CamNews

វីរៈបុរស បង្កើតដីកោះតូច សំបូរភក់ Singapore ទៅទីក្រុងទំនើបល្បីលើលោក ស្លាប់បាត់បង់ជីវិត បាត់ទៅហើយ

ព័ត៌មានអន្តរជាតិ ៖ លោក Lee Kuan Yew ពលរដ្ឋគ្រប់រូបនៅតែបន្តចងចាំជារៀងរហូត ចំពោះភក្កីភាព របស់លោក ជាបេក្ខភាពតែមួយគត់ ដែលបានផ្លាស់ប្តូរពីកោះ ស្ថិតនៅក្រោម អាណានិគម គ្មានសូម្បីតែ ពាណិជ្ជកម្ម ទៅជាតំបន់ពាណិជ្ជកម្មទំនើប រួមមាន ហេដ្ឋារចនាសម្ព័ន្ធ ដ៏​​​   មហាអស្ចារ្យ​ មានជាសំណង់ អាគារខ្ពស់ជាដើម ។

កើតនៅក្នុងឆ្នាំ ១៩២៣ លោក Lee បានក្លាយជានាយករដ្ឋមន្រ្តី សឹង្ហបុរីដំបូងគេបង្អស់នៅក្នុងឆ្នាំ១៩៥៩ ពោលនៅពេលដែល សឹង្ហបុរី ​​   នៅជាដីកោះតូចមួយនៅឡើយ គ្មានសូម្បីតែ ធនធាន ធម្មជាតិ និងជាទី ប្រជុំដោយពលរដ្ឋគ្រប់ជាតិសាសន៍ ចិន ម៉ាឡេ ឥណ្ឌា ខណៈស្ថិតនៅក្រោម  អាណា និគមអង់គ្លេសនៅ ឡើយ ស្របពេលនោះ សឹង្ហបុរី នាពេលនោះតែងតែរង្គោះរង្គើដោយភាព ចលាចល តាមរយៈការធ្វើ កុប កម្ម ។

ច្រើនជាងនេះទៅទៀត អ្វីដែលជាសមិទ្ធផលជោគជ័យ របស់អតីតនាយករដ្ឋ មន្រ្តីរូបនេះ បានធ្វើអោយ សឹង្ហបុរីក្លាយជារដ្ឋឯករាជ្យ និងជ្រៀតចូលទៅក្នុងសេដ្ឋកិច្ចសកលលោក     ឈានដល់កម្រិតកំពូលដូច ដែល  បានឃើញ   សព្វថ្ងៃនេះ ក្រោយពីលោកមានការគូសបញ្ជាក់ ជាមួយ  នឹងការតាំងចិត្ត កាលពីឆ្នាំ ២០០៨ ជាមួយនឹងបទសម្ភាសន៍ ទំព័រ     ស៊ីអិនអិន អោយដឹងថា ៖ ជាការពិតខ្ញុំបាទ កំពុងតែព្យាយាម បង្កើតអោយមានឡើង ដីកោះមួយនេះ     ប្រែប្រួលទៅជា វាលរហោស្ថាន ដែលមានជីវជាតិ និង សម្បូរ ហូរហៀរ ។​

លោក Lee ក៏បានគិតដូចគ្នាដែរ ពីផលប៉ះពាល់សហគមន៍អន្តរជាតិ។  គំនិតមូលធននិយមរបស់លោក យកចិត្តទុកដាក់ខ្លាំង ទៅលើតួនាទីរដ្ឋាភិបាល ជាជាងទីផ្សារសេរីនោះ  បានផ្តល់ជាផែនការ សម្រាប់ កំ ណែទម្រង់ឡើងវិញ សេដ្ឋកិច្ចប្រទេសចិន ។ សេចក្តីរាយការណ៍ ដដែលបន្ថែមអោយដឹងថា លោក Lee ក៏ជាបេក្ខភាពមួយរូបដែលទទួលបានការយកចិត្តទុកដាក់ជាខ្លាំង   ក្នុង  ការទាក់ទាញ មតិរិះគន់ ពីសិទ្ធ សេរីភាពក្នុងការបញ្ចេញមតិ ដែលធ្លាប់តែមានភាពនៅទ្រឹង និង បិទសិទ្ធ ។

​គួរបញ្ជាក់នៅក្នុងឆ្នាំ ២០១៣ កន្លងទៅនេះ មានការផ្ទុះការតវ៉ាឡើង ស្តីពីគម្រោងក្នុងការអនុញ្ញាតអោយ មានលំហូរចូល ជនអន្តោប្រវេសន៍ ចូលទៅក្នុងទីក្រុង ប្រទេសសឹង្ហបុរីដែលនាំអោយមានភាពចលាចល នៅក្នុងប្រទេស សឹង្ហបុរី ក្រោយពីគម្រោងផែនការមួយនេះ គឺជាចក្ខុវិស័យ ត្រូវបានសម្រេចឡើងដោយ គណបក្ស សកម្មភាពប្រជាជន ដែលមានលោក Lee    ជា ប្រមុខ ទទួល  បន្ទុក ដឹកនាំប្រទេស សឹង្ហបុរី ច្រើនជាង ៥ ទសវត្ស មកនេះ ។

របាយការណ៍ បន្តបញ្ជាក់អោយដឹងថា លោក Lee ស្ម័គ្រចិត្តចុះចេញពីតំណែងជានាយករដ្ឋមន្រ្តីនៅក្នុង ទសវត្ស ឆ្នាំ ១៩៩០គឺជាបុរសខ្លាំង ក្នុងទឹកដីតំបន់អាស៊ី ដែលបានចុះចេញពីតំណែង ដំបូងគេបង្អស់ ។មិនត្រឹមតែប៉ុណ្ណោះ បើយោងតាមសេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថាក្នុងជំនូបប្រជុំផ្លូវការកាលពីអំ ឡុងខែតុលា ឆ្នាំ​ ២០០៩ នា សេតវិមាន រដ្ឋធានី វ៉ាស៊ិនតោន ជាមួយនឹងប្រធានាធិបតី សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា​​ លោក Lee ក៏ធ្លាប់   ទទួល  បាននូវពាក្យ  កោត សរសើរ ផងដែរពីមេដឹកនាំពិភព លោក រូបនេះ " ជាការពិត លោក Lee នៅតែបន្តរក្សាបាននូវឥទ្ធិពលរបស់ខ្លួន ក្នុងពិភពលោក ។លោក គឺជាបេក្ខភាពបុគ្គលឆ្នើម នៃទឹកដីអាស៊ី ប្រចាំសតវត្សទី ២០ នៅ ទី ២១   ។ " បន្ថែមពីលើនេះ លោក អូ បាម៉ាបន្តអោយដឹងថា ៖ លោក គឺជាបេក្ខភាពតែមួយគត់ ដែល    នាំអោយសេដ្ឋកិច្ចតំបន់អាស៊ាន ងើប ឡើងចូលទៅក្នុងសេដ្ឋកិច្ច សកល បានយ៉ាងល្អជាទីបំផុត ។

ពីដីកោះ តូចមួយ សម្បូរដោយភក់ ទៅជា ទីក្រុងទំនើប ប្រជុំតំបន់ពាណិជ្ជកម្ម

ជាការចាប់ផ្តើមជាគម្រូដល់ បណ្តាប្រទេសក្នុងតំបន់ និងលើសកលោក សឹង្ហបុរី បាន វិវត្តន៍ខ្លួន ទៅជាទី ក្រុងទំនើប និងជាប្រជុំទៅដោយតំបន់ពាណិជ្ជកម្មពិភពលោក បន្ទាប់ពីមានការរីកចម្រើនជាបន្តបន្ទាប់ ក្រោយពី ទទួលបានឯករាជ្យពី អង់គ្លេស នៅក្នុងឆ្នាំ​ ១៩៦៥ ។ កំឡុងពេលនោះមិនចាំបាច់នឹកគិតដល់ ស្ថានភាពសេដ្ឋកិច្ច នៃទីផ្សារសឹង្ហបុរី ចូលទៅក្នុងសេដ្ឋកិច្ចសកលលោកនោះទេ  សូម្បី  ស្ថានភាពសេដ្ឋ កិច្ចនិងទីផ្សារក្នុងស្រុក ក៏យ៉ាប់យឺនបាត់ទៅហើយ ខណៈបន្ទុកនេះ គឺធ្លាក់ទាំងស្រុក ទៅ  លើមេដឹកនាំ ដីកោះមួយនេះ លោក Lee ក្នុងការស្តារសេដ្ឋកិច្ចជាតិចូលទៅក្នុងតំបន់ និងពិភពលោក ។

អ្វីដែលត្រូវសម្រេចអោយបាន

លោក Lee មានជំនឿ  ជាក់  អោយដឹងថា កំណើនសេដ្ឋកិច្ចជាតិ និង ការអភិវឌ្ឍន៍ប្រទេសជាតិ គឺជាប្រ ធានបទសំខាន់សម្រាប់ ក្រុមកម្មករ ពលរដ្ឋ     និង សហជីពរបស់ខ្លួន ។ ស្រាយបំភ្លឺ នៅក្នុងឆ្នាំ ២០១១ លោក Lee អោយដឹងថា កំណើនសេដ្ឋកិច្ច អាចនឹងគ្មានបានន័យ  អ្វីទាំងអស់ បើសិនណា ផលវិជ្ជមាន មិនត្រូវបានចែករំលែកដល់ពលរដ្ឋក្នុងស្រុក ក៏ដូចជា ផលវិជ្ជមាន    មិនបានបង្កើតអោយបាននូវ រចនា សម្ព័ន្ធក្នុងប្រទេសអោយបានល្អជាងមុន រួមមានដូចជា ៖ លំនៅ     ស្ថាន ល្អ សាលារៀនមា​នគុណភាព មន្ទីរ ឬ មណ្ឌលសុខភាព   ប្រកប    ដោយ វិជ្ជាជីវៈ រដ្ឋាភិបាលរឹងម៉ាំ តម្លាភាព ស្អាតស្អំ និង  ជាទីកន្លែង សម្រាប់ ក្មេងៗជំនាន់ក្រោយ ជាដើម ។

វិវត្តន៍ទៅរកភាពស្អាតស្អំ និង បៃតង

សឹង្ហបុរី ត្រូវបានពិភពលោកទទួលស្គាល់យ៉ាងទូលំទួលាយ ថាជារដ្ឋឯករាជ្យ  ដែលមានភាពស្អាត ទាំង បរិស្ថាន និង រដ្ឋាភិបាល តួយ៉ាង សឹង្ហបុរី ជាប្រទេសដែលមានភាពស្អាតស្អំ  សឹងតែគ្មានអំពើពុករលួយ បើធៀបទៅនឹងបណ្តាប្រទេសក្នុងទឹកដីអាស៊ី​ នេះបើយោងតាមធនាគារ ពិភពលោក ។សឹង្ហបុរីជាកន្លែង ដ៏មានប្រសិទ្ធភាពខ្ពស់ ក្នុងការធ្វើពាណិជ្ជកម្ម មកពីជុំវិញ ពិភពលោក ។

ច្រើនជាង ភាពស្អាតស្អំ នៃរដ្ឋាភិបាលសឹង្ហបុរី ក្នុងនោះ ភាពស្អាតរបស់ប្រទេស    សឹង្ហបុរី មានលក្ខណៈ ប្រសើរជាទីបំផុត តួយ៉ាង របាយការណ៍ បញ្ជាក់អោយដឹងថា ក្នុងរយៈពេល  ត្រឹមតែ ១០ ឆ្នាំ Singapore River ត្រូវបានកែប្រែមុខមាត់ថ្មី ពីចំនុចសូន្យឡើងដល់ចំនុចកំពូល ស្អាតឥតខ្ចោះ ។

ជាអកុសល គិតមកត្រឹមថ្ងៃច័ន្ទ ទី ២៣ មីនា ឆ្នាំ ២០១៥ នេះ លោក Lee Kuan   Yew  ដែលជាបេក្ខភាព នាយករដ្ឋមន្រ្តីដំបូងគេ ដីកោះ សឹង្ហបុរី និងទទួលឯករាជ្យពី អង់គ្លេស កាលពី  អំ ឡុងឆ្នាំ​១៩៦៥​ លោក Lee បានស្លាប់បាត់បង់ជីវិត បាត់ទៅហើយ ក្នុងជន្មាយុ ៩១ ឆ្នាំ ។ លោកបាន   ទទួលមរណៈភាព វេលា ម៉ោង ៣ និង ១៨ នាទី ទាបភ្លឺ នៅក្នុងមន្ទីរពេទ្យ Singapore General Hospital ។

កម្មវិធី    រៀបចំជា  ពិ សេស សម្រាប់ពលរដ្ឋ សឹង្ហបុរី ចួលគោរពវិញ្ញាណក្ខ័ន្ធ ក៏ដូចជា កម្មវិធីបុណ្យសព និមិត្តរូប រូបនេះ នឹងត្រូវប្រកាសនាពេលក្រោយ ពីរដ្ឋាភិបាលចាំផ្ទះ សឹង្ហបុរី ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ស៊ិអិនអិន ប៊ីប៊ីស៊ី និង Channelnewsasia