ព័ត៌មានកំសាន្ត ៖ ពិធីការិនីទូរទស្សន៍ និងជាតារាម៉ូលដែល ម្នាក់ត្រូវបានទស្សនិកជន ម្នាក់ទះកំភ្លៀង ពេលកំពុងផ្សាយផ្ទាល់ ដោយសារ តែនាងស្លៀកពាក់ បង្ហាញសាច់ សិចស៊ីពេក ។

នាង Gauhar Khan បាន កំពុង អត្ថាធិប្បាយ នៅក្នុងកម្មវិធី « Raw Star» នៅក្នុងស្ទុយឌីយ៉ូ នៅក្នុង ទីក្រុង Mumbai ប្រទេសឥណ្ឌា ហើយ គេអាចឃើញ វីដេអូគួរឲ្យរន្ធត់មួយ ក្រោយពេលនាង ត្រូវបាន បុរសម្នាក់ វាយប្រហារបន្តិចមក ។

បុរសដៃដល់មានឈ្មោះ Akil Malik អាយុ ២៤ឆ្នាំ គឺជាអ្នកទស្សនាម្នាក់ ក្នុងចំណោមទស្សនិកជន ២៥ - ០០ នាក់ ចង់គេចខ្លួនចេញពី សន្តិសុខ ២៥០នាក់ ក្រោយពេលបាន ប្រឈមមុខជាមួយ នាង Khan ។

គេត្រូវបានចាប់ខ្លួន និងជាប់ចោទពីបទ រំលោភលើផ្លូវភេទ ក្រោយពេលបាន គំរាមនិង ប្រើអំពើហឹង្សា លើ នាង Khan ពេលផ្សាយផ្ទាល់ តាមទូរទស្សន៍ ។ យោងតាម ប៉ូលិសក្រុង Mumbai បានឲ្យដឹងថា បុរសម្នាក់នោះ បាន និ យាយថា ក្នុងនាមជាស្ត្រី កាត់សាសនាម៉ូស្លីមម្នាក់ នាងមិនគួរស្លៀក សម្លៀក បំពាក់ ខ្លី បែបនេះទេ ។

សូមបញ្ជាក់ផងដែរថា បើ ទោះ ជានាង បានទទួលរងភាព ភ័យរន្ធត់ ក្នុងហេតុការណ៍មួយនោះ ក៏ពិត មែន មួយម៉ោងក្រោយមក នាង បាន បន្តធ្វើការ អត្ថាធិប្បាយ ក្នុងកម្មវិធីនោះទៀត ។ ចំណែក បុរស ឈ្មោះ Malik ត្រូវគេរំពឹងថា នឹងត្រូវបង្ហាញខ្លួន នៅក្នុងតុលាការ Boriwali Court នៅក្នុងថ្ងៃនេះ ៕

<object width="467" height="400" data="http://www.youtube.com/v/ujtuzxjdjpM&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/ujtuzxjdjpM&rel=1" /></object>

ប្រភព ៖ ដើមអម្ពិល យូធូប ហ្គូហ្គល ស៊ីអិនអិន