មិនគួរអោយជឿ ៖ បើយោងតាមសេចក្តីរាយការណ័ព័ត៌មាន ដែលទើបតែបានចេញផ្សាយ
ដោយទំព័រប្លែកបរទេស spy កាលពីថ្ងៃទី ២១ ម្សិលមិញនេះ អោយដឹងថា Alton Towers
បានបង្ហាញនូវ rollercoaster ចុងក្រោយបំផុត ដែលអោយឈ្មោះថា The Smiler ។

គួរបញ្ជាក់ផងដែរថា rollercoaster របស់ពិភពលោកចុងក្រោយមួយនេះ ក៏បានបំបែក
ឯត្តទគ្គកម្មលោកផងដែរ បន្ទាប់ពីវាបានក្លាយទៅជាrollercoaster ដ៏ព្រឺព្រួចជាងគេបង្អស់
ខណៈវាបានបំពាក់ទៅដោយកងរង្វិលដល់ទៅ ១៤ ដងឯណោះ។

លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែល បានគូសបញ្ជាក់បន្ថែមអោយដឹងផងដែរ
ថា rollercoaster ផ្តាច់ព្រលឹងមួយនេះ មានតម្លៃដល់ទៅ ២៧ លានដុល្លារ ខណៈពេល
ដែលវាមានកំពស់ខ្ពស់ដល់ទៅ ៣០ ម៉ែត្រ និងមានល្បឿនជាអតិបរិមា ប្រមាណជាង ៨៥
គីឡូម៉ែត្រក្នុងមួយម៉ោង ស្របពេលដែលវាមានប្រវែងដល់ទៅ ១,១៧០ ម៉ែត្រឯណោះ។

គួររំឭកផងដែរថា The Smiler ដែលជា rollercoaster ដ៏ព្រឺព្រួចបំផុតក្នុងទំព័រប្រវត្តិសាស្រ្ត
មួយនេះ នឹងបើកដំណើរការជាសាធារណៈ នៅឯ រមណីយដ្ឋាន Alton Towers Resort
ដែលមានទីតាំងនៅក្នុងប្រទេសអង់គ្លេស នាថ្ងៃទី២៣ ឧសភា ពោលគឺនៅថ្ងៃស្អែកនេះតែ
ម្តង។ ខាងក្រោមនេះ ជាវីដេអូ តាមដានទស្សនាទាំងអស់គ្នាណា ៖

<object width="450" height="400" data="http://www.youtube.com/v/m0g3T8EGTik&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/m0g3T8EGTik&rel=1" /></object>

ដោយ ៖ រិទ្ធី
ប្រភព ៖ spy