ក្នុងចំណោមនាយករដ្ឋមន្ត្រី អង់គ្លេស ចំនួន២១ រូបចាប់ពីឆ្នាំ ១៩០០ មកនេះគឺមាន ៦ រូប
ដែលបានចាប់ កើតនៅថ្ងៃសៅរ៍ នេះគឺជាមូលហេតុមួយក្នុងចំណោមមូលហេតុច្រើនផ្សេង
ទៀតដែលត្រូវបានគេសន្មត់ថា ថ្ងៃសៅរ៍គឺជាថ្ងៃល្អសម្រាប់ការបង្កើតកូន។
យោងតាម Mid-day ផ្សាយថា ការស្រាវជ្រាវមួយរបស់សាលាសេដ្ឋកិច្ច ក្រុងឡុង បាន
បង្ហាញថា ការងារមួយដែលអាចសម្រេចបានលទ្ធផលល្អបំផុតនោះគឺកិច្ចការដែលត្រូវ
បានគេធ្វើនៅក្នុងថ្ងៃសៅរ៍។ ខាងក្រោមនេះគឺជាតារាងការងារមួយដែលអ្នកអាចសម្រេច
បានល្អនៅក្នុងសប្ដាហ៍ ៖
ថ្ងៃអាទិត្យ
នៅក្នុងថ្ងៃនេះអ្នកគួរតែនាំក្រុមគ្រួសារទៅទទួលទានអាហារនៅភោជនិយដ្ឋាន។ការធ្វើអា
ហារតាមធម្មតាដោយខ្លួននៅក្នុងថ្ងៃនេះងាយនឹងបង្កសម្ពាធដល់អ្នកច្រើនជាងការទៅជួប
ពេទ្យធ្មេញទៅទៀត ក្នុងចំណោម៦នាក់ដែលត្រូវបានសួរគឺមានម្នាក់ហើយដែលឆ្លើយ
បែបនេះ។ដូច្នេះ វិធីល្អបំផុតគឺចេញទៅទទួលនៅខាងក្រៅ អ្នកមិនចាំបាច់ត្រូវលាងចាន
នោះទេ។
ថ្ងៃច័ន្ទ
នេះគឺជាថ្ងៃល្អបំផុតសម្រាប់អ្នកបញ្ចេញចោលភាពតានតឹង។ ការពិសោធមួយត្រូវបាន
ផ្សាយនៅលើទស្សនាវដ្ដី វេជ្ជសាស្រ្ត អង់គ្លេស និយាយថា អ្នកគួរតែរកពេលសម្រាប់កែ
កម្សាន្ដ។ ការពិសោធនោះបានបង្ហាញថា អាត្រាការស្លាប់ដោយជម្ងឺបេះដូងកើតឡើង
ដល់ ២០%នៅថ្ងៃច័ន្ទ ដោយសារតែនេះជាថ្ងៃដែលអ្នកត្រូវត្រលប់ចូលធ្វើការ រួមផ្សំជា
មួយការទទួលទានជាតិស្រវឹងច្រើនជ្រុលក្នុងរយៈពេល២ថ្ងៃនៅចុងសប្ដាហ៍មុននោះ។
ថ្ងៃអង្គារ
គឺជាថ្ងៃធ្វើការដែលប្រកបដោយប្រសិទ្ធិភាព អ្នកគួររៀបចំកាលបរិច្ឆេទនៃការងារទាំង
ឡាយដែលត្រូវបំពេញនៅថ្ងៃនេះ។ យោងតាមការស្រាវជ្រាវមួយរបស់សមាគមចិត្ត
សាស្រ្តក្នុងវិស័យឧស្សាហកម្មនិងអង្គការនានារបស់អាមេរិកថ្លែងថា ខួរក្បាលផ្នែកខាង
ឆ្វេងរបស់មនុស្សយើងដំណើរការបានល្អគឺនៅក្នុងថ្ងៃដើមសប្ដាហ៍។
ថ្ងៃពុធ
នេះគឺជាថ្ងៃល្អបំផុតសម្រាប់អ្នកស្វែងរកគូស្នេហ៍។ ៤០% ក្នុងចំណោមអ្នកនៅលីវចំនួន
៨០០០ នាក់ដែលត្រូវបានសម្ភាសនិយាយថា ពួកគេជ្រើសរើសថ្ងៃពុធជាថ្ងៃណាត់ជួបគ្នា
លើកដំបូង។ ប្រសិនការណាត់នោះប្រព្រឹតទៅបានរលូន នោះវានឹងក្លាយជាឱកាសល្អ
សម្រាប់ការណាត់ជួបគ្នាលើកទីពីរនៅយប់ថ្ងៃសៅរ៍។ អ្នកក៏អាចរៀបចំពេលវេលាដើម្បី
ដើរលំហែកាយជាមួយមិត្តភ័ក្ដនៅចុងសប្ដាហ៍ក៏បាន។
ក្រៅពីនេះ វាក៏ជាថ្ងៃល្អដែលអ្នកអាចស្នើសុំដំឡើងប្រាក់ខែ។ អ្នកគ្រប់គ្រងទាំងឡាយ
ងាយនឹង ទទួលយកការស្នើសុំដំឡើងប្រាក់ខែនៅថ្ងៃពុធនេះបើតាមការស្ទង់មតិមួយដែល
មានការចូលរួមពីមនុស្សជាង១៥០០នាក់នៅប្រទេស អង់គ្លេស។
ថ្ងៃព្រហស្បតិ៍
ថ្ងៃនេះជាពេលល្អបំផុតសម្រាប់រឿងលើគ្រែ ដោយសារថា អ័រម៉ូន ផ្លូវភេទបានឡើងដល់
កម្រិតកំពូលនៅថ្ងៃនេះ។ដូច្នេះ អ្នកគួរតែដាក់នាឡេការោទ៍កំណត់ពេលហើយរៀបចំឡើង
គ្រែជានៅពេលព្រឹកព្រលឹមទើបជាការប្រសើរ ព្រោះពេលនោះ អ័រម៉ូនភេទ testosterone
នៅក្នុងរាងកាយបុរសនិង អ័រម៉ូន estrogen នៅក្នុងរាងកាយស្រ្តីកើនឡើងច្រើនជាង ៥ដង
ធៀបនឹងពេលធម្មតា។
ថ្ងៃសុក្រ
នេះគឺជាថ្ងៃល្អសម្រាប់ការបោះបង់ថ្នាំញៀន។ យោងតាមការពិសោធមួយរបស់អាមេរិក
ប្រសិនអ្នកផ្ដាច់បារី ថ្នាំញៀននៅថ្ងៃសុក្រ នោះអ្នកអាចទប់ទល់បានទៅនឹងអារម្មណ៍ចង់
ជក់ឡើងវិញនៅថ្ងៃចុងសប្ដាហ៍។ ព្រោះថានៅក្នុងប៉ុន្មានថ្ងៃដំបូង ការប្ដេជ្ញាចិត្តរបស់អ្នក
គឺនៅមានភាពរឹងប៉ឹង។
ប្រការសំខាន់ដែលអ្នកគួរយកចិត្តទុកដាក់នោះគឺ អ្នកមិនគួរលើកឡើងនូវការសម្រេចចិត្ត
សំខាន់ៗនៅក្នុងថ្ងៃនេះឡើយ ដោយសារថា នៅក្នុងថ្ងៃចុងក្រោយនៃការបំពេញការងារ
ក្នុងមួយសប្ដាហ៍ អ្នកតែងតែខ្វះដំណេក ស្មារតិមិនល្អ មិនអាចគិតបានត្រឹមត្រូវ។
ថ្ងៃសៅរ៍
ថ្ងៃសៅរ៍ជាថ្ងៃដែលត្រូវបានគេវាយតម្លៃថាជាពេលល្អបំផុតដើម្បីបង្កើតកូន។ នេះគឺជា ជម្រើសប្រសើរបំផុតប្រសិនអ្នកចង់ឱ្យកូនក្លាយជាអ្នកមានជោគជ័យក្នុងពេលអនាគត
នេះបើតាមការប្រកាសរបស់ការិយាល័យស្ថិតិនៃប្រទេស អង់គ្លេស។ ទារកទាំងឡាយ
ដែលកើតនៅក្នុងថ្ងៃសៅរ៍តែងមានឱកាសក្លាយជានារយករដ្ឋមន្ដ្រីច្រើនជាងទារកដែល
កើតក្នុងថ្ងៃផ្សេងៗ។ នៅក្នុងចំណោមនាយករដ្ឋមន្ត្រីចំនួន ២១ រូបរបស់ប្រទេសអង៉គ្លេស
ចាប់តាំងពីឆ្នាំ ១៩០០ មក គឺមាននាយករដ្ឋមន្ត្រី ៦ រូបដែលមានថ្ងៃកំណើតនៅក្នុងថ្ងៃ
សៅរ៍៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ the sun