បើគិតមកដល់ពេលនេះគឺមានរយៈពេល១០ឆ្នាំហើយដែល Windows XP បានធ្វើចរាចរនៅ
ក្នុងទីផ្សារ។ ហើយបើទោះបីជាមានអាយុ ១០ឆ្នាំមែន ប៉ុន្តែ Windows XP នៅតែជាប្រព័ន្ធ
ប្រតិបត្តិការលើកុំព្យូទ័រ ដែលទទួលបានការពេញនិយមបំផុតនៅក្នុងពិភពលោកគិតមកដល់
ពេលនេះ ។
ចាប់តាំងពីឆ្នាំ ២០០៦មក Windows XP នេះបានដាក់អោយប្រើប្រាស់នៅក្នុងឧបករណ៍ជាង
៤០០លានប្រភេទផ្សេងគ្នា ហើយបច្ចុប្បន្នចំណែករបស់ XP នៅក្នុងទីផ្សារពិភពលោក គឺឈរ
នៅលំដាប់ទីពីរបន្ទាប់ពី Windows 7 និងនាំមុខ Windows Vista ផងដែរ ។ ការទទួលបាន
ជោគជ័យបំផុតដែលគេអាចចាត់ទុកជាប្រវត្តិសាស្រ្តរបស់ Windows XP គឺនៅក្នុងខែ កញ្ញា
ឆ្នាំ ២០០៨ ដែលពេលនោះ Windows XP នេះត្រូវបានគេប្រើប្រាស់មានចំនួនរហូតដល់ ៨០
ភាគរយនៅលើម៉ាស៊ីនកុំព្យូទ័រ សរុបនៅទូទាំងពិភពលោក ។
បើទោះបីជាបច្ចុប្បន្នត្រូវបានផ្អាកដំណើរក៏ពិតមែន ប៉ុន្តែ Windows XP គឺជាប្រវត្តិសាស្រ្តមិន
អាចបំភ្លេចបានមួយរបស់ Microsoft ។ ហើយក្រុមហ៊ុនដ៏ធំមួយនេះបានធ្វើការសំរេចនឹងរក្សា
ប្រព័ន្ធប្រត្តិបត្តិការ XP នេះរហូតដល់ ខែមេសា ឆ្នាំ ២០១៤ ៕
ប្រភព៖ Genk
ដោយ៖ រស្មី