បាត់ដំបង ៖ មន្ដ្រីយោធាពាក់ស័ក្ដិ៤ និងមានតួនាទី ជាប្រធានស្នាក់ការ ប្រចាំខេត្ដបន្ទាយមាន
ជ័យការិយាល័យទី២ នៃកងទ័ពជើងគោក មណ្ឌល៥ បានរងការចោទប្រកាន់ ប្រព្រឹត្ដអំពើឃាត
កម្ម ដោយជិះរថយន្ដ ដេញបាញ់ថៅកែរកស៊ីទិញជ្រូក និងអ្នកបើករថយន្ដ បណ្ដាលឱ្យស្លាប់ ប៉ុន្ដែ
មិន ទាន់ ដឹងពីមូលហេតុពិតប្រាកដ នៅឡើយទេ រហូតមកដល់ ពេលនេះ ។

យោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ច ខេត្ដបាត់ដំបង បានឱ្យដឹងថា ករណីមន្ដ្រីយោ ធានៅការិយា
ល័យទី២ មណ្ឌល៥ ជិះរថយន្ដ ដេញបាញ់ថៅកែ រកស៊ីទិញជ្រូកខាងលើនេះ បានកើតឡើង កាល
ពីវេលាម៉ោង ១ និង ៣០នាទី រំលងអាធ្រាត្រឈាន ចូលថ្ងៃទី០៩ ខែ មិថុនា ឆ្នាំ២០១៣ ស្ថិតនៅ
ចំណុចច្រកអូរ សំពរ ភូមិអូរសំពរ ឃុំអូរសំពរ ស្រុកម៉ាឡៃ ខេត្ដបន្ទាយមានជ័យ ។

មន្ដ្រីសមត្ថកិច្ចមួយរូប សូមមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ មាន
ក្រុមបង្កជិះរថយន្ដកាមរីបាឡែន ស៊េរី២០០២ ពណ៌កណ្ដុះល្មែះ ពាក់ស្លាកលេខភ្នំពេញ 2P-0801
បានដេញបាញ់ អ្នកជិះរថយន្ដម៉ាកកាមរីបាឡែន ស៊េរី២០០២ ពណ៌ទឹកប្រាក់ ដោយបាញ់រះជាច្រើន
គ្រាប់បណ្ដាលឱ្យបុរសម្នាក់ឈ្មោះ លីម ប៊ុនឡេង ហៅវ៉ៃ អាយុ ៣១ ឆ្នាំ មុខរបរ ជាអ្នកកាប់ជ្រូក រស់
នៅភូមិ
១៣មករា សង្កាត់ព្រែកព្រះ ស្ដេច ក្រុងបាត់ដំបង ខេត្ដបាត់ដំបង ត្រូវមួយគ្រាប់ ក្រោមស្លាបប្រចៀវ
ខាងឆ្វេង បណ្ដាលឱ្យរងរបួសធ្ងន់ ហើយដាច់ខ្យល់ស្លាប់ នៅពេលដែលជនរងគ្រោះ ត្រូវបានគេដឹក
បញ្ជូន ទៅកាន់មន្ទីរពេទ្យ បង្អែកខេត្ដបាត់ដំបង ។ ដោយឡែកអ្នកបើករថយន្ដឱ្យជនរងគ្រោះ ឈ្មោះ
ហោ ដារ៉ា អាយុ២៨ឆ្នាំ មុខរបរជា អ្នកកាប់ជ្រូក រស់នៅភូមិកាប់គោថ្មី សង្កាត់ អូរចា ក្រុងបាត់ដំបង
រួចផុតពីគ្រោះថ្នាក់ ។

នៅចំពោះមុខសមត្ថកិច្ច លោកហោ ដារ៉ា ដែលរួចពីសេចក្ដីស្លាប់ដោយសារតែការ ដេញបាញ់ប្រហារ
ពីមន្ដ្រីយោធា នៅការិយា ល័យទី២ មណ្ឌល៥ រួមជាមួយបក្ខពួកនោះ បាននិយាយថា នៅវេលាម៉ោង
១និង៣០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី០៩ ខែ ម៉ិថនា ឆ្នាំ២០១៣ ពួកគេបានធ្វើដំណើរ ចេញពី
ច្រក ព្រំដែនអូរសំពរ ភូមិអូរសំពរ ក្រោយពីដើរ រកទិញ ជ្រូករួចហើយក៏ត្រឡប់ទៅផ្ទះវិញ ។ អ្នកបើក
រថយន្ដរូបនេះ បានបន្ដថា នៅពេល ដែលពួកគេកំពុងធ្វើដំណើរជិតដល់ព្រំប្រទល់ ស្រុកសំពៅលូន
ខេត្ដបាត់ដំបងក៏ ឃើញ រថយន្ដបាឡែនមួយគ្រឿង ឈប់នៅលើ ចិញ្ចើមផ្លូវ ហើយ ពេលនោះ ពួកគេ
ទាំង ពីរនាក់ មិនបានចាប់អារម្មណ៍នោះឡើយ ពោល បានបន្ដដំណើរទៅហួសបន្ដិចស្រាប់ តែរថយន្ដ
ខាងលើនេះ បើកតាមក្រោយ ហើយ បើកភ្លើងហ្វាកូតៗ ក្នុងគោលបំណងឱ្យពួក គេឈប់រថយន្ដ ។
ប៉ុន្ដែពួកគេទាំងពីរនាក់មិន បានឈប់រថយន្ដនោះឡើយ ពោលនៅតែ បន្ដ ដំណើរទៅមុខ ក៏ត្រូវអ្នក
បើករថយន្ដ ដែលតាមពីក្រោយនោះ ធ្វើការបាញ់សំដៅ ចំនួនមួយគ្រាប់ ដើម្បីឱ្យឈប់រថយន្ដ ។
ក្រោយ ពីដឹងថា អ្នកបើក រថយន្ដតាមពីក្រោយបាញ់ ប្រហារមកលើរថយន្ដខ្លួននោះ ពួកគេទាំង ពីរ
នាក់ នៅតែបន្ដដំណើរទៅមុខទៀត ក៏ត្រូវ ភាគីរថយន្ដបាឡែនបន្ដបាញ់រះជា ច្រើនគ្រាប់ បណ្ដាលឱ្យ
ត្រូវថៅកែរបស់ខ្លួនឈ្មោះលីម ប៊ុនឡេងហៅវ៉ៃ រហូតដល់ស្លាប់តែម្ដង នៅ ពេលដែលដឹកយកទៅ
សង្គ្រោះ ដល់ចំណុច មុខ ផ្សារជ្រៃ ភូមិជ្រៃ ឃុំជ្រៃ ស្រុកថ្មគោល ខេត្ដបាត់ដំបង ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច ដដែល បានបញ្ជាក់ថា ជនបង្កដែលបើកការ បាញ់ប្រហារទៅ
លើថៅកែរកស៊ីកាប់ជ្រូក លក់នោះ ឈ្មោះ ហូ ឌឿន ឋានៈវរសេនីយ៍ ត្រី និងមានមុខងារជាប្រធាន
ស្នាក់ការប្រចាំ ខេត្ដបន្ទាយមានជ័យ ការិយាល័យទី២ កង ទ័ពជើងគោក មណ្ឌល៥ ។ យ៉ាងណា ក៏
ដោយ រហូតមកដល់ពេលនេះ ពុំ ទាន់អាចបញ្ជាក់ព័ត៌មានជាផ្លូវការពីសមត្ថ កិច្ចពាក់ព័ន្ធណាមួយ
ចំពោះករណីបាញ់ប្រហារ ខាងលើនេះទេ ដែលបណ្ដាលមកពីមូលហេតុ អ្វីពិតប្រាកដនោះ រីឯលោក
ហូ ឌឿន មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិល ក៏មិនទាន់អាច សុំការអត្ថាធិប្បាយ និងធ្វើការបក ស្រាយ
បាននៅឡើយទេ នៅរសៀលថ្ងៃទី១០ ខែ មិថុនា ឆ្នាំ២០១៣នេះ ។

ដោយឡែកប្រភពមួយទៀតបានបង្ហើប ឱ្យដឹងថា ជនរងគ្រោះក្រៅពីរកស៊ីកាប់ជ្រូក ក៏រកស៊ីជួញដូរ
ឈើគ្រញូងផងដែរ ហើយករណី ឈានដល់ការ បាញ់ប្រហារគ្នានេះ គឺខណៈ ដែលជនរងគ្រោះនាំ
ផ្លូវរថយន្ដដឹកឈើគ្រញូង ក៏មានរថយន្ដមន្ដ្រីយោធាបង្កដេញតាមស្ទាក់ ឱ្យឈប់ តែត្រូវរថយន្ដ របស់
ជនរងគ្រោះ បើកបិទផ្លូវ(បិទគូទ) មិនឱ្យរថយន្ដយោធា ដេញរថយន្ដដឹកឈើគ្រញូងរបស់គេ ទើប
កើតមានការបាញ់ប្រហារបែបនេះតែម្ដង ទៅ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល