ក្រុមអ្នកវិទ្យាសាស្ដ្រ បានឱ្យដឹងថា អាចម៍ផ្កាយមួយដែលមានឈ្មោះថា Apophis ទើបតែបាន
ហោះហើរឆ្លងកាត់ ជិតផែនដី កាលពីព្រឹកមិញនេះ។ ជាមួយនឹងប្រវែងអង្កតផ្ចិត ២៧០ម៉ែត្រ
អាចម៍ផ្កាយនេះ បានហោះឆ្លងកាត់ផែនដី ក្នុងរយៈចម្ងាយ ១៤លានគីឡូម៉ែត្រ។

ថ្វីបើត្រូវបានគេនិយាយថាជិត ប៉ុន្ដែ មុននឹង Apophis ឆ្លងកាត់ ក្រុមបានគន់គូរឃើញថា វានឹង
មិនបង្កគ្រោះថ្នាក់អ្វីដល់ផែនដីនោះទេ។ ប៉ុន្ដែ ការវិលត្រឡប់របស់ Apophis នៅលើក្រោយ
អាចនឹងបង្កគ្រោះថ្នាក់ដល់ភពផែនដី ប៉ុន្ដែលទ្ធភាពនេះនឹងពិបាកកើតឡើង។

ការមកដល់របស់ Apophis នេះ នឹងជួយឱ្យអ្នកវិទ្យាសាស្ដ្រអាចគន់គូរបានត្រឹមត្រូវជាងមុន នូវ
លទ្ធភាពដែលវាអាចនឹងប៉ះទង្គិចជាមួយផែនដី ក្នុងពេលអនាគត។ យោងតាមការគន់គូរកាល
ពីមុននេះ Apophis នឹងហោះហើរឆ្លងកាត់ផែនដីក្នុងចម្ងាយប្រមាណជា ៣០,០០០គីឡូម៉ែត្រ ក្នុង
ឆ្នាំ ២០២៩ ជិតជាង ១០ដង ធៀបនឹងចម្ងាយពីផែនដីទៅព្រះច័ន្ទ៕

ដោយ ៖ សីហា
ប្រភព ៖ USATD