Nokia
បន្តបេសកម្មរបស់ខ្លួនក្នុងការផ្តល់នូវផលិតផលទាន់សម័យប្រកបដោយគុណភាពខ្ពស់ អាចចូលប្រើ អ៊ិនធឺណិតបានលឿន ជូនដល់អ្នកប្រើប្រាស់ថ្មីចំនួនមួយពាន់លាននាក់ទៀត។ អ្នកប្រើប្រាស់ថ្មីប្រាថ្នាចង់ បានភាពច្នៃប្រឌិតថ្មីដូចជា ទូរស័ព្ទស៊ីមពីរដែលងាយស្រួលប្រើ
មាន សេវាកម្មនិងកម្មវិធីសំរាប់ប្រើប្រាស់ក្នុង ប្រទេសរបស់គេ មានកម្មវិធីពីភាគីទីបី និង
បទពិសោធន៍ប្រើប្រាស់ល្អលើសគេ។
ផលិតផលទាំងនេះគឺជាសមាជិកនៃស្រឡាយ Nokia Asha
ថ្មី។ មានប្រភពដើមចេញពីភាសា
ហ៊ិនឌី ដែល មានន័យថា ��
ក្តីសង្ឃឹម��, Asha
គឺជាសក្ខីភាពនៃការផ្តោតការយកចិត្តទុកដាក់
របស់ Nokia
ទៅលើបទ ពិសោធន៍ប្រើប្រាស់ជាវិជ្ជមាន និងផ្សាភ្ជាប់មនុស្សរាប់លាននាក់ទៅ
នឹងឱកាសថ្មីៗដែលជួយអោយពួកគេ សំរេចក្តីបំណងរបស់ខ្លួន។
ទូរស័ព្ទចល័តក្នុងស្រឡាយ Asha
មានដូចខាងក្រោម ៖
Nokia Asha 303
Nokia Asha 303
ជាទូរស័ព្ទចល័តដ៏អស្ចារ្យ មានអេក្រង់ Touch Screen
ទំហំ ២,
៦ អ៊ិញ មាន
ប៊ូតុងចុច QWERTY
។ វាត្រូវបានបង្កើតឡើងដោយមានបណ្តាញសង្គមមកជាមួយ ស្រាប់។
ផលិតផលខាងលើនេះ បំពាក់ទៅដោយគ្រឿងម៉ាស៊ីន 1Ghz, 3G, WLAN
ដើម្បីការប្រើប្រាស់
អ៊ិនធឺណិត បានលឿន។ បណ្តាញសង្គម អ៊ីមែល Chat
គឺជាស្នូលនៃទូរស័ព្ទនេះ ហើយអ្នក
ប្រើប្រាស់អាចចូលទៅបើក កម្មវិធីទាំនេះបានដោយផ្ទាល់ពី Home screen
។Nokia Asha 303
ប្រើប្រាស់បច្ចេកវិទ្យាCloud-based Nokia Browser
ដែលមានសមត្ថភាពបង្រួមទំហំទិន្នន័យ
បានរហូតដល់ ៩០ ភាគរយ ដូច្នេះវាធ្វើអោយ អ៊ិនធឺណិតដំណើរការលឿន។
ការកំសាន្តនិងកម្មវិធីជាច្រើនទៀត ក៏ជាថ្លើមប្រម៉ាត់នៃ Nokia Asha 303
ដែរ។ហ្គែម Angry
Birds Lite
ដែលជាហ្គែមដ៏ល្បីល្បាញមួយ គឺមានបញ្ចូលក្នុងទូរស័ព្ទរួចជាស្រេចជាមួយនឹង
កម្មវិធីផ្សេងៗដូចជា Facebook Chat Whasapp
និងផែនទី Nokia Map
។ តំលៃលក់នៃទូរស័ព្ទនេះគឺប្រហាក់ប្រហែលនឹង ១១៥ អឺរ៉ូ (មិនទាន់គិតពន្ធ) ហើយវានឹងត្រូវ
ចែកចាយនៅក្នុងត្រីមាសទី ៤ ក្នុងឆ្នាំនេះ។
Nokia Asha 300
Nokia Asha 300
មានរូបរាងស្រស់ស្អាត មានTouch Screen
និងប៊ូតុងចុច។ វាមានProcessor
1GHZ
និង3G
ដើម្បីសំរួលដល់ការ ប្រើអ៊ិនធឺណិត និងបណ្តាញសង្គម។ ម៉្យាងវិញទៀតវាប្រើ
ប្រាស់ បច្ចេកវិទ្យា Nokia Browser
ដូច្នេះទំហំទិន្នន័យត្រូវបានបង្រួមដល់ ទៅ ៩០ ភាគរយ ម៉្លោះហើយវាធ្វើអោយអ៊ិនធឺណិតដើរលឿន។
អ្នកប្រើប្រាស់អាចចូលទៅប្រើអ៊ីមែល Chat
បានភ្លាមៗពី Home Screen
ហើយថែមទាំងអាច
ចូលទៅទាញយកកម្មវិធីហ្គែម ឬមួយចំរៀងពីNokia Store
ទៀតផង។ ដូចគ្នាដែរ Nokia Asha
300
មានហ្គែម Angry Bird
ដាក់មកជាមួយស្រាប់។
Nokia Asha 300
មានម៉ាស៊ីនថតរូប 5
មេហ្គាពិកសែល,
ប្រដាប់ចាក់ចំរៀង,
វិទ្យុអេហ្វអិម,
ប៊្លូធូស និងអាច តំលើងអង្គចងចាំរហូតដល់ទៅ ៣២ GB
។ តំលៃលក់នៃទូរស័ព្ទនេះគឺប្រហាក់
ប្រហែលរបស់វាគឺ ៨៥ អឺរ៉ូ (មិនទាន់គិតពន្ធ) ហើយវានឹងត្រូវដាក់លក់នៅក្នុងត្រីមាសទី៤
ខាង មុខនេះ។
Nokia Asha 200
Nokia Asha 200
គឺជាទូរស័ព្ទស៊ីមពីរថ្មីផ្តល់ជូនពី Nokia -
ងាយស្រួលប្តូរស៊ីម ដោយពុំចាំបាច់
បិទទូរស័ព្ទ ឬដោះថ្មចេញឡើយ។ វាជាទូរស័ព្ទ មានច្រើនពណ៌ មានប៊ូតុងចុចQWERTY
ដើម្បី
បំពេញតំរូវការយុវវ័យដែលចង់រក្សាទំនាក់ទំនង ជាប់ជានិច្ចជាមួយមិត្តភក្តិ។ Nokia Asha 200
មានបណ្តាញសង្គម អ៊ីមែល Chat
និងអាចផ្ទុកចំរៀងរាប់ពាន់បទ ព្រោះវាទ្រទ្រង់អង្គចងចាំ
ដល់ទៅ ៣២ GB
។ តំលៃប្រហាក់ប្រហែលនៃទូរស័ព្ទនេះគឺ ៦០ អឺរ៉ូ (មិនទាន់គិតពន្ធ) ហើយ
នឹងមានលក់នៅលើទីផ្សារក្នុងត្រីមាសទី ៤ នេះ។
Nokia Asha 201
ដូច Nokia Asha 200
ដែរតែ Nokia Asha 201
ជាទូរស័ព្ទស៊ីមមួយ ល្អសំរាប់យុវវ័យដែលមាន
បំណងចង់ រក្សាទំនាក់ទំនងតាមរយៈបណ្តាញសង្គម ចំណាយតិច និងស្តាប់ចំរៀង។ Nokia
Asha 201
ជាឧបករណ៍ ស្តាប់តន្រ្តីដ៏ល្អ ព្រោះមានឧបល័រលឺសូររងំ និងវិទ្យុអេហ្វអឹម។ ដោយប្រើបច្ចេកទវិទ្យា Nokia Browser
ដូច្នេះការប្រើប្រាស់អ៊ិនធឺណិតទទួលបានល្បឿន
លឿន ហើយចំណាយអស់តិចទៀត។ ទូរស័ព្ទនេះ ទ្រទ្រង់ អង្គចងចាំរហូតដល់ ៣២ GB
ហើយថ្មអាចចាក់បទចំរៀងបានរហូតដល់ ៥២ ម៉ោង។ មិនត្រឹមតែប៉ុណ្ណោះ វាថែមទាំងអាច
ប្រើប្រាស់អ៊ីមែលនិង Whatsapp Messaging
ទៀតផង។ ជាមួយតំលៃប្រហាក់ប្រហែល ៦០
អឺរ៉ូ (មិនទាន់គិតពន្ធ) Nokia Asha 201
នឹងមានដាក់លក់នៅក្នុងត្រីមាសទី ៤ នេះ។
ប្រភព៖ Nokia Press