ក្រចេះ ៖ ស្ត្រីវ័យក្មេងម្នាក់ ទើបតែសម្រាលកូន បាន២ខែ បានរងរបួស ដោយសារក្រាប់កាំភ្លើង២គ្រាប់ ខណះដែលក្រុម សមត្ថកិច្ច ផ្ទុះអាវុធពេលដេញបង្ក្រាប រថយន្តដឹកឈើ កាលពីវេលាម៉ោង១២យប់ថ្ងៃទី២៤ ឈានចូលថ្ងៃទី២៥ ខែកក្តដា ឆ្នាំ២០១៤ នៅចំណុច ភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ។

ជនរងគ្រោះឈ្មោះ ហ៊ាល រី ភេទស្រី អាយុ២៣ឆ្នាំ និងប្តីឈ្មោះ ឈឹម សូនី មានកូន២នាក់ អាយុ៤ឆ្នាំ និងម្នាក់ទៀត ទើបកើត បាន២ខែ មានទីលំនៅក្នុងភូមិកើតហេតុខាងលើបានរងរបួស ដោយសារគ្រាប់ កាំភ្លើងចំនួន២គ្រាប់ គឺត្រូវចំស្មារខាងឆ្វេង និងដៃខាងស្តាំ។

តាមការឲ្យដឹងពីប្តី របស់ស្រ្តីរងគ្រោះ បាននិយាយថា គាត់បានឮសូរក្រាប់កាំភ្លើងផ្ទុះ ខណះកូនស្រីរបស់ គាត់ ដែលទើប អាយុបាន២ខែក៍ភ្ញាក់ ហើយយំទៀត នោះរូបគាត់និង ប្រពន្ឋក៏ងើបអង្គុយក្នុងមុង បំពេរកូន នោះស្ត្រីជាប្រពន្ឋក៏បានប្រាប់ប្តីថា គាត់មានអារម្មណ៍ឈឺហើយផ្សារ ខណះព្រមគ្នាទៅនិងស្នូរ គ្រាប់កាំភ្លើងប៉ុន្មានក្រាប់ចុងក្រោយ ទើបបុរសជាប្តីដឹងថា ប្រពន្ឋគាត់រងរបួស ដោយសារក្រាប់ កាំភ្លើងចំនួន២គ្រាប់ហើយក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបាន សមត្ថកិច្ចប៉ុស្តិ៍នគបាលមូលដ្ឋាន ដឹកបញ្ចូនទៅសម្រាកព្យាបាល នៅមន្ទីពេទ្យបង្អែក ខេត្តក្រចេះ ។

ប្តីស្រ្តីរងគ្រោះ បានបញ្ចាក់ទៀតថា មុនពេលកើតហេតុ គាត់ឃើញមានរថយន្ត របស់ក្រុមសមត្ថកិច្ច ប្រមាណ ៣ទៅ៤គ្រឿង បើកតាមចាប់រថយន្ត របស់ក្រុមឈ្មួញដឹកឈើ ប៉ុន្តែរូបគាត់ពុំបាន ឃើញ ច្បាស់លាស់ទេ ដោយសារតែងងឹតពេក ។ ហើយ រថយន្តមួយគ្រឿង នោះ ត្រូវបានក្រុមសមត្ថកិច្ចចាប់បាន រួមព្រមទាំងឃាត់ខ្លួនមនុស្ស ចំនួន២នាក់ បញ្ចូនទៅរក្សារទុក នៅទីបញ្ជារកាកងរាជអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការ ទៅតាមនិតិវិធីច្បាប់ ។

ប្រភពព័ត៌មានពី សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបររថយន្តសាំងយ៉ុង ដឹកឈើ ឈ្មោះ ង៉ាន មេងហុង ភេទប្រុស អាយុ៣១ ឆ្នាំ រួមនិងបក្សពួកម្នាក់ទៀត បច្ចុប្បន្នកំពុងឃុំខ្លួន បណ្តោះអាសន្ត នៅ ទីបញ្ជារការ កងរាជអាវុធហត្ថខេត្ត ។

បើតាមការរៀបរាប់របស់អ្នកបើកបរខាងលើ បានឲដឹងថា រថយន្តរបស់ខ្លួន បានស៊ីឈ្នួលដឹកឈើ គេចំនួន៩ សន្លឹកធំៗ ដឹកចេញពីស្រុកឆ្លូង ឆ្លងកាត់ទីរួមខេត្តទៅតាម បណ្តោយ ផ្លូវជាតិ៧ ឆ្ពោះទៅស្រុកស្នួល ខណះធ្វើដំណើរដល់ឃុំកន្ទួត ស្រុកចិត្តបុរី ស្រាប់តែមានរថយន្តពីរបីគ្រឿង ប្រដេញតាមក្រោយរហូត ហើយ បន្ទាប់មកមានរថយន្ត ម៉ាកធុនត្រា ពណ៌ស មួយគ្រឿងបើក បំបុករថយន្ត របស់គាត់ពីក្រោយ បណ្តាលឲ្យបាក់កាងផ្នែក ខាងក្រោយ ។

អ្នកបើកបររូបនោះបានបញ្ជាក់ទៀតថា ដោយសារសមត្ថកិច្ច តាមចាប់រថយន្តរបស់ខ្លួនយ៉ាងដូច្នេះ ក៏ បានបទចូលផ្លូវលំ តាម ក្លោងទ្វារវត្តស្វាយជ្រះ បានប្រមាណជា១០០ម៉ែត្រ រួចឈប់រថយន្តនាំរត់ចូលក្រោម ផ្ទះរបស់ស្ត្រី ជាជនរងគ្រោះ ។

ខណះនោះសមត្ថកិច្ច ក៏បានបាញ់ចំនួន២គ្រាប់ រួចមានម្នាក់រត់តាម ដោយស្រែកបញ្ជាឲ្យឈប់ បើរត់ទៀតគេនិងបាញ់ទៀត ហេតុនេះជនទាំងពីរឈប់ ទើបឈានដល់ការចាប់ខ្លួន ។

បច្ចុប្បន្នអ្នកបើករថយន្តដឹកឈើទាំងពីរនាក់ ត្រូវបានឃាត់ខ្លួនសាកសួរ នៅទីបញ្ជាការ អាវុធហត្ថខេត ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់ សាលាដំបូងចាត់ការបន្ត។ ចំណែករងគ្រោះកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ហើយមិនមានសមត្ថកិច្ច ពាក់ព័ន្ធណាមួយចុះទៅសួរនាំដល់រូបគាត់ឡើយ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល