សព្វថ្ងៃនេះ បើទោះបីជាក្លឹប Barcelona ត្រូវបានគេ ស្គាល់ថាជា ក្លឹបបាល់ទាត់ ដ៏ល្បីដែល មានកីឡាករល្អៗ ពិតមែនតែ ថ្មីៗនេះ កំពុងតែជួប វិបត្តិធ្លាក់ចុះ ទំរង់នៃការលេង ហើយកំពុងត្រូវ ការកីឡាករថ្មីមក ជួយកែកុន ។

ពេលចប់រដូវកាល ២០១៣-២០១៤ នេះកីឡាករ ២ រូបរបស់ Barcelona គឺមេក្រុម Puyol និងអ្នកចាំទី Valdes នឹងចាកចេញពី ក្លឹបហើយ ។ Barcelona ក៏បានដុតដៃ ដុតជើងដើរ ស្វែងរក កីឡាករដែលមាន សមត្ថភាព មកជួយបំពេញចន្លោះនេះ ។ Barcelona ក៏ត្រូវបាន គេល្បីផងដែរថា ជាក្រុមចូលចិត្តទិញ កីឡាករក្រោម អាយុ ១៨ ឆ្នាំអោយ មកលេងដែល រឿងនេះបាន ក្លាយជារឿងធំហើយ ។ FIFA ទើបតែ បញ្ចេញសេចក្តី ប្រកាសថា Barcelona អាចនឹងប្រឈមមុខ និងការដាក់បំរាម ហាមប្រាមមិនអោយ ទិញកីឡាករថ្មីៗ ចូលដោយសារ តែល្មើសច្បាប់ មាត្រាទី ១៩ របស់ FIFA ស្តីពីការ ទិញកីឡាករក្រោម អាយុ ១៨ ឆ្នាំឆ្លងប្រទេស ។

FIFA បានរកឃើញថា Barcelona បានល្មើសច្បាប់ ក្នុងការទិញកីឡាករ ក្រោមអាយុ ១៨ ឆ្នាំក្នុងកំឡុង ពេលពីឆ្នាំ ២០០៩ ដល់ ២០១៣ ។ ក្នុងនោះមាន កីឡាករ កូនកាត់ Dutch និង Nigerian U14 Bobby Adekanye, U15 របស់កូរ៉េ ៣ រូបដូចជា Lee Seung Woo, Paik Seung-Ho, Jang Gyeolhee, Theo Chendri យុវជន U16 របស់បារាំង និង Patrice Sousia U14 របស់ Cameroon ។

យោងទៅតាម មាត្រាទី ១៩ របស់ FIFA បានអោយដឹងថា ក្លឹបនីមួយៗ មានសិទ្ធិទិញ កីឡាករ ក្រោម អាយុ ១៨ ឆ្នាំឆ្លងប្រទេសបាន លុះត្រាណាតែ ឱពុកម្តាយ អាណាព្យាបាល ពួកគេ ផ្លាស់ប្តូរ មកតាំងលំនៅ នៅជិតក្លឹប បាល់ទាត់ដែរ ហើយការ ផ្លាស់ទីលំនៅនោះ គឺមិនមែន ដោយសារតែ អាជីពបាល់ទាត់ របស់កូន ។ មិនត្រឹមតែប៉ុណ្ណោះ កីឡាករដែល បានផ្ទេរមក តំរូវអោយ មានផ្ទះ ឬទីលំនៅ មិនឆ្ងាយពីក្លឹប ៥០ កីឡូម៉ែតឡើយ ។

ប្រសិនបើ កីឡាករវ័យក្មេង ទាំងនោះត្រូវបាន FIFA រកឃើញថា ផ្ទេរមក Barcelona ដោយល្មើសច្បាប់នោះ មែន Barcelona នឹងត្រូវពិន័យ មិនអោយទិញ កីឡាករចូល រហូតដល់ឆ្នាំ ២០១៥ ។ ខាង Barcelona បាន ត្រៀមខ្លួន និងឯកសារ ដើម្បីបញ្ជាក់ និងតវារឿងនេះ ជាមួយ និង FIFA ហើយព្រោះ ក្លឹបអះអាងថា ពួកគេគឺ ស្អាតស្អម ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail