ប្រសិនបើអ្នកចង់មានស្នាមញញឹមដ៏ស្រស់ស្អាតនឹងជាទីពេញចិត្ត ក៏ប៉ុន្តែអ្នកមានឧបសគ្គ ត្រង់រូបរាងមាត់មិនស្អាតដូចអ្នកដទៃនោះ អ្នកមិនត្រូវ តូចចិត្តនោះឡើយ ព្រោះថា រង្វង់មាត់ដែលមាន បញ្ហារបស់អ្នកនឹងអាចកែ ខៃឲ្យស្រស់ស្អាតបាន ប្រសិនបើអ្នកអនុវត្តន៍ តាមការណែនាំទាំង ៥ចំនុចដូចខាងក្រោម៖

១-បបូរមាត់ស្តើង
អ្នកត្រូវកែប្រែបបូរមាត់របស់អ្នកដោយការប្រើខ្មៅគូសបបូរមាត់ គូសឲ្យលើសបបូរមាត់ពិតបន្តិច ហើយអ្នកត្រូវលាបក្រេមពណ៌ខ្ចី ដូចជាពណ៌ផ្កាឈូកខ្ចី ហើយត្រូវយកក្រេមពណ៌ផ្លែប៉ែស (រាងក្រហម) មកលាបពីលើម្តងទៀត ព្រោះវានឹងជួយឲ្យ បបូរមាត់របស់អ្នកមើលទៅ មិនសូវស្តើង ហើយមានភាពស្រស់ស្អាត។ មួយវិញទៀតអ្នកគួរចៀសវាង លាបក្រេមពណ៌ចាស់ៗ ព្រោះវានឹងធ្វើឲ្យបបូរមាត់ របស់អ្នកមើលទៅកាន់តែ ស្តើងជាងមុន។

២-បបូរមាត់ក្រាស់
អ្នកអាចកាត់បន្ថយភាពក្រាស់បាន ដោយការគូររូបមាត់ ឲ្យជិតខ្សែខាងក្នុង របស់បបូរមាត់ពិត ដើម្បីឲ្យមើលទៅមិនសូវក្រាស់ ហើយអ្នកត្រូវលាបក្រេម បបូរមាត់ផ្នែកកណ្តាល មិនឆើត ឬមិនចាស់ពេក។ អ្នកគួរចៀសវាងការប្រើប្រាស់ ក្រេមប្រភេទណាដែលជារលោង ឬផ្លេកៗខ្លាំងពេក ព្រោះវានឹងធ្វើឲ្យមាត់ របស់អ្នកក្រាស់ជាមុន។

៣-បបូរមាត់ធ្លាក់
អ្នកដែលមានបបូរមាត់ធ្លាក់យារចុះក្រោម ត្រូវគូសបបូរមាត់ខាងក្រោមឲ្យវែងៗឡើង លើសពីរង្វះមាត់បន្តិច រួចអ្នកត្រូវគូសបបូរមាត់ ខាងលើឲ្យចុងខ្សែជិតគ្នា។ បន្ទាប់ពីនោះ អ្នកត្រូវលាបក្រេម១ជាន់ទៀត។

៤-បបូរមាត់ត្រង់
មាត់ប្រភេទនេះគឺជាមាត់ដែលមានផ្នែកខាងលើជាខ្សែត្រង់ ដូចនេះអ្នកត្រូវគូសជា ស្នាមកោងឡើងទៅលើ ដោយប្រើខ្មៅដៃ គូសជារាងអក្សរ V លើបបូរមាត់ បរិវេណក្រោមច្រមុះជាមុន ទើបគូសបបូរមាត់និងលាបក្រេម បបូរមាត់តាមធម្មតា។

៥-បបូរមាត់ស្រគាំ
អ្នកដែលមានបបូរមាត់ស្រគាំ ត្រូវលាបម្ស៉ៅហុយ ឲ្យសព្វលើរង្វង់មាត់ មុននឹងលាបក្រែមបបូរមាត់ ព្រោះវានឹងជួយឲ្យក្រែមលាប បបូរមាត់ជាប់បានយូរ ព្រមទាំងមានពណ៌ រំលេចស្រស់ស្អាតជានិច្ច៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល