ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ ដែលបានចេញផ្សាយដោយគេហទំព័រ
សារព័ត៌មានបរទេស chinadaily កាលពីម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា វាគឺជាដំណឹង
ល្អមួយ កាលដែលបានដឹងថា ពូជខ្លា Siberian បានចាប់កំណើតយ៉ាងច្រើន នាឯភាគខាងជើង
ឆៀងខាងកើតប្រទេសចិន។

គួរបញ្ជាក់ផងដែរថា របាយការណ៍ដដែលនេះ បានបន្ថែមអោយដឹងថា គ្រាន់តែនៅអំឡុងឆ្នាំ
២០១២ នេះ ពូជខ្លាដ៏កម្រប្រភេទនេះ បានចាប់កំណើតបានដល់ទៅ ៩១ ក្បាលឯណោះ នៅឧ
ទ្យានជាតិ ភាគខាងជើងឆៀងខាងកើត ប្រទេសចិន ពោលគឺ ខេត្ត Heilongjiang ខណៈពេល
ដែលមកទល់នឹងពេលនេះ ចំនួនខា្លទាំងអស់មាននៅក្នុងឧទ្យានជាតិកើនឡើងដល់ទៅ១០៦៧
ក្បាល ស្របពេលដែលឧទ្យានជាតិមួយនេះផងដែរ ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ ១៩៨៦
មកម្ល៉េះ។

គួររំឭកផងដែរថា ពូជខ្លា Siberian ដែលប្រទេសមួយចំនួនផ្សេងទៀត បានហៅថាពូជខ្លា Amur
ឬ Manchurian ពួកវាទាំងអស់ ភាគច្រើនបានប្រមូលផ្តុំនៅឯភាគខាងកើតប្រទេសរុស្ស៊ី , ភាគ
ខាងជើងឆៀងខាងកើតប្រទេសចិន និងផ្នែកមួយចំនួននៅក្នុងប្រទេសកូរ៉េ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ chinadaily