CamNews

Jackie Chan ប្រារព្ធពិធីខួបកំណើត ៦០ ឆ្នាំដោយធ្វើ Concert សប្បុរសធម៌មួយដ៏ធំ មានតារាល្បីៗចូលរួមជាច្រើន

Jackie Chan ត្រូវបានប្រជាជនខ្មែរ ស្គាល់ជាក់យ៉ាងច្បាស់ តាមរយៈឈ្មោះ ឈិន ឡុង និងតាម​រឿង ជាច្រើនផ្សេងទៀត របស់គាត់ ។ Jackie Chan ជាតារាសំដែងចិន ដ៏ប៉ិនប្រសព្វ ខាង​ផ្នែកក្បាច់គុន ហើយនិងកំប្លែង ផងដែរ ។

ក្នុងនាមជា តារាជើងចាស់ មួយរូប Jackie Chan ពិតជាតារាល្បី មានឈ្មោះបោះសំលេង ខ្លាំង ណាស់​ដែល ទទួលបាន ទាំងការគាំទ្រ និងគោរពយ៉ាងខ្លាំង ពីសំណាក់ទស្សនិកជន និងតារាៗ ដូចគ្នា ។ កាលពីថ្ងៃទី ៦ មេសា កន្លងទៅនេះ Jackie Chan បានប្រារព្ធ ធ្វើពិធីខួបកំណើត គំរប់ ៦០ ឆ្នាំរបស់ខ្លួន ។ ដើម្បីសំដែងពី ភាពសប្បុរស របស់ខ្លួន និងដើម្បីធ្វើបុណ្យ ក្នុងគំរប់៦០ ឆ្នាំ ផងនោះ Jackie Chan បានអញ្ជើញអោយ តារាចំរៀងចិន ល្បីៗជាច្រើន អោយមកចូល រួមគ្នា ធ្វើ Concert សប្បុរសធម៌ ដ៏ធំមួយ ដែលមានឈ្មោះថា The 2014 Peace & Love & Friendship ។ ប្រាក់ចំណូល ដែលបានមកពី ការសំដែង Concert នឹងយកទៅ ជួយអង្ការ Operation Smile ដែលជាអង្គការ ជួយវះកាត់ក្មេង ដែលមានមាត់ឆែប ពីកំណើត ។ ហើយនិងមួយចំនួនទៀត យកទៅជួយអង្ការផ្សេងៗ ដែលមានធុរះ ជួយដល់ក្មេងៗ ។

លោក Bill Magee និយាយថា Jackie Chan គឺជាមិត្តភក្តិ ដ៏ល្អម្នាក់របស់គាត់ ហើយក៏ជា មនុស្ស ម្នាក់ដ៏ល្អ ដែលតែងតែ ជួយស្វះស្វែងរក ថវិការដើម្បីជួយអង្ការ Operation Smile ជានិច្ច ។ មក ដល់វ័យ ៦០ ឆ្នាំនេះ Jackie Chan មិនទាន់មាន សញ្ញាណជំងឺ ណាមួយដែល ធ្វើអោយគាត់ ចាស់ទ្រោមខ្លួនឡើយ តែ ផ្ទុយទៅវិញ គាត់នៅតែមាន រាងកាយមាំមួន រហាស់រហួនដដែល ៕

ដោយ ៖ លីលី
ប្រភព ៖ xinhua