ពួកគេទាំងអស់នេះ គឺជាមនុស្សដែលត្រូវគេជឿថាមានភាពក្លាហានដល់កំពូល
ដោយហ៊ានយកជីវិតទៅលលេងជាមួយចង្កូមមជុរាជ។
បើមើលពីលើវិញ អ្នកនឹងត្រូវក្អួតមិនខាន។
តំបន់ Daredevils នៃប្រទេស Switzerland ត្រូវបានគេមើលឃើញថា ជាកន្លែងមួយក្នុងចំ
ណោមកន្លែងដែលប្រកបដោយគ្រោះថា្នក់បំផុត ហើយវាមានកំពស់ ១៥០ ម៉ែត្រធៀបនឹង
ផ្ទៃដី។
មើលពីចម្ងាយ អ្នកប្រាកដជាសរសើរចំពោះភាពក្លាហានរបស់ក្រុមនេះ។
ថ្មីៗនេះ មានក្រុមមនុស្សក្លាហានមិនចេះខា្លចស្លាប់មួយក្រុមបានបង្កើតល្បែងឆ្កួតលីលា
ប្រកបដោយភាពដ៏គ្រោះថ្នាក់ជាទីបំផុត ដោយពួកគេបានធ្វើតុជប់លៀង និងអាងអែល
ទឹកមួយរួចយកខ្សែកាបព្យួរពីលើស្ពាន Gueuroz ។ ក្រុមយុវវ័យដែលមានគ្នា ២៥ នាក់
នេះ បាននាំគ្នាងូតទឹកក្នុងអាងដែលពួកគេបានធ្វើនោះ ព្រមទាំងជប់លៀងលេងសប្បាយ
ជាមួយគ្នាទៀតផង។
ដើម្បីសម្រេចបានប្រការខាងលើ ពួកគេត្រូវចំណាយពេល ២,៥០០ ម៉ោងសម្រាប់ការ
រៀបគម្រោងនិង ៦ ម៉ោងដើម្បីធ្វើអាងហែលទឹក ក្រោយមកបញ្ជូនវាចុះទៅផ្នែកខាង
ក្រោម។
ក្រុមយុវវ័យមិនខ្លាចស្លាប់កំពុងជប់លៀងនៅលើចង្កូមមជ្ជុរាជ។
ក្រុមយុវវ័យដែលប្រហែលជាមានខ្នងធំពីមជ្ជុរាជមួយក្រុមនេះ ធ្លាប់បានធ្វើសកម្មភាព
គ្រោះថ្នាក់បែបនេះរាប់មិនអស់តាំងតែពី ១០ ឆ្នាំមកនេះ ដូចជា ឡើងភ្នំមួយក្នុងជួភ្នំAlps
និង Andes ដែលមានកំពស់ ៤,៥៧២ ម៉ែត្រ ដើម្បីទទួលអារម្មណ៍នៃការងូតទឹកក្ដៅនៅ
លើភ្នំនោះ។ ក្នុងឆ្នាំ ២០០៧ ពួកគេបានឡើងភ្នំ Mont Blanc ដែលជាភ្នំមួយខ្ពស់បំផុតនៅ
អ៊ឺរ៉ុប។
ស្ពានដែលមានកំពស់ ១៥០ ម៉ែត្រពីផ្ទៃដី។
ដោយ ៖ សូរីយ៉ា
ប្រភព ៖ hcm