CamNews

ស៊ន សៀវម៉ី បកស្រាយរឿង​ ស្រាបៀរអង្គរ ក្រោយមានមតិ រិះគន់ពីមហាជន

ភ្នំពេញ៖ កញ្ញា ស៊ន សៀវម៉ី ម្ចាស់មេដាយមាស កីឡាអាស៊ី និងជាវីរៈនារីដ៏ល្បីល្បាញបំផុត ក្នុងប្រវត្តិ​សាស្ដ្រកីឡាកម្ពុជាបានចេញមុខ មកបកស្រាយទាក់ទងនឹង រឿងស្រាបៀរអង្គរ បន្ទាប់ពីមានមតិរិះគន់ និងសំណេរផ្លែផ្កាពីសំណាក់ អ្នកគាំទ្រវិស័យកីឡាមួយចំនួននាពេលកន្លងទៅ ។

សូមរំឮកថា បន្ទាប់ពីដណ្ដើមបាន មេដាយមាស ១គ្រឿងក្នុងព្រឹត្តិការណ៍កីឡា Asian Games លើក​ទី១​៧ ​នៅប្រទេសកូរ៉េខាងត្បូងនោះកញ្ញា ស៊ន សៀវម៉ី ធ្លាប់បានប្ដេជ្ញាចិត្ត ប្រាប់បណ្ដាញសារព័ត៌មាន ជាតិ-អន្ដរជាតិថា ខ្លួននឹងមិនជាប់ពាក់ព័ន្ធការផ្សព្វផ្សាយ ឲ្យផលិតផលគ្រឿងស្រវឹង និងថ្នាំជក់នោះទេ ។ ប៉ុន្ដែដោយមហាជន បានឃើញនូវ រូបថតមួយសន្លឹករបស់វីរៈនារី ស៊ន សៀវម៉ី ដែលមាន​ភ្ជាប់ជា​មួយ​​នឹង​ឡូហ្គោ (Logo ឬស្លាកសញ្ញា) ក្រុមហ៊ុនស្រាបៀរអង្គរនោះ មហាជនក៏បានប្រតិកម្ម ចំពោះការ​ប្ដេជ្ញា​ចិត្ត ខាងលើតែម្ដង ។

កន្លងមកមានទស្សនិកជនមួយចំនួន បានរិះគន់ទៅនឹង ការប្ដេជ្ញាចិត្តរបស់កញ្ញា ស៊ន សៀវម៉ី តាម​រយៈការ​និយាយផ្ទាល់មាត់ និងតាមការសរសេរ បង្ហោះលើប្រព័ន្ធទំនាក់ទំនង សង្គម Facebook លក្ខណៈ​ឌឺដងថា ស៊ន សៀវម៉ី មិនផ្សព្វផ្សាយឲ្យផលិតផលគ្រឿងស្រវឹង និងថ្នាំជក់ ប៉ុន្ដែចុះហេតុ​អ្វី​បាន ​ជាគេឃើញរូបថតកញ្ញាមួយសន្លឹក ដែលគេតែងតែយកទៅប្រើប្រាប់ ក្នុងកម្មវិធីធំៗ ជាពិសេស​គឺកម្មវិធីកីឡានោះ មានភ្ជាប់ជាមួយនឹងក្រុមហ៊ុនស្រាបៀរអង្គរទៅវិញ?

ក្រោយមានការរិះគន់ និងមានសំណួរចោទសួរ បែបនេះវីរៈនារី តេក្វាន់ដូ ស៊ន សៀវម៉ី ក៏បានសរសេរ បកស្រាយនៅលើ Facebook ផ្ទាល់ខ្លួនរបស់កញ្ញា ដើម្បីឆ្លើយតបទៅនឹង មន្ទិលសង្ស័យរបស់ អ្នកគាំ​ទ្រ​ខ្លួន​វិញថា ខ្លួនមិនមានពាក់ព័ន្ធនឹង ការផ្សព្វផ្សាយពាណិជ្ជកម្ម អ្វីឲ្យក្រុមហ៊ុនស្រាបៀរអង្គរនោះទេ ។

កញ្ញាបានសរសេរថា “ជំរាបសួរពុកម៉ែ បងប្អូន នាងខ្ញុំសូមជំរាបថា ផ្លាកខាងក្រោមនេះ គ្រាន់តែ​ជាការ​អបអរ​សាទរ ដល់ជ័យជំនះនាងខ្ញុំប៉ុណ្ណោះ ដោយមានការចូលរួមពី សំណាក់ស្រាបៀរអង្គរ ហើយវា​មាន​ដាក់​តាំងតែមួយទីតាំងប៉ុណ្ណោះ គឺនៅខាងមុខគណៈកម្មាធិការ ជាតិអូឡាំពិក ។ ហើយមិនមែនជា ការផ្សាយពាណិជ្ជកម្មទេ ។ សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនស្រាបៀរអង្គរ គឺជាដៃគូឧបត្ថម្ភ របស់​គណៈ​កម្មាធិការជាតិអូឡាំពិកកម្ពុជា ហើយក៏ចូលរួមចំណែក ឧបត្ថម្ភសម្រាប់ការចូលរួមរបស់យើងខ្ញុំ ក្នុងការប្រកួតកីឡា Asian Games ផងដែរ” ។

ប៉ុន្ដែទោះបីជាមានការ បកស្រាយយ៉ាងនេះក្ដី ក៏នៅតែមានទស្សនិកជនមួយចំនួនតូច បន្ដការរិះ​គន់​ដដែល ​ដោយហេតុផលថា “មិនខុសគ្នាផង, អ្នកផ្សព្វផ្សាយ គឺធ្វើបែបនេះ ប្រហែលគ្នាហ្នឹង!” នេះបើ​តាម​ការ Comment របស់ឈ្មោះ Bun Than ខណៈកញ្ញា ស៊ន សៀវម៉ី ឆ្លើយថា “នាងខ្ញុំមិនបាន​ទៅកាន់​ដប​ស្រាបៀរ ហើយនិយាយផ្សព្វផ្សាយឯណា” ៕

ផ្ដល់សិទ្ធិដោយ ៖ looking today