ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង សាច់សទ្រលុកទ្រលន់ កញ្ញា វ៉ាន់ នីឡា ត្បិតទើបតែចូលប្រឡូក ក្នុងអាជីពសិល្បៈ និង កំពុងតែក្រសោប យកឱកាសទីផ្សារល្បីឈ្មោះ នៅក្នុងវិស័យចម្រៀង ក៏ពិតមែន តែបានធ្វើឱ្យទស្សនិកជន ដាក់ការចាប់អារម្មណ៍ ច្រើនគួរសម ពិសេសរាល់ សកម្មភាព ក្នុងវិស័យសិល្បៈ ព្រមទាំងរឿងរ៉ាវ ឯកជនផ្ទាល់ខ្លួន បើទោះបីជាបណ្តាញសារព័ត៌មាន ក្នុងស្រុកពុំសូវមានការលើកឡើង ពីរឿងរ៉ាវផ្ទាល់ខ្លួន ក្រៅឆាក និងជីវិតក្នុងវិស័យសិល្បៈរបស់នាង យ៉ាងណាក្តី ។

តារាច្រមុះស្រួច សាច់សខ្ចីដូចបណ្តូលចេក វ៉ាន់ នីឡា បច្ចុប្បន្ននេះ ត្រូវបានមហាជនមើលឃើញថា អាជីពសិល្បៈរបស់នាង សព្វថ្ងៃហាក់កំពុងតែ មានហាងឆេងទីផ្សារច្រើន ក្នុងវិស័យចម្រៀង ។ មិនតែប៉ុណ្ណោះ ក្នុងរយៈពេលនេះ តារាចម្រៀងស្រីរបស់ ផលិតកម្ម ភ្លេងរីខត កញ្ញា វ៉ាន់ នីឡា ក៏ហាក់មានភាពហ៊ឺហារ ជាមួយនឹងការប្រើប្រាស់ សម្ភារៈ មានតម្លៃថៃ្លៗ ខុសប្លែកពីពេលមុនទៀតផង។

ថ្មីៗនេះ នៅលើទំព័រទំនាក់ទំនង ហ្វេសប៊ុក របស់ វ៉ាន់ នីឡា ត្រូវបានគេមើលឃើញថា នាងតែងបញ្ចេញនូវរូបថតប្លែកៗគ្នាជាច្រើន បន្តបន្ទាប់ព្រមជាមួយការលេងស្ទីល ម៉ូដសម្លៀកបំពាក់ និងការសម្ញែងសម្ភារៈ មានតម្លៃថ្លៃៗបង្អួត Friend លើ Facebook ។ សកម្មភាពបង្ហាញពីភាពហ៊ឺហារ របស់ វ៉ាន់ នីឡា អំឡុងពេលនេះ បានធ្វើឱ្យមតិមួយចំនួនលើកឡើងថា តារារូបនេះ អាចទទួលបានការឧបត្ថម្ភ ជ្រោមជ្រែង ពីប្រភពពីក្រោយខ្នងណាមួយ។

ប្រភពពីមជ្ឈដ្ឋានអ្នកនិយម តាមដានរឿងតារាខ្មែរ បានលើកឡើង ថា វ៉ាន់ នីឡា ចាប់តាំងពី លេចដំណឹងស្នេហ៍ជាមួយបុរសអ្នកជំនួញ ក្រៅស្រុកនោះមក ឃើញថា នាងដូចជាមានយឺអ៊ុនខ្ពស់ខ្លាំង។ មិនតែប៉ុណ្ណោះ បើក្រឡេកមើល ពីជីវភាពរស់នៅផ្ទាល់ខ្លួនខាងក្រៅឯណោះវិញ ស្រីស្រស់រូបនេះ ក៏កំពុងតែមានសេចក្តីសុខ ជាមួយ នឹងភាពហ៊ឺហារការលេងខ្លួន ប្រើសម្ភារៈតម្លៃថ្លៃៗ មិនចាញ់តារាស្រីឯទៀត ប៉ុន្មានឡើយ ។

ប្រភពបន្តថា ស្ថិតក្នុងស្ថានភាពបែបនេះ ទំនងតារាចម្រៀងមុខស្រស់ នីឡា អាចនឹងមានអ្នកនៅពីក្រោយខ្នង ចំពោះភាពហ៊ឺហារទាំងនេះ ។ ដោយហេតុថា ថ្មីៗកន្លងមក ធ្លាប់មានដំណឹងថា មានអ្នកជំនួញឆ្លងទ្វីប ក្រៅស្រុកពេញចិត្ត ចង់ យកធ្វើជាគូស្នេហ៍ ដោយសន្យាផ្តល់ គ្រប់យ៉ាងឱ្យនាង។

ជុំវិញបញ្ហានេះ កាលពីព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ គេហទំព័រ LookingTODAY មិនទាន់អាចទំនាក់ទំនង ដើម្បីស្វែងរកសុំការបំភ្លឺពី កញ្ញា វ៉ាន់ នីឡា ជុំវិញការលើកឡើងនេះ បាននៅឡើយទេ។ ដូច្នេះLookingTODAY និងព្យាយាមស្វែង រកការបំភ្លឺពីកញ្ញា វ៉ាន់ នីឡា នៅពេលក្រោយ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល