CamNews

សំណើច រឿង៖ ចង់ធ្វើមនុស្សអស្ចារ្យ

នៅ​តាម​ជនបទ ស្រុកស្រែ​ចំការ​មួយ មាន​បុរស​ម្នាក់​ជា​អ្នក​កំ​រិះ​ខ្លាំង​ណាស់ ថ្ងៃមួយ​គាត់​ចង់​ផឹកស្រា គាត់​បាន​ប្រើ​ប្អូន​អោយទៅ​ទិញ​ស្រា ដោយ​មិន​អោយ​លុយ សូ​ម្បី​តែ​មួយ​កាក់ មួយ​សែន​សោះ គាត់​ចង់អោយ​ប្អូន​គាត់​ចេញ​លុយ​អោយ ។

ប្អូន​គាត់​សួរ​"អត់​លុយ​ផង ធ្វើ​យ៉ាងម៉េច​ទិញ​ស្រា​កើត?"បងប្រុស​ក៏​ឆ្លើយ​ទាំង​មុខ​ក្រាស​ថា​"យក​លុយ​ទិញ​ស្រា អ្នក​ណា​ក៏​គេ​ធ្វើ​បាន​ដែរ"ប៉ុន្តែ​បើ​អត់​លុយ ហើយ​ទិញ​ស្រា​បាន អាហ្នឹង​ទើប​គេ​ហៅ​ថា មនុស្ស​អស្ចារ្យ​"ឮ​ដូច្នេះ​ប្អូន​គាត់​ដើរ​ចេញ​ទៅ​បាត់ មួយ​សន្ទះ​ក្រោយមក ប្អូនប្រុស​របស់​គាត់ ក៏​កាន់​ដប​ស្រា ទរ​ទេរ​ហុច​បងប្រុស បងប្រុស​ឃើញ​ដប​ទរ​ទេរ​ឆ្ងល់​ហើយ​សួរ​ថា​"អ្ហែង​អោយ​អញ​ផឹក​អី​ហាស! បើ​មាន​តែ​ដប​ទរ​ទេរ"ប្អូនប្រុស​សើច​ហើយ​ឆ្លើយ​ថា​"អា​ផឹកស្រា​ក្នុង​ដប ដែល​មាន​ស្រា​អ្នក​ណា​ក៏​គេ​អាច​ធ្វើ​បាន​ដែរ តែបើ​ផឹកស្រា​ក្នុង​ដប ដែល​គ្មាន​ស្រា អាហ្នឹង​ទើបបាន​គេ​ហៅ​ថា មនុស្ស​អស្ចារ្យ"។

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke