មានមនុស្ស ជាច្រើន មិនថាបុរស ឬស្រ្តី នោះទេនៅលើពិភពលោក តែងតែចង់បាន រាងស្រស់ស្អាត និង ស្រស់សង្ហា ដោយការតមអាហារ និងទទួលទានអាហារសុខភាពដើម្បីទទួលបានរូបរាងស្រស់ស្អាតនិង ទាក់ទាញ។

ដូច្នេះ ថ្ងៃនេះយើងសូមណែនាំជូនលោកអ្នក នូវសកម្មភាព ៥យ៉ាង ដែលអ្នកកំពុងតមអាហារទាំងអស់ មិនគួរធ្វើ និងត្រូវយល់ដឹង ដើម្បីសុខភាព។

១/ រាប់ ឬដឹងពីទម្ងន់(សារធាតុខ្លាញ់) ដែលអ្នកកំពុងមាន៖ អាចជួយឱ្យអ្នកដឹងថាតើអ្នកចង់សម្រក ទម្ងន់ប៉ុន្មាន ដើម្បីធ្វើការទទួលទាន ឬតមអាហារ ឱ្យសាកសមទៅនឹងបរិមាណអាហារ ដែលអ្នកត្រូវតម និងទទួលបានលទ្ធផល ទៅតាមបំណងប្រាថ្នារបស់អ្នក។

២/ កុំទៅកន្លែងហាត់កីឡាតែម្នាក់ឯង៖ ពេលខ្លះអ្នកគិតថា អ្នកមានសុខភាពល្អ រឹងមាំ គ្រប់គ្រាន់ដើម្បី ហាត់ប្រាណ ប៉ុន្តែ អ្វីដែលល្អ អ្នកគួរទៅជាមួយនឹងមិត្ត ឬមានមនុស្សជាច្រើន នៅជុំវិញអ្នក ព្រោះវាអាច ជួយជាកម្លាំងចិត្ត ជំរុញឱ្យអ្នកមានទឹកចិត្តកាន់តែខ្លាំង ធ្វើមួយជំហ៊ានម្តងៗ។

៣/ កុំប្រើប្រាស់ថ្នាំសម្រក់ទម្ងន់ (តមអាហារ)៖ ថ្នាំសម្រកទម្ងន់ វាអាចជួយអ្នកឱ្យសម្រកទម្ងន់ ប៉ុន្តែក៏ អាចបំផ្លាញសុខភាពនិងប្រាក់របស់អ្នកបានផងដែរ។ គ្មានអ្វីល្អជាងការធ្វើលំហាត់ប្រាណរាងកាយផ្ទាល់ នោះទេ។

៤/ កុំធ្វើឱ្យអស់ជាតិទឹកពីក្នុងខ្លួន៖ ទឹកជាផ្នែកមួយដ៏សំខាន់ ក្នុងការដុតរំលាយសារធាតុខ្លាញ់ ដែល មាននៅក្នុងខ្លួនមនុស្ស។ ការទទួលទានចំណីអាហារលេង ជាមួយនឹងទឹក អាចជួយឱ្យមានអារម្មណ៍ថា ឆាប់ឆ្អែត និងមិនចង់ទទួលទានអាហារច្រើន ដែលអាចជួយសម្រកទម្ងន់បានយ៉ាងលឿន។

៥/ កុំធ្វើលំហាត់ប្រាណនៅខាងក្រៅ៖ ការធ្វើលំហាត់នៅខាងក្រៅដូចជា រត់ បើសិនមិនមែនជាទម្លាប់ របស់អ្នក នឹងធ្វើឱ្យអ្នកបាត់បង់នូវពេលវេលា ឆាប់ហត់ អស់កម្លាំង បាត់បង់ជាតិទឹក ដោយសារតែអ្នក កំពុងស្ថិតនៅក្នុងការតមអាហារ។

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ hinadaily