មនុស្សគ្រប់គ្នាកសុទ្ធតែស្គាល់ពីព្រះអាទិត្យនៅរដូវក្តៅ និងឥទ្ធពលដែលធ្វើឲ្យស្បែករបស់យើង
មានមានភាពជ្រីវជ្រួញរបស់វា។ ដោយហេតុនេះពួកគេតែងតែប្រុងប្រយ័ត្ន ដោយជៀសវាងការ
ត្រូវកំដៅថ្ងៃ។ ប៉ុន្តែអាកាសធាតុក្តៅ ក៏ជាធាតុដែលអាចបំផ្លាញដល់សក់របស់អ្នកដែរ។ សូមប្រើ
នូវគន្លឹះខាងក្រោមនេះ ដើម្បីរក្សាសក់របស់អ្នកឲ្យនៅតែមានសុខភាពល្អនៅរដូវក្តៅ ៖

១. ការពារសក់ពីទឹកមានជាតិប្រៃ និងសារធាតុក្លរួ

មុនពេលដែលលោកអ្នកលោតចូលទៅក្នុងអាងទឹក ឬទឹកសមុទ្រ ដើម្បីហែលលេងនោះ អ្នកត្រូវ
អនុវត្តនូវ២ទៅ៣ជំហ៊ានដើម្បីការពារសក់របស់អ្នក។ វិធីល្អបំផុតដែលអ្នកអាចធ្វើបានក្នុងការការ
ពារសក់របស់អ្នក មុនពេលហែលទឹក គឺត្រូវធ្វើឲ្យសក់របស់អ្នកសើមជោកជាមុនសិន មុននឹងត្រូវ
នឹងទឹកអំបិលនៃទឹកសមុទ្រ ឬជាតិក្លរនៃអាងហែលទឹក។ សូមកុំចូលទៅក្នុងអាងហែលទឹកដោយ
សក់ស្ងួតឲ្យសក់។ បន្ទាប់ពីការហែលទឹក សូមប្រាកដថាអ្នកបានកក់សំអាតសក់របស់អ្នកជាមួយ
នឹងសាប៊ូកក់ សំអាតសក់ និងផលិតផលសំរាប់សក់ដទៃទៀត ដើម្បីឲ្យប្រាកដថាអ្នកបានសំអាត
នូវជាតិក្លរួចេញអស់ពី សក់របស់អ្នក។

២. ការពារសក់ពណ៌ឲ្យផុតពីកំដៅថ្ងៃ

ដើម្បីការពារពណ៌សក់របស់អ្នក (មិនថាអ្នកលាបពណ៌ ហាយឡាយ ឬអ៊ុតនោះទេ) ឲ្យមានសុវត្ថិ
ភាពពីកំដៅព្រះអាទិត្ររាប់ខែនៅរដូវក្តៅនោះ គឺមានពីរបីវិធីដែលអ្នកអាចធ្វើបាន។ ទីមួយអ្នក
លាបក្រេមការពារកំដៅថ្ងៃមុននឹងចេញទៅត្រូវកំដៅថ្ងៃ រយៈពេលយូរ។ អ្នកប្រហែលជាអាច
ស្វែងរកបាននូវផលិតផលថែរក្សាសក់ណាមួយ ដើម្បីការពារសក់របស់អ្នកឲ្យផុតពីការខូចខាត។
ប៉ុន្តែពួកវា គឺសុទ្ធតែផ្សំដោយធាតុផ្សំមូលដ្ឋានដូចគ្នា ដូចជាមាន SPF កំរិតខ្ពស់។

៣. ផ្តល់ដល់សក់នូវជាតិសំនើម និងគ្រឿងការពារកំដៅ

បើសិនជាអ្នកចង់សក់របស់អ្នកឆាប់លូតលាស់ មានទំងន់ និងមានពន្លឺ វាសំខាន់ណាស់ក្នុងការ
ជៀសឲ្យុផុតពីការបំផ្លាញដោយកំដៅ។ មិនថាតែអ្នកចូលចិត្តផ្លុះសំងួតសក់ ឬមូរសក់របស់អ្នកជា
រៀងរាល់ថ្ងៃ ឬការត្រូវនឹងកំដៅខាងក្រោយយ៉ាងយូរទេ គឺសុទ្ទតែបង្កបញ្ហាដល់សក់របស់អ្នក។
បើសិនជាអ្នកសង្កេតឃើញថាសក់របស់អ្នកកាន់តែស្ងួតជាងធម្មតា សូមបន្ថែមការយកចិត្តទុក
ដាក់ក្នុងការបន្ថែមជាតិសំណើមដល់វាឲ្យ បានច្រើនឡើង។ មធ្យោបាយងាយស្រួលបំផុតគឺប្រើ
ក្រែមបន្ទន់សក់។ អ្នកក៏អាចប្រើសាប៊ូកក់ដែលមានទាំងក្រែមបន្ទប់សក់ក្នុងជាស្រេចក៏ បាន។
ប៉ុន្តែបើអ្នកឃើញថាសក់របស់អ្នកនៅតែមានភាពស្ងួតនៅខាងចុង សូមបន្ថែមនូវក្រោមបន្ទន់សក់
លើវានៅតែផ្នែកខាងចុងបន្ថែមទៀត។ បើសិនជាអ្នកមានសក់បែកចុងសូមធ្វើការកាត់តំរឹមវាជា
រៀងរាល់ ៦ ទៅ៨សប្តាហ៍ ដើម្បីកាត់ចោលនូវផ្នែកដែលខូចនោះ។

៤. បញ្ឈប់ការបែកញើសជោកសក់

នៅពេលដែលអ្នកស្ថិតនៅខាងក្រៅនៅរដូវក្តៅ សក់របស់អ្នកនឹងបែកញើសយ៉ាងច្រើន។ វាមាន
វិធីមួយចំនួនដែលអ្នកអាចប្រើបានដើម្បីការពារសក់របស់ អ្នកនៅពេលមានបញ្ហានេះ។ ទីមួយ
សូមប្រើប្រាស់តែសំភារៈណាដែលមានភាពយឺតសំរាប់តុបតែងសក់របស់ អ្នក។ បើសិនជាអ្នក
ប្រើប្រភេទផ្សេងនោះវានឹងធ្វើឲ្យសក់របស់អ្នកផុយ ស្រួយ នឹងងាយដាច់។ បន្ថែមលើនេះ ដើម្បី
ជៀសវាងប្រតិកម្មផ្សេងៗលើស្បែក សូមអ្នកធ្វើសក់របស់ចេញផុតពីផ្ទៃមុខរបស់អ្នក។ ញើសនៅ
នឹងសក់ងាយតោងជាប់នឹងថ្ងាស ឬផ្ទាល់ ដែលបង្កជាមុន រឺរោកសើស្បែកផ្សេងៗណាស់៕

ដកស្រង់ពីគេហទំព័រខ្មែរសារិកា
ដោយ៖ រដ្ខា