ក្រោយពីបានប្រកួតចាញ់ក្រុម Man City ក្នុងលទ្ធផល ៦-១ កាលពីថ្ងៃអាទិត្យ, នៅថ្ងៃអង្គារ
ម្សិលមិញនេះ Man Utd បានធ្វើការប្រកួតយកឈ្នះក្រុម Aldershot ក្នុងលទ្ធផល ៣-១។
គ្រាប់បាល់ទីមួយរបស់ Man Utd ធ្វើបានដោយកីឡាករ Dimitar Berbatov នៅក្នុងនាទីទី១៥។
២៦នាទីក្រោយមក ពោលគឺនៅនាទីទី៤១ កីឡាករ Michael Owen បានរកគ្រាប់បាល់ទី២
អោយ Man Utd ដែលធ្វើអោយ Man Utd នាំមុខ Aldershot ក្នុងលទ្ធផល ២-០។
Dimitar Berbatov រកគ្រាប់បាល់ទីមួយក្នុងនាទីទី១៥
ចូលមកដល់តង់ទី២ នាទីទី៤៨ កីឡាករ Antonio Valencia បានសំរេចគ្រាប់ទី៣អោយ
Mancheter United នាំមុខលើ Aldershot ៣-០រហូតចប់ការប្រកួត។
លោក Sir Alex Ferguson គ្រួបង្វឹករបស់ក្លឹប Man Utd បាននិយាយថា " វាគឺជាធម្មជាតិរបស់
ក្រុម Manchester United ក្នុងការទទួលបានជ័យជំនះ, ទោះបីជាយើងមានគ្នា៨នាក់ ៩នាក់
រឺក៏១០នាក់ក៏ដោយ។ ការពីយប់មិញនេះ ពួកគេធ្វើបានល្អណាស់។"
ក្នុងការប្រកួតនោះផងដែរប្រិយមិត្តរបស់ក្រុម Aldershot បានស្រែកហ៊ោបញ្ឍឺអោយ Man Utd
ថាពួកយើងនឹងឈ្នះក្នុងលទ្ធផល ៦-១ ក៏ប៉ុន្តែលទ្ធផលចុងក្រោយគឺ Man Utd មិនភ្លាត់ស្នៀត ដូចការប្រកួតជាមួយនឹង ManCity ទេ ហើយបានយកឈ្នះ Aldershot ក្នុងលទ្ធផល ៣-០៕
Michael Owen រកគ្រាប់បាល់ទី២ ក្នុងនាទីទី៤១
ntonio Valencia អ្នករកគ្រាប់បាល់ទី៣ក្នុងនាទីទី៤៨
ដោយ
វឌ្ឍនា