ភ្នំពេញ៖ បន្ទាប់ពីលេចឮព័ត៌មានថា តារាសម្តែងរាងខ្ពស់ស្រឡះ កញ្ញា ទឹម រដ្ឋា បានដើរដល់ផ្លូវបំបែក ជាមួយគូស្នេហ៍ ដែលជាជនជាតិប៉ាគីស្ថានរួចមក មិនទាន់បានប៉ុន្មានផង តារាស្រីរូបនេះ ក៏បានចេញមុខទម្លាយពីមូលហេតុ ដែលធ្វើឲ្យចំណងស្នេហ៍ឆ្លងទ្វីបមួយនេះ ឈានដល់ផ្លូវបំបែក ដោយនាងបញ្ជាក់ថា មកពីមិនអាចអត់ទ្រាំ នឹងការប្រច័ណ្ឌហួងហែងពីអតីតគូស្នេហ៍លោក Zak Ky បាន ក៏សម្រេចចិត្តចែកផ្លូវគ្នាតែម្តង ។

តាមប្រភពនៅកៀកកិត តារាបង្ហាញម៉ូដ កញ្ញា ទឹម រដ្ឋា បានបង្ហើបប្រាប់គេហទំព័រ Looking TODAY នៅថ្ងៃទី០៩ខែមករា ឆ្នាំ២០១៥នេះថា ចំណងស្នេហារវាង កញ្ញា ទឹម រដ្ឋា និងគូស្នេហ៍ លោក Zak ky បានដើរដល់ផ្លូវបំបែកហើយ កាលពីពេលថ្មីៗនេះ ដោយសារតែចំណងស្នេហ៍មួយនេះ ចាប់ផ្តើមមានភាពល្វីងជូរចត់ម្តងបន្តិចម្ដងៗ ហើយ រដ្ឋា ចាប់ផ្តើមទ្រាំលែងបាន ខណៈដែលគូស្នេហ៍ បុរសសង្ហាមាឌមាំធំ ជនជាតិប៉ាគីស្ថានរូបនេះ កាន់តែបង្ហាញការប្រច័ណ្ឌ ហួងហែងច្រើនតាមស្អិតស្ទើរគ្រប់ទីកន្លែង ទើបធ្វើឲ្យនាងមិនអាចបន្តជាមួយគ្នាបានទៀត។

ប្រភពខាងលើបាន ប្រាប់ឲ្យដឹងបន្ថែមទៀតថា ក្នុងអំឡុងពេល ទឹម រដ្ឋា ទាក់ទងជាមួយលោក Zak Ky គឺនាងបាត់បង់ឱកាសការងារសិល្បៈច្រើន ដោយនាងបានបដិសេធមិនទទួល ព្រោះថានាងមិនចង់ទទួលរងសម្ពាធ និងមានបញ្ហាជាមួយពីគូស្នេហ៍ ដោយនាងព្យាយាមខាំមាត់សង្កត់ចិត្តទ្រាំ តែនាងមិនអាចទ្រាំបានតទៅទៀត ក៏សម្រេចចិត្តដើរបែកផ្លូវគ្នាតែម្តងទៅ។ ចំពោះការបែកបាក់គ្នានេះ ត្រូវបានម្ចាស់សាម៉ីខ្លួននាង ទឹម រដ្ឋា អះអាងប្រាប់អ្នកនៅជិតខ្លួនថា ចំណងស្នេហ៍នេះ មិនអាចវិលមកផ្តើមភាពផ្អែមល្ហែម ជាមួយគ្នាជាថ្មីម្តងទៀតឡើយ។

ជុំវិញព័ត៌មានដ៏រសើបថា តារាសម្តែង និងជាតារាបង្ហាញម៉ូដ កញ្ញា ទឹម រដ្ឋា សម្រេចចិត្តដើរផ្លូវបែកគ្នា ពីគូស្នេហ៍ជនជាតិប៉ាគីស្ថាន លោក Zak ky នោះ គេហទំព័រ Looking TODAY បានព្យាយាមទាក់ទង ទៅនាងជាច្រើនដង ប៉ុន្តែទូរស័ព្ទចូលគ្មានអ្នកទទួល៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល