ភ្នំពេញ ៖ សន្ដិសុខក្រុមហ៊ុនឯកជន G4S ដែលយាមប្រចាំការ នៅក្រុមហ៊ុនទូរស័ព្ទ ស្មាត បានវាយ អតិថិជនម្នាក់ បណ្ដាលឱ្យបែកចិញ្ចើមហូរឈាម ដោយខឹង អតិថិជនរូបនេះ រឿងចតម៉ូតូ ។

ករណីការប្រើអំពើហិង្សាពីសន្ដិសុខរបស់ ក្រុមហ៊ុនឯកជនទៅលើអតិថិជនរបស់ខ្លួនខាងលើនេះ បានកើត ឡើងនិងបង្កឱ្យមានការ ភ្ញាក់ផ្អើលកាលពីវេលា ម៉ោង១១និង ១០នាទីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៤នេះ ស្ថិតនៅក្រុមហ៊ុនទូរស័ព្ទស្មាត តាម បណ្ដោយផ្លូវ ព្រះមុនីវង្ស ក្នុងសង្កាត់ទន្លេសាក់ ខណ្ឌចំការមន ។

សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បាននិយាយថា សន្ដិសុខដែលវាយអតិថិជន របស់ខ្លួនខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះហ្វី សូរ៉ាហ្វី អាយុ២២ឆ្នាំ ជាសន្ដិសុខរបស់ក្រុមហ៊ុន G4S ។ ដោយឡែកជនរងគ្រោះវិញ មិនទាន់ស្គាល់អត្ដសញ្ញាណនៅឡើយទេ ។

សេចក្ដីរាយការណ៍បានបន្ដថា មុនពេល កើតហេតុជនរងគ្រោះ បានធ្វើដំណើរទៅក្រុមហ៊ុន ហើយក៏បាន ចត ម៉ូតូនៅមុខក្រុមហ៊ុន ស្រាប់តែកើតមានជម្លោះ ជាមួយសន្ដិសុខ ដែលយាមប្រចាំការនៅទីនោះ រហូតភាគីទាំងពីរមានជម្លោះជាមួយគ្នា ហើយក៏ត្រូវសន្ដិសុខឯកជន យកវិទ្យុទាក់ទងវាយ ទៅលើក្បាលជនរងគ្រោះ បណ្ដាលឱ្យ បែកចិញ្ចើម ។

ក្រោយកើតហេតុ បុរសជាសន្ដិសុខរូប នេះ ត្រូវបាននគរបាលមូលដ្ឋានប៉ុស្ដិ៍ទន្លេបាសាក់ ឃាត់ខ្លួន បញ្ជូនទៅប៉ុស្ដិ៍ ដើម្បីធ្វើការដោះស្រាយ ។

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល