ភ្នំពេញៈ គ្រោះថ្នាក់ចរាចរមួយ បណ្តាលឲ្យបុរសម្នាក់ ដែលជិះម៉ូតូមួយគ្រឿង ត្រូវរថយន្តបុក យ៉ាង ពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗ នៅតែម្តងទៅកើតហេតុ កាលពីវេលាម៉ោង ប្រមាណជា៩និង៤០នាទី យប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៣ នៅតាមបណ្តោយ ផ្លូវសហព័ន្ធរុស្ស៊ី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

សាក្សីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះត្រូវ បានគេស្គាល់ឈ្មោះ អ៊ីម ចន្ធូ ភេទប្រុស អាយុ៣១ ឆ្នាំ ជិះម៉ូតូមួយគ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ 1CC-7798 ជិះ ម្នាក់ឯង ។ ចំណែកឯរថយន្តបង្កវិញ ម៉ាកតាកូម៉ា ពុំត្រូវបានចាំស្លាកលេខនោះទេ បន្ទាប់ពីបុកជនរង គ្រោះរួចហើយ បើកគេចបាត់តែម្តង ។

នគរបាលចរាចរណ៍ ខណ្ឌពោធិ៍ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូម្នាក់ឯង ពីកើត ទៅលិច លុះដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយ គ្រឿង ម៉ាកតាកូម៉ា បើកច្រាស់ទិសជាមួយ ម៉ូតូជនរងគ្រោះទំនងជាស្រវឹង បានជ្រុលទៅបុកយ៉ាងទំហឹងបណ្តាល ឲ្យជនរងគ្រោះ ខ្ទាតផ្លោងចេញពី ម៉ូតូធ្លាក់បោក នឹងថ្នល់ បណ្តាលឲ្យជនរងគ្រោះ ដាច់ខ្យល់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ចំណែក ឯរថយន្តបង្កវិញ បន្ទាប់ពីឃើញស្ថានភាពមិនល្អ បានបន្ថែមល្បឿន គេចខ្លួនបាត់តែម្តង ។

ក្រោយពេល កើតហេតុនគរបាល បានចុះទៅដល់ភ្លាមៗ ដើម្បីជួយធ្វើអន្តរាគមន៍ ប៉ុន្តែតាមស្វែងរកឃាត់ រថយន្តបង្ក មិនបាននោះទេ បន្ទាប់ពីវាស់វែងរួចរាល់ ក៏ប្រគល់សាកសពជនរងគ្រោះ ទៅឲ្យក្រុមគ្រួសារ យក ទៅធ្វើបុណ្យតាមប្រពៃ ណី រីឯម៉ូតូរងគ្រោះត្រូវប្រគល់ ទៅឲ្យនគរបាលចរាចរណ៍ ជើងគោក រាជធានីភ្នំពេញ ដើម្បីធ្វើការស្រាវជ្រាវ បន្ត៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល