-កូនស្រីអាយុ៨ឆ្នាំ ដាច់ក្បាល ឪពុកបី ក្បាលកូន ម្ដាយអង្គុយឱបដងខ្លួនកូន

-អ្នកស្លាប់ម្នាក់ ជាប្រធាន គ នៅយោធា ខេត្ដឧត្ដរមានជ័យ

ឧត្ដរមានជ័យ ៖ គ្រោះថ្នាក់ចរាចរណ៍ដ៍ គួរឱ្យរន្ធត់មួយ បានកើតឡើងទៅលើគ្រួសារ មន្ដ្រីនគរបាលមួយរូប នៅរាជធានី ភ្នំពេញ ក្រោយពីក្រុមគ្រួសាររបស់ខ្លួន ដែលមាន សមាជិកទាំង៩នាក់ ជិះនៅក្នុងរថយន្ដវីហ្គោ មួយគ្រឿង បានជួបគ្រោះ ថ្នាក់ចរាចរណ៍បុក ជាមួយរថយន្ដធុនធំ នៅផ្លូវបំបែកជាបួនក្នុង ក្រុងសំរោង ខេត្ដឧត្ដរមានជ័យ បណ្ដាលឱ្យ ស្លាប់ និងរបួស ទាំងអស់គ្នា ។

ក្នុងនោះអ្វីដែលធ្វើឱ្យព្រឺព្រួចនិងតក់ស្លុត ក្នុងទិដ្ឋភាពគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺក្មេងស្រីអាយុ៨ឆ្នាំ ត្រូវជាកូន បានដាច់ ក្បាល ក្រោយពីកៀបទ្វាររថយន្ដ ហើយ បុរសជាឪពុកបានកាន់ក្បាលកូនស្រី រីឯស្ដ្រី ជាម្ដាយ បានកាន់ដងខ្លួន យំសោកគួរឱ្យ សង្វេកយ៉ាងខ្លាំង រីឯជនរងគ្រោះម្នាក់ទៀត គឺជាមន្ដ្រីយោធា មានតួនាទីជាប្រធាន គ នៃ តំបន់ ប្រតិបត្ដិការសឹករង ខេត្ដឧត្ដរមាន ជ័យ ។

គ្រោះថ្នាក់ចរាចរណ៍ ដែលបានផ្ដាច់ជីវិត មនុស្សពីរនាក់ និងរបួសធ្ងន់ស្រាល៧នាក់ ក្នុងនោះរបួស ធ្ងន់៣នាក់ បានកើត ឡើង កាល ពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ ស្ថិតនៅតាមបណ្ដោយ ផ្លូវក្រាលគ្រួសក្រហម ក្រវ៉ាត់ក្រុង ស្ថិតនៅ ភូមិកំណព្វ សង្កាត់បន្សាយរាក់ ក្រុងសំរោង ដែលបានកើតឡើង រវាងរថយន្ដជនរងគ្រោះ ម៉ាកវីហ្គោ ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ 2K-4066 និងរថយន្ដធុនធំ ម៉ាក ហ្ស៊ុយហ្សូ ពណ៌ត្រាវ ពាក់ស្លាកលេខ ក្រចេះ 3A-0339 បានបុកគ្នាពេញ មួយទំហឹង។

នាយផ្នែកចរាចរណ៍នៃការិយាល័យចរា ចរណ៍ផ្លូវគោក ស្នងការដ្ឋាននគរបាលខេត្ដ ឧត្ដរមានជ័យ លោកផន សុផុន បានប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទ ឱ្យដឹងថា គ្រោះថ្នាក់ ចរាចរណ៍ នេះបានផ្ដាច់ ជីវិតមនុស្សពីរ នាក់ ទី១ ឈ្មោះសំរិទ្ធ មុនី សេត ភេទស្រី អាយុ៨ឆ្នាំ រស់នៅរាជធានីភ្នំ ពេញ ត្រូវជាកូនស្រីរបស់ម្ចាស់ រថយន្ដនិងជន រងគ្រោះទី២ ឈ្មោះឃ្លាំង ចាន់នី ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិភ្នៀត សង្កាត់សំរោង ក្រុងសំរោង មានតួនាទីជា ប្រធាន គ នៃតំបន់ ប្រតិបត្ដិការសឹករង ខេត្ដឧត្ដមានជ័យ និង ត្រូវជាឪពុកមារបស់ម្ចាស់រថយន្ដ ។

ដោយ ឡែកជនរងគ្រោះ៣នាក់ ដែលរង របួសធ្ងន់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ទី១ ឈ្មោះគង់ យ៉េត ភេទស្រី អាយុ៥០ឆ្នាំ ទី២ ឈ្មោះ សំ ពុទ្ធា ភេទស្រី អាយុ៣០ឆ្នាំ ត្រូវ ជាម្ដាយ ក្មេងស្រី ដែលស្លាប់ដាច់ក្បាល និង ទី៣ ឈ្មោះសំ វុទ្ធី ភេទស្រី អាយុ៥៤ឆ្នាំ រស់ នៅភូមិភ្នៀត សង្កាត់សំរោង ត្រូវជាភរិយា របស់សព លោកឃ្លាំង ចាន់នី ដែលបាន ស្លាប់នោះ ។

រីឯជនរងគ្រោះ ដែល រងរបួសស្រាល រួមមាន ឈ្មោះទៀង ចាន់ ដារ៉ា ភេទប្រុស អាយុ៣០ឆ្នាំ និងម្ចាស់រថយន្ដ ឈ្មោះជួង ប៊ុននី អាយុ៣៦ឆ្នាំ ត្រូវជាម្ចាស់ រថយន្ដនិង ឪពុកក្មេងស្រីរងគ្រោះដែលស្លាប់ ។ សម្រាប់កូនតូចពីរនាក់ទៀត បានរួចពី សេចក្ដីស្លាប់ ប៉ុន្ដែបានរងរបួសនៅលើដងខ្លួន ។

លោកផន សុផុន បាននិយាយថា គ្រោះ ថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាលមកពី រថយន្ដទាំងពីរគ្រឿង មិនគោរពសិទ្ធិអាទិ ភាពគ្នា ហើយមុនពេលកើតហេតុនោះ រថយន្ដវីហ្គោ បានធ្វើដំណើរក្នុងទិសដៅពីជើង ទៅត្បូង ដោយឡែករថយន្ដធុនធំ ដែលទើបត្រឡប់មកពីបឹងត្រកួន យកដំឡូងទៅលក់នោះ ធ្វើដំណើរ ពីលិចទៅកើត ក្នុងល្បឿនលឿនដូចគ្នា ស្រាប់តែបុកនិងកៀពេញមួយទំហឹង បណ្ដាលឱ្យរថយន្ដវីហ្គោ ធ្លាក់ទៅក្នុងប្រឡាយទឹកស្លាប់និងរបួស ។

នាយផ្នែកចរាចរណ៍រូបនេះបានបញ្ជាក់ ថា ជនរងគ្រោះនិងម្ចាស់រថយន្ដវីហ្គោ ជា អ្នករស់នៅរាជធានី ភ្នំពេញ ហើយធ្វើដំណើរ ទៅខេត្ដឧត្ដរមានជ័យ ដើម្បីចូលរួមពិធីមង្គល ការបងប្អូន រួចនៅព្រឹកកើតហេតុ នោះ គឺ កំពុងធ្វើដំណើរត្រឡប់ទៅ លំនៅឋានវិញ ក៏ ជួបគ្រោះអកុសលនេះតែម្ដងទៅ។

តាមលោកផន សុផុន ក្រោយកើតហេតុ អ្នកបើករថយន្ដហ្សុយហ្សូ រួមជាមួយព្រូ រថយន្ដដែលមិនស្គាល់ អត្ដសញ្ញាណនោះ បានបើកទ្វាររត់គេចខ្លួនភ្លាមៗ ដោយបន្សល់ រថយន្ដនៅកន្លែងកើតហេតុ ។

បច្ចុប្បន្នរថយន្ដទាំងពីរគ្រឿង ត្រូវបាន សមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោកខេត្ដ ដើម្បីរង់ចាំធ្វើការ ដោះស្រាយនាពេលខាងមុខ រីឯសពជនរង គ្រោះ ត្រូវបានឪពុករបស់ខ្លួនជួលរថយន្ដ ពេទ្យដឹកមកកាន់រាជធានីភ្នំពេញ ហើយអ្នក រងរបួសធ្ងន់ស្រាល កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ បង្អែកខេត្ដឧត្ដរមានជ័យ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល