CamNews

មាស សម្ផស្ស ធុញថប់នឹងស្នេហា ខណៈប្រុសនៅអាមេរិក តាមចែចង់

ភ្នំពេញ៖ មុននេះបន្តិច គេហទំព័រ LookingTODAY បានចុះផ្សាយព័ត៌មានមួយ ដោយបានដាក់
ចំណងជើងថា "មាន សម្ផស្ស បុរសអាណិកជនខ្មែរ នៅអាមេរិកចង់រៀបការជាមួយ" ប៉ុន្តែគេ
មិនទាន់ដឹងថា កញ្ញា មាស សម្ផស្ស ព្រមទទួលយក ឬមួយ យ៉ាងណានោះទេ ទើបតែពេលនេះ
នាងបានចេញមកបដិសេធថា មិនត្រូវការស្នេហា ពីបុរសម្នាក់នេះទេ។

និយាយឆ្លើយឆ្លងជាមួយគេហទំព័រ LookingTODAY តាមទូរស័ព្ទ នារសៀលថ្ងៃទី២៥ ខែមេសា
ឆ្នាំ២០១៣ នេះតារាសម្តែងសម្បូទៅដោយរឿងអាស្រូវស្នេហាក្រៅឆាក កញ្ញា មាស សម្ផស្ស
បានប្រាប់ឲ្យដឹងថា "មិនមែនទេបង..! គេស្រលាញ់ខ្ញុំ ហើយបានសុំចូលតាមប្រពៃណីខ្មែរ តែខ្ញុំ
មិនចង់មានស្នេហាអីជាមួយគេទេ.. គឺគ្រាន់តែរាប់អានគ្នាជាលក្ខណៈមិនភក្តិធម្មតាៗ ខ្ញុំអត់ចង់
មានទៀតទេ ពេលនេះខ្ញុំបិទបេះដូងហើយ"។

ស្រីស្អាត មាស សម្ផស្ស បាននិយាយទៀតថា "ខ្ញុំលែងចង់ទទួលយកស្នេហ៍ ពីអ្នកណាទៀត
ហើយ ព្រោះថា ពេលនេះខ្ញុំធុញទ្រាន់ និងរឿងនេះណាស់..ខ្ញុំឈប់រញ៉េរញ៉ៃជាមួយប្រុសទៀត
ហើយ ប៉ុន្តែអ្នកតាមស្រលាញ់ នៅតែមាន ហើយសុំខ្ញុំរៀបការជាមួយ តែពេលខ្លះខ្ញុំត្រូវធ្វើខ្លួនឲ្យ
រឹងមាំ បើធូរលុងពេក ជួបតែរឿងបរាជ័យ រហូតហ្នឹង ឥឡូវឈប់ធ្វើអ៊ីចឹង ទៀតហើយ"។

តារាចម្រៀងវ័យ២៦ ឆ្នាំ មាស សម្ផស្ស បានប្រាប់ទៀតថា នាងមិនទទួលយកស្នេហ៍ពីបុរសណា
ម្នាក់ទេ ។ម្យ៉ាងទៀត នាងក៏មិនដែលឃើញមុខបុរសម្នាក់នេះដែរ គឺគ្រាន់តែស្គាល់គ្នា តាមរយៈ
បងប្អូន ហើយបុរស ម្នាក់នេះ តែងទូរស័ព្ទមកលេង ឬ លេងឆាត ជាមួយគ្នាតែប៉ុណ្ណោះ។

មាស សម្ផស្ស បានបញ្ជាក់ថា "ពេលនេះគាត់ក៏ឈប់ទូរស័ព្ទមកខ្ញុំ ប្រហែលជាងពីសប្តាហ៍មក
ហើយ ដោយសារតែពេលខ្លះ ខលមកច្រើនពេក ខ្ញុំមិនលើកទូរស័ព្ទ ។ ម្យ៉ាងជាប់រវល់ការងារ
សម្តែង ហើយក៏មិន សូវចូលចិត្ត រញ៉េរញ៉ៃច្រើនទៀតដែរ។ ខ្ញុំអត់ចូលចិត្តគេ ប្រាប់ថាអត់ចូល
ចិត្តទេ ឥឡូវខ្ញុំលែងគិត ទៀតហើយ រឿងស្នេហានេះព្រោះ គំនិតខ្ញុំត្រូវការគិតរឿងរកស៊ី ហើយ
ធ្វើអ្វីមួយឲ្យល្បី ទៅថ្ងៃអនាគត និងធ្វើខ្លួនឲ្យល្អ ចំណែកស្នេហា ទុកមួយឡែកសិន"៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល