នៅពេលដែលសមាជិកណាម្នាក់មានបំណងចង់ផ្តាច់បារី គឺជាសញ្ញាវិជ្ជមានមួយដ៏ល្អ សំរាប់
ក្រុមគ្រួសារ ឬ សហគមន៍របស់អ្នក។ អ្នកផ្តាច់បារីត្រូវការការជួយជ្រោមជ្រែងយ៉ាងខ្លាំងក្លា ពី
សំណាក់មិត្តភ័ក្ត្រ និង គ្រួសារក្នុងតំណាក់កាលនៃការផ្តាច់បារីនេះ។ ដូចនេះ សូមអ្នកសូមកុំ
នូវរារែក ក្រោកឈរឡើង ហើយនិយាយទៅកាន់គាត់វិញថា អ្នករីករាយនឹងជួយគាត់។ ខាង
ក្រោមនេះ ជាវិធីសាស្រ្តមួយចំនួនសំរាប់លោកអ្នក!

១. រក្សាអនាម័យៈ ថែរក្សាទីកន្លែង ដែលគាត់រស់នៅអោយមានអនាម័យជានិច្ច ដើម្បីកុំឲ្យ
មានក្លិនបារី និង ព្យាយាមអោយគាត់ស្ថិតនៅឲ្យឆ្ងាយពីកន្លែងមានក្លិន និង ផែ្សងបារី។

២. ស្វែងយល់ពីទំលាប់របស់គាត់ៈ អ្នកជក់បារីភាគច្រើន តែងមានទំលាប់ផ្ទាល់ខ្លួនរបស់
គាត់ក្នុងការជក់បារី ឧទាហរណ៍ គាត់តែងពិសារបារីក្រោយពីទទួលទានអាហាររួច ពេលដែល
កំពុងគិតរឿងស្មុគស្មាញ ពេលអស់កំលាំង ឬ ក៏ពេលទទួលទានសូរាជាដើម។ល។ សូមស្វែង
យល់អំពីទំលាប់និងពេលវេលាដែលគាត់ប្រើសំរាប់ការជក់បារី ដើម្បីខ្លួនអ្នកអាចរៀបចំគំរោង
និងពេលវេលារបស់អ្នកបានត្រឹមត្រូវ និងស្ថិតនៅជាមួយគាត់ក្នុងកាលទសៈនោះ។

៣. បង្វែទំលាប់ជក់បារីរបស់គាត់ៈ ត្រៀមលក្ខណៈ ដើម្បីបំវែទំលាប់ជក់បារីរបស់គាត់ឲ្យ
ងាក់ទៅអនុវត្តនូវសកម្មភាពផ្សេងៗជំនួសវិញឧទាហរណ៍ ដើរលេងកំសាន្តនិយាយរឿងកំប្លែង
ទទួលទានផ្លែឈើឬគ្រាប់ធញ្ញជាតិ។ល។ ដើម្បីជំនួសការជក់បារីវិញ។

៤.យោគយល់ចំពោះអារម្មណ៍ឆេវឆាវរបស់គាត់ៈ ការផ្តាច់បារីគឺជាបញ្ហាមួយ ដែលលំបាក
សំរាប់អ្នកញៀនបារី ដូចនេះអារម្មណ៍នៃការធន់ថប់ ឆេវឆាវ ក្រេវក្រោធអាចនឹងកើតមានឡើង
នៅក្នុងកំឡុងពេលផ្តាប់បារី សង្ឃឹមថាអ្នកនឹងយោគយល់អត់អោន ចំពោះទង្វើរបស់គាត់ ។

៤. លើកទឹកចិត្តៈ ការផ្តល់រង្វាន់លើកទឹកចិត្តគឺជាប្រការមិនអាចខ្វះបាន ដើម្បីជាកត្តាជំរុញ
អោយគាត់ ខំប្រឹងប្រែងផ្តាច់បារីរហូតដល់ទទួលបានជោគជ័យ។
៥. កុំលេងសើចៈ ការយកបារីមកលលេង ឬ ការអុចបារី នៅចំពោះមុខអ្នកកំពុងផ្តាច់បារីមិន
មែនជាទង្វើត្រឹមត្រូវឡើយ ពីព្រោះវាអាចជំរុញអោយគាត់វិលទៅរកសភាពដើមវិញ។ ដូចនេះ
សូមអ្នកជៀសវាងអោយបាននូវទង្វើទាំងនេះ។

៦. ផ្តល់គំនិតវិជ្ជមានៈ ប្រសិនបើអ្នកជាអតីតអ្នកជក់បារីដែរ សូមផ្តល់ជាគំនិតយោបល់ល្អ
ដែលធ្លាប់ជួយឲ្យអ្នក ផ្តាច់បារីបានប្រាប់ទៅគាត់ និង និយាយពីភាពវិជ្ជមានដែលអ្នកទទួល
បានបន្ទាប់ពីអ្នកបានផ្តាច់វាហើយនោះ។

៧. សាកល្បងម្តងទៀតៈ ប្រសិនជាការព្យាយាមរបស់គាត់ ក្នុងការផ្តាច់បារីទទួលបរាជ័យ
សូមកុំស្តីបន្ទោសឲ្យគាត់ ត្រូវលើកទឹកចិត្តដើម្បីអោយគាត់ហ៊ានសាកល្បងម្តងទៀត។ សង្ឈឹម
ថា អ្នកអាចជួយគាត់ឆ្លងផុតក្នុងដំណាក់នេះ ដើម្បីក្រុមគ្រួសារ និងសហគមន៍ គ្មានផ្សែងបារី។

ដោយៈ វណ្ណៈ
ប្រភពៈ healthandlove