បញ្ហាស្បែកមុខនិង ស្បែកខ្លួនស្ងួត អាចបណ្តាលឲ្យអ្នកមានអាការៈរមាស់ និង ការឈឺចាប់។ មានកត្តាជាច្រើនដែលបង្កឲ្យមានបញ្ហាស្បែកស្ងួត នេះគឺជាអ្វីដែលយើងត្រូវយកចិត្តទុកដាក់
ថែរក្សាការពារស្បែក ឲ្យមានសំណើម។ ខាងក្រោមនេះ គឺជាវិធីមួយចំនួន ដើម្បីថែរក្សាស្បែក
របស់លោកអ្នកឲ្យមានសុខភាពល្អ និង ស្រស់ស្អាត៖

១/ ប្រើឡេការពារកំដៅ៖ ការពារនៅពេល ដែលអ្នកចេញក្រៅ ត្រូវកំដៅថ្ងៃ ព្រោះវា អាចធ្វើឲ្យ
ស្បែករបស់អ្នកស្ងួតខ្លាំង។ អ្នកគួរការពារស្បែក របស់អ្នកដោយប្រើឡេការពារកំដៅដែលមាន
SPF យ៉ាងតិច១៥%។ វាមិនត្រឹមតែជួយទប់ទល់នឹងបញ្ហាស្បែកស្ងួត ដែលអ្នកកំពុងមាននោះ
ទេ វាថែមទាំងជួយការពារឲ្យស្បែករបស់ភ្លឺរលោងទៀតផង។

២/ ងូតទឹកក្តៅឧណ្ហៗ និង ប្រើប្រេងសារធាតុសំណើម ទៅក្នុងទឹក។

៣/ ប្រើសាប៊ូឬក្រែមលាងសម្អាត ដែលមានជាតិសំណើមនៅពេលងូតទឹក។ សាប៊ូធម្មតាអាច
អាចធ្វើឲ្យស្បែកស្ងួត និង រោលស្បែក។ សាប៊ូ និង ក្រែមលាងសម្អាតដែលមានជាតិសំណើម
អាចជួយឲ្យស្បែកមានសំណើមឡើងវិញ។

៤/ អ្នកត្រូវផឹកទឹកឲ្យបានច្រើន ព្រោះទឹកជួយផ្តល់សំណើម ដល់រាង្គកាយនិងស្បែកផងដែរ។

៥/ ផ្តល់សារធាតុសំណើមដល់ស្បែកនៅពេលព្រឹកនិងពេលល្ងាច។ ប្រសិនបើស្បែករបស់អ្នក
ស្ងួតខ្លាំង អ្នកគួរប្រើប្រេង ដែលមានសារធាតុសំណើមច្រើន។ ប្រសិនបើ ស្បែករបស់អ្នកមិន
សូវស្ងួតទេ អ្នកអាចប្រើសារធាតុសំណើមធម្មតា។ វាអាចជួយឲ្យកោសិកាស្បែកថ្មីលូតលាស់
ឡើងវិញ។

៦/ ខាត់ស្បែករបស់អ្នក ជារៀងរាល់សប្តាហ៍។ ការខាត់ស្បែកជួយ លាងជម្រះកោសិកាស្បែក
ងាប់ និង ធ្វើឲ្យកោសិកាថ្មីលូតលាស់ មកជំនួសវិញ៕

ដោយ៖ វណ្ណៈ
ប្រភព៖ squidoo