ព័ត៌មានអន្តរជាតិ ៖ ជាការពិត ពាក្យចចាមអារ៉ាម ថ្ងៃរលាយលោក ២១ ធ្នូ ២០១២ ត្រូវបាន
និយាយតៗគ្នា នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បន្ទាប់ពីកម្រងប្រតិទិនជនជាតិ Mayan ត្រូវ
បានរកអោយឃើញថា បាននិយាយរៀបរាប់ទាក់ទិនទៅនឹង ការបញ្ចប់នៃប្រតិទិនមួយនេះ
នៅថ្ងៃទី២១ ធ្នូ ឆ្នាំ២០១២ ខាងមុខនេះពោលគឺ ជាពាក្យចចាមអារ៉ាមដែលមនុស្សរាល់គ្នាតែង
លើកឡើងថា ជាថ្ងៃរលាយលោក។

ដោយឡែក នាពេលនេះ បើយើងងាកក្រឡេកទៅមើលគេហទំព័រមួយចំនួន របស់បរទេស
គេឃើញមានទាំងនាឡិកាអេឡិចត្រូនិចរាប់ថយក្រោយ ដើម្បីឱ្យដឹងពីពេលវេលាច្បាស់លាស់
នៃការបញ្ចប់របស់ប្រតិទិនម៉ាយ៉ា ដែលមនុស្សមួយចំនួន យល់ថាជាវេលានៃការឆេះកប្បនោះ

គួរបញ្ជាក់ផងដែរថា បើសិនជាថ្ងៃទី២១ ធ្នូ ២០១២ ខាងមុខនេះ ជាថ្ងៃឆេះកប្បពិតប្រាកដមែន
នោះ ជីវិតសត្វលោកយើងនេះ នៅសល់តែ ១៥ ថ្ងៃ និង ១៣ ម៉ោងទៀតតែប៉ុណ្ណោះ ដែលអា
ចមានឧកាសរស់រានមានជីវិត នេះបើយោងតាមនាឡិការអេឡិចត្រូនិចរបស់ជនជាតិ Mayan
នៅលើគេហទំព័រសារព័ត៌មានបរទេស sun-sentinel ៕