CamNews

ឆ្នាំ២០១២៖ អត្រា​អ្នក​ស្លាប់​ដោយ​សារ​គ្រោះថ្នាក់ចរាចរណ៍ ថយ​ចុះ​តិច​តួច​បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១១

អត្រា​គ្រោះ​ថ្នាក់​ចររាចរណ៍​ផ្លូវ​គោក និង​អ្នកបាត់​បង់​ជីវិត ក្នុង​រយះ​ពេល​១១ខែ ឆ្នាំ២០១២​នេះ មាន
​ការ​ថយ​ចុះ បើ​ប្រៀប​ធៀប​ទៅនឹង​រយះ​ពេល​ដូច​គ្នា ក្នុង​ឆ្នាំ​២០១១ ដោយ​ក្នុង​ឆ្នាំ២០១២​នេះគ្រោះ
ថ្នាក់​ចរាចរណ៍​កើត​ឡើង​ចំនួន ៣,៩៥៣លើក និង​បណ្តាល​ឲ្យស្លាប់​មនុស្ស១,៧៤៨នាក់។

ព័ត៌មានខាងលើនេះ ត្រូវបានបង្ហើប​ឲ្យដឹង ក្នុង​ពីធី​ប្រជុំ​ស្តី​ពីការចែក​រំលែក​បទ​ពិសោធន៍ ការត្រួត
​ពិនិត្យ​ករណី​បើកបរក្រោម​ឥទ្ធិពល​នៃ​ជាតិ​ស្រវឹង និងការ​មិនពាក់​មួក​សុ​វត្ថិភាព​​ពេល​​យប់ ដែល​
ធ្វើឡើង​នៅ​ថ្ងៃទី២ខែតុលា ឆ្នាំ២០១២ នៅ​អគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ ក្រោម​អធិបតី​ភាពរបស់
ឯកឧត្តម ឧត្តមសេនីយ៍ឯក យុន ឈុន្នី អគ្គ​ស្នង​ការ​រង​នគរបាល​ជាតិ និង​ជា​អនុ​ប្រធាន​អចិន្រ្តៃយ៍​
លេខាធិការ​ដ្ឋាន​គបចគ  ឯកឧត្តម ពៅ ម៉ាលីអគ្គនាយក​រង នៃ​អគ្គនាយក​ដ្ឋាន​ដឹក​ជញ្ជូន និង​ជា
អគ្គ​លេខាធិការ​រង នៃ​អគ្គលេខាធិការ​ដ្ឋានគណៈ​កម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក និង​
ចូលរួម​ពីប្រធាន​អង្គការ GRSP ប្រចាំ​កម្ពុជា ព្រម​ទាំងអស់​លោក ដែល​ជាស្នងការ​រង​នគរបាល និង
​ការិយាល័យ​ជំនាញ មក​ពីរាជធានី និង​បណ្តា​ខេត្ត​ជាច្រើន​រូប។

តាម​រយះ​របាយការណ៍ ស្តីពី​លទ្ធផល​នៃ​ការ​អនុវត្តន៍​ច្បាប់​លើករណី​បើកបរ​ក្រោម​ឥទ្ធិពល នៃ​ជាតិ
​ស្រវឹង និង​មិនពាក់​មួក​សុវត្ថិភាព​ពេល​យប់ ក្រោម​គំរោង​RS10 បាន​បញ្ជាក់​ថា នៅក្នុង​ឆ្នាំ​២០១២​
នេះ (គិតពីថ្ងៃ​ទី១១ ខែ​វិច្ឆិកា ឆ្នាំ​២០១១​ដល់ថ្ងៃ​ទី១០ ខែ​តុលា ឆ្នាំ​២០១២) គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​
ឡើង​ចំនួន ៣,៩៥៣​លើក ប្រៀប​ធៀប​រយះ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១១ មាន​ចំនួន ៤,៧៣៣​លើក គឺ
ថយ​ចុះ ៧៨០លើក ស្មើ១៦% បណ្តាល​ឲ្យស្លាប់​មនុស្ស១,៧៤៨​នាក់ លើ១,៧៥៥នាក់ ថយចុះ០៧
នាក់ ស្មើ០,៤% របួស​ធ្ងន់​៣,៩៥៤​នាក់ លើ​៤,៦៦១នាក់ ថយ​៧០៧​នាក់ ស្មើ១៥% និង​របួស​ស្រាល​
ចំនួន២,៨២៩នាក់ លើ៣,៥២៦នាក់ ថយ៦៩៧នាក់ ស្មើ២០%។

ប្រភព​ពីទំព័រ PL បាន​ចុះផ្សាយថា មូលហេតុ​ដែល​បណ្តាល​ឲ្យមាន​គ្រោះថ្នាក់​ច្រើន​ជាង​គេគឺ មកពី
ការ​បើកបរ​លើស​ល្បឿន ដែល​មាន​រហូត​ដល់​ទៅ៤៧% ក្រៅពីនេះ​មិនគោរ​ពសិទ្ធិ​អាទិភាព១៥%
ស្រវឹង១១% ប្រជែង៩% ប្រហែស៧% មិនប្រកាន់ស្តាំ៤% កត្តា​យាន​យន្ត២% មិនគោរ​ព​ភ្លើង​សញ្ញា
២% សុខ​ភាព២% និង​កត្តា​ផ្សេងៗ៣%។ ប្រភព​ដដែល បាន​ឲ្យដឹង​ទៀត​ថា អ្នក​ជិះម៉ូតូ​មិនពាក់​មួក
សុវត្ថិភាព​ក្នុង​ពេល​មាន​គ្រោះថ្នាក់​មាន​៣៥%​៕

ដោយ ៖ សីហា
ប្រភព ៖ PL