ភ្នំពេញ៖ ក្រោយពីកីឡាករ បាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវបានក្រុម សិង្ហបុរី បំបាក់ក្នុងលទ្ធផល៤-០ នៅកីឡាដ្ឋានជាតិអូឡាំពិក កាលពីរាត្រីម្សិលមិញនោះមក គេសង្កេតឃើញថា ក្រុមកីឡាករបាល់ទាត់ ជម្រើសជាតិកម្ពុជា ត្រូវបានទស្សនិកជន និងអ្នកនិយម លេង Facebook ជាច្រើន បានធ្វើការរិះគន់យ៉ាងចាស់ដៃ ទៅលើសមត្ថភាព កីឡាករកម្ពុជា ដែលលេងអត់ក្នុងទឹកដីខ្លួន។ ទន្ទឹមជាមួយនឹងការ ថ្លែងរិះគន់នោះ ពិធីការិនីដែលកំពុង តែមានភាពលេចធ្លោ តាមរយៈកម្មវិធី «តុបំភ្លឺ» អ្នកនាង ពេជ្រ សេរីរ័ត្ន បានចេញមុខ មកការពារលើកទឹកចិត្តកីឡាករ ហើយថែមទាំងសុំចិត្ត ទស្សនិកជន កុំបន្តរិះគន់បំបាក់ទឹកចិត្តកីឡាករខ្មែរយើង បន្តទៀត។

ជាការពិត កាលពីរាត្រីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥ នេះ ក្រុមកីឡាករបាល់ទាត់ ជម្រើសជាតិកម្ពុជា មិនអាចធ្វើអ្វីក្រុមភ្ញៀវ សិង្ហបុរីបានឡើយ ក្រៅពីត្រូវបានគេបំបាក់មុខ ក្នុងលទ្ធផលបច្ចេកទេស ៤-០ មិនឲ្យតដៃរួច ខណៈអ្នកគាំទ្រជិត ៥ម៉ឺននាក់ ដែលទៅទស្សនាផ្ទាល់ មានការខកចិត្តយ៉ាងខ្លាំង និងទម្រង់លេង របស់ក្រុមជម្រើសកម្ពុជា នៃវគ្គជម្រុះជុំទី២ ប្រចាំទ្វីបអាស៊ី ដើម្បីឆ្ពោះទៅ World Cup 2018 នៅរុស្ស៊ី ។ ៤គ្រាប់របស់ក្រុមជម្រើសជាតិ សិង្ហបុរី កើតឡើងនៅនាទីទី៩, ២១, ៣៥ និង ៥៥ ដែលកម្ពុជាសហការគ្នា មិនបានល្អ ។

នេះជាការបរាជ័យមួយ ប្រកួតដំបូងនៃវគ្គជម្រុះជុំទី២ ជើងទី១ ដែលរឿងនេះ បានធ្វើឲ្យប្រជាពលរដ្ឋជាច្រើនម៉ឺននាក់ បានបន្លឺ សំឡេងរិះគន់ យ៉ាងចាស់ដៃ ទៅលើសមត្ថភាព កីឡាករកម្ពុជា ដែលនៅមានកម្រិត មិនទាន់ពូកែ អាចយកឈ្នះគូប្រកួត ដែលជាអ្នកខ្លាំង បាននិងមានមតិរិះគន់ ជាច្រើនទៀត។

ទន្ទឹមជាមួយនឹងការរិះគន់នោះ គេឃើញពិធីការិនី រូបស្រស់ប្រចាំស្ថានីយទូរទស្សន៍ My TV នាង ពេជ្រ សេរីរ័ត្ន បានបង្ហាញសារមួយ ដោយសុំចិត្ត ទៅដល់អ្នកនិយមគាំទ្រកីឡា និងប្រជាជនទូទៅថា «ខ្ញុំមិនយល់សោះ ហេតុអ្វីចូលចិត្ត បន្ទោស បែបដៀលប្រមាថ ជាន់ពន្លិច តើកីឡាករណា ដែលថាចង់ចាញ់ បើគ្នាចាញ់គួរលើកទឹកចិត្ត កុំបំបាក់បន្ថែម ទទួលស្គាល់ថា ពេលម្នាក់ៗខុស ពិតទទួលរងនូវការរិះគន់ តែអ្នករិះគន់គួររិះគន់ ក្នុងន័យស្ថាបនា កែលំអរ ដោយពាក្យសមរម្យ ឬសុជីវធម៌ សីលធម៌ សិល្បៈនៃការនិយាយឬ ប្រើពាក្យសមគួរ ចង់ឲ្យបងប្អូន លើកស្ទួយ គាំពារ ផ្តល់ថាមពល ជូនពួកគាត់ ដោយទឹកចិត្ត មិនមែនប្រដៅ តែជាគំនិតមួយជ្រុង របស់ខ្ញុំ…» ៕

បញ្ជាក់ ៖ រូបភាពពីបណ្តាញសង្គម ហ្វេសប៊ុក មិត្តម្នាក់ បង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនមិនពេញចិត្ត នឹងពាក្យរិះគន់មួយចំនួន ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល