ភ្នំពេញ ៖ យុវជនម្នាក់ ប៊ិះត្រូវប្រជាពលរដ្ឋនៅតាមផ្លូវ ស្វាគមន៍ ដោយដុំថ្ម ក្រោយពេលដែលមានបុរសស្រែក ថា ចោរៗ ដល់ពេលសួរនាំ គឺជាឪពុកនិងកូន។

សេចក្ដីរាយការណ៍បានឱ្យដឹងថា កាលពី រសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៤ យុវជនម្នាក់ បានជិះម៉ូតូនៅតាមផ្លូវ ពេលនោះឪពុករបស់ខ្លួនឃើញក៏ស្រែក ហៅឱ្យឈប់ ព្រោះតែបានចេញពីផ្ទះមួយខែ ដោយយកម៉ូតូទៅជាមួយស៊ីគ្រឿងក្នុង ប៉ុន្ដែពេលឪពុកឃើញហៅឱ្យឈប់ យុវជនរូបនោះមិនឈប់ ស្រាប់តែឪពុកស្រែកថា ចោរៗបង្កឱ្យភ្ញាក់ផ្អើលនិងជួយអន្ដរាគមន៍ពីប្រជាពលរដ្ឋរើសដុំថ្មនិងស្ទាក់ ដើម្បីចាប់វាយ ។ ភ្លាមៗនោះ ដោយឃើញ ប្រជាពលរដ្ឋឡោមព័ទ្ធប្រុងវាយ ស្រាប់តែឪពុករូបនេះ បានរត់ទៅប្រាប់ប្រជាពលរដ្ឋថា ជាកូនរបស់គាត់នោះទេ ទើបប្រជាពលរដ្ឋ បានដកថយ ហើយក៏ត្រូវបានសមត្ថកិច្ចនៅ ប៉ុស្ដិ៍ដង្កោ ខណ្ឌដង្កោ ហៅពួកគេទៅសួរនាំ ទាំងពីរនាក់ ដើម្បីស្ដាប់ពីដំណើររឿង រួចធ្វើការអប់រំ អនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ។

ប្រភពព័ត៌មានពីសាក្សីបានឱ្យដឹងថា ក្មេងទំនើងរូបនេះ បានយកម៉ូតូរបស់ឪពុក ទៅជិះដើរលេងសប្បាយហ៊ីហា និងស៊ីគ្រឿង ហើយមិនចូលផ្ទះ អស់រយៈពេលប្រមាណ១ ខែមកហើយ ទើបតែនៅរសៀលថ្ងៃទី២៩ ខែតុលានោះ ក្មេងស្ទាវរូបនេះ បានជិះម៉ូតូតាមដងផ្លូវក្បែរផ្ទះ ក៏ត្រូវឪពុកនិងក្រុមគ្រួសារឃើញ ស្រែកហៅ ប៉ុន្ដែមិនឈប់ ទើបស្រែកថា ចោរៗតែម្ដង ។

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល