ពីរដ្ឋធានីវ៉ាស៊ីនតោន ៖ ចាប់ឃាត់ខ្លួន ជនសង្ស័យពីបទប៉ុនប៉ងធ្វើឃាត លោកប្រធានាធិបតី
សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បន្ទាប់ពីក្រុមភ្នាក់ងារតាមដានស៊ើបអង្កេត FBI បានរកឃើញ
សារធាតុពុល អាចសម្លាប់ជីវិតមនុស្សបាន ក្នុងសំបុត្រ ផ្ញើទៅកាន់ ការិយាល័យ ព្រឹទ្ធសភា
សហរដ្ឋអាមេរិក កាលពីម្សិលមិញនេះ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទំព័រសារព័ត៌
មានបរទេស channelnewsasia ដែលទើបតែបានចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះ។

គួរបញ្ជាក់ផងដែរថា ជនជាប់ចោទ ដែលត្រូវបានចាប់ឃាត់ខ្លួនរូបនោះ មានឈ្មោះថា Paul
Kevin Curtis ជាពលរដ្ឋរស់នៅក្នុងរដ្ឋ Mississippi សហរដ្ឋអាមេរិក។ លើសពីនេះទៅទៀតបើ
យោងតាម ប្រភពសារព័ត៌មានដដែល ក៏បានគូសបញ្ជាក់បន្ថែមថា ភ្នាក់ងារតាមដានស៊ើប
អង្កេត FBI បានបន្ថែមថា ករណីខាងលើនេះ វាមិនជាប់ពាក់ព័ន្ធទៅនឹងករណីបំផ្ទុះគ្រាប់បែក
កាលពីប៉ុន្មាន ថ្ងៃកន្លងទៅនោះទេ ដែលបានសម្លាប់មនុស្ស ៣ នាក់ បន្ទាប់ពីមានការវាយ
ប្រហារពីសំណាក់ក្រុមភេវជន នៅក្នុងរដ្ឋ Boston។

ដោយឡែក បើនិយាយពីជនជាប់ចោទរូបនោះវិញ ក៏កំពុងតែស្ថិតនៅក្រោមការសាកសួរពី
ភ្នាក់ងារមន្តី្រមានសមត្តកិច្ច ។ គួររំឭកផងដែរថា កាលពីពេលកន្លងទៅ ពោលគឺនៅក្នុងឆ្នាំ
២០០៤ ការិយាល័យព្រឺទ្ធសភា៣ ត្រូវបានបិទទ្វារ បន្ទាប់ពីរកឃើញសារធាតុពុលស្រដៀងគ្នា
នេះ ដោយឡែក បើងាកក្រឡេកទៅមើល អំឡុងឆ្នាំ ២០០១ វិញ សមាជិកសភា ៥ នាក់ក្នុង
នោះរួមមានអ្នកកាសែតផងនោះ ត្រូវបានសម្លាប់ ស្របពេលដែល១៧ នាក់ផ្សេងទៀតទទួល
រងរបួស បន្ទាប់ពីទទួលបានសំបុត្រអនាមិក ដែលបង្កប់ទៅដោយសារធាតុបំពុល៕

ដោយ ៖ រិទ្ធី
ប្រភព ៖ channelnewsasia