បន្ទាប់ពីបញ្ចប់ ដំណើរនៅ World Cup បាត់ទៅកីឡាករ Rooney បានសំរាក អស់រយៈពេល ៣ សប្តាហ៍ហើយទើបតែ ចាប់ផ្តើមមកហ្វឹកហាត់វិញ កាលពីសប្តាហ៍មុននេះទេ ។ ខណៈពេលដែល ស្អែកនេះ Manchester United នឹងចាប់ផ្តើមប្រកួតទីមួយ ក្រោមការដឹកនាំរបស់ Louis Van Gaal ហើយ ។

Giggs ដែលជាជំនួយការ គ្រូបង្វឹកនោះ បានប្រាប់សារព័ត៌មានថា Rooney បើទោះបីជាលទ្ធផល នៅ World Cup មិនសមដូចបំណងមែនតែ កីឡាករនេះ បានខំប្រឹងហ្វឹកហាត់ និងចង់លេងអោយ ប្រកួតដំបូងរបស់គ្រូ Louis Van Gaal នេះខ្លាំងណាស់ ។ Giggs បានបន្ថែមថា កីឡាករទាំងអស់ នឹងមានចំណែកលេង ក្នុងការប្រកួតេនះ ហើយឥលូវនេះ លោកគ្រូ Louis Van Gaal កំពុងតែធ្វើ ការសិក្សានិងស្វែងយល់ ពីកីឡាករនីមួយៗ ។

Manchester United នឹងប៉ះជាមួយនិង LA Galaxy ដែលជាក្រុមខ្លាំង នៅអាមេរិក នាវេលាម៉ោង ៣ ទាបភ្លឺម៉ោងនៅ កម្ពុជាយើងហើយកីឡាករ Rooney កំពុងតែត្រូវគ្រូបង្វឹក ដាក់ជាបេក្ខភាពជា មេក្រុម តែយើងមិនទាន់ដឹងទេ ។ តើទស្សនិកជន គិតថា Rooney សមនឹងធ្វើជា មេក្រុមដែរទេ?

ប្រែសម្រួល ៖ កុសល
ប្រភព ៖ mirror