធ្លាក់ផ្លូវ

ស្វាយរៀងៈ កម្មករប្រមាណ ជាង៥០នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងនោះកម្មករ២០នាក់  រងរបួសធ្ងន់ មានម្នាក់ កំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ បន្ទាប់ពីរថយន្តដឹកកម្មករមួយគ្រឿង ដាច់ចង្កូត បណ្តាលឲ្យ រថយន្តក្រឡាប់ធ្លាក់ផ្លូវ កាលពីវេលាម៉ោង៥ និង៥០នាទីល្ងាច ស្ថិតក្នុងចំណុចទល់មុខ អនុវិទ្យាល័យហ៊ុនសែនស្វាយតាយៀន ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ប្រភពពីមន្ត្រីសហព័ន្ធ សហជីពកម្មករចលនាកម្មករ លោក ជា ឧត្តម បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើម អម្ពិលថា ករណីគ្រោះថ្នាក់នេះគឺក្នុងខណៈរថយន្តដឹកកម្មករធ្វើដំណើរចេញ ពីរោងចក្រ ក្នុងតំបន់សេដ្ឋកិច្ច ម៉ូហានធេន និងតំបន់សេដ្ឋកិច្ចតាយសេង ធ្វើដំណើរទៅផ្ទះ លុះមកដល់ចំណុចកើតហេតុ រថយន្តបាន ដាច់ចង្កូត ក្រឡាប់ធ្លាក់ផ្លូវ បណ្តាលឲ្យកម្មករនៅលើរថយន្ត ប្រមាណជាង៥០នាក់ រងរបួសធ្ងន់ស្រាយ និងអ្នកបើកបររងរបួសផងដែរ។

ប្រភភពដដែលបន្ថែមថា កម្មករដែលរងរបួសក្នុងហេតុការណ៍នេះ មិនទាន់ត្រូវបានគេស្គាល់ អត្តសញ្ញាណ នោះទេ ចំណែកអ្នកបើករថយន្ត មិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ  ដោយគ្រាន់តែដឹងថា មានអាយុ២៩ឆ្នាំ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល