ព័ត៌មានអន្តរជាតិ ៖ យន្តហោះ គ្មានមនុស្សបើក មានមុខងារពិសេស តាមដានស៊ើបអង្កេត របស់ សហរដ្ឋអាមេរិក បានទៅដល់ មូលដ្ឋានទ័ពអាកាស ភាគខាងជើង ប្រទេសជប៉ុន កាលពីថ្ងៃសៅរ៍ កន្លងទៅនេះ ខណៈវាគឺជាលើកដំបូងហើយ ក្នុងទំព័រប្រវត្តិសាស្រ្ត របស់សហរដ្ឋអាមេរិក ដែល បានដាក់ពង្រាយវត្តមាន យន្តហោះ គ្មានមនុស្សបើក ទៅកាន់ប្រទេសមួយនេះ នេះបើតាមការ អោយដឹងពី កងទ័ពអាកាស សហរដ្ឋអាមេរិក ។

ដោយមានការបញ្ជាក់ អះអាង នៅលើគេហទំព័រ កងទ័ព អាកាស សហរដ្ឋអាមេរិក បានគូស បញ្ជាក់អោយដឹងថា យន្តហោះ គ្មានមនុស្សបើក មួយគ្រឿងនេះ មានឈ្មោះថាThe Global Hawk ត្រូវបានទិញ នឹងនាំខ្លួនចូលទៅកាន់ មូលដ្ឋានទ័ពអាកាស US Misawa Air Base កាលពីពេល កន្លងទៅនេះ ខណៈវាពិតជា បានដើរតួនាទី យ៉ាងសំខាន់ ក្នុងការ តាមដានស៊ើបអង្កេត និងឈ្លប យកការណ៍ជាដើម ។

យ៉ាងណាមិញ បើតាមការអោយដឹង ពីប្រភព សារព័ត៌មានក្នុងស្រុក សរបញ្ជាក់បានថា វត្តមាន យន្តហោះ គ្មានមនុស្សបើកខាងលើ ត្រូវបានគេជឿថា នឹងមានការប្រើប្រាស់វា ក្នុងការតាមដានពី ដំណើរការប្រព្រឹត្តិទៅបាន របស់ប្រទេស កូរ៉េខាងជើង និង ប្រទេសចិន ខណៈវិនាទីនេះសន្តិសុខ ដែនសមុទ្រ ប្រទេសជប៉ុន ក៏កំពុងតែមានសភាពតានតឹងជាខ្លាំង ស្រប ពេលដែល រដ្ឋាភិបាល ក្រុង ព្រុងយ៉ាង ក៏កំពុងតែ ងាកក្រឡេកទៅរក កម្មវិធីនុយក្លេអ៊ែរ របស់ខ្លួន ។

ជាមួយនឹង សមត្តភាព ដ៏ខ្ពស់ ប្រកបទៅដោយភាពជឿទុកចិត្ត Global Hawk អាចហោះហើរទៅ បានក្នុងរយៈកំពស់ដល់ទៅ ១៨,០០០ ម៉ែត្រ ឯណោះ ខណៈអាចហោះបានដល់ទៅ ៣០ ម៉ោង ពេញ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia