កាលពីយប់មិញនេះ ក្នុងការប្រកួត World Cup 2014 មានគូមួយដែល ទស្សនិកជនរង់ចាំ មើល ច្រើនជាងគេគឺ Spain ប៉ះជាមួយនិង Netherlands ដែលទស្សនិកជន ហៅថាជាគូសង្សឹក ។

ការប្រកួត ធ្វើឡើង នៅកីឡាដ្ឋាន Arena Fonte Nova ដែលមានទស្សនិកជន ចូលទស្សនា ៤៨១៧៣ នាក់ ។ ចាប់ផ្តើមនៅតង់ទី ១ Netherlands លេងធម៌ក្តៅភ្លាមៗ នៅដើមតង់តែម្តង ដែល បានធ្វើឲ្យ មានកំហុសក្នុង តំបន់គ្រោះថ្នាក់ ក៏បានផ្តល់បាល់ ប៉េណាល់ទីទៅ Spain ដែលស៊ុតចូល ដោយកីឡាករ Xabi Alonso នាំមុខមុន ១ ទល់ ០ ។ ការប្រកួតក៏ ស្ងាត់មិនមាន ការស៊ុតបញ្ចូលទី ឡើយរហូត ដល់ចុងតង់ នាទីទី ៤៤ Robin Van Persie សងបានមួយគ្រាប់វិញ ធ្វើចប់តង់ទី ១ ក្នុង លទ្ធផល ១ ទល់ ១ ។ មកដល់តង់ទី ២ ក្រុម Netherlands ដូចជា រកឃើញចំណុច ពិសេសមួយ របស់ Spain ដោយចាប់ផ្តើម ស៊ុតចូលនៅនាទីទី ៥៣ ដោយ Arjen Robben ហើយបន្តដល់ នាទីទី ៦៤ បន្ថែមមួយគ្រាប់ទៀត ដោយកីឡាករ Stefan ។ មិនទាន់ចប់ទេ ដល់នាទីទី ៧២ Robin Van Persie បន្ថែមគ្រាប់ទី ២ របស់ខ្លួនហើយ Arjen Robben ក៏មិនអោយចាញ់ Van Persie ដែរដោយ ស៊ុតគ្រាប់ទី ២ របស់ខ្លួន បង្គ្រប់កិច្ច បំបាក់ក្រុម Spain ក្នុងលទ្ធផល ១ ទល់ ៥ ។

លទ្ធផលផ្សេងៗទៀតគឺ ៖ Cameroon ចាញ់ Mexico ០ទល់១ ចំណែកក្រុម Chile ឈ្នះ Australia ៣ ទល់ ១ ៕

<object width="500" height="400" data="http://www.youtube.com/v/RKpFqOTIjW8&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/RKpFqOTIjW8&rel=1" /></object>

ដោយ ៖ កុសល
ប្រភព ៖ dailymail