ភ្នំពេញ៖ នេះបានចំជាចោរ ក្លាហានមែន សូម្បីតែម្ចាស់ផ្ទះ កំពុងអង្គុយចុច ទូរស័ព្ទក្នុងផ្ទះទៅ
ហើយ ហ៊ានចូលឆក់ទូរស័ព្ទ ពីក្នុងគេដៃទៀត បែបនេះប្រិយមិត្ត ត្រូវតែប្រយ័ត្ន ថែមទៀតហើយ
មិនថា ក្នុង ឬក្រៅផ្ទះទេ ពួកចោរកំហូច នៅតែឆក់បានដដែល។

វីដេអូដែលថត បានដោយកាមេរ៉ា សុវត្ថិភាព របស់ម្ចាស់ផ្ទះដែលត្រូវចោរ ចូលឆក់ទូរស័ព្ទក្នុងផ្ទះ
នោះ បានបង្ហាញឲ្យឃើញ ពីទង្វើដែលយើង មិនធ្លាប់ឃើញពីមុនមក ព្រោះធ្លាប់តែឃើញ និង
ឮថា ចោរឆក់ទូរស័ព្ទ តាមដងផ្លូវ តែពេលនេះចូលឆក់ ដល់ក្នុងផ្ទះតែម្តង។

វីដេអូបង្ហាញថា ស្ត្រីម្នាក់កំពុងតែលេងទូរស័ព្ទសេរីទំនើបមួយគ្រឿងនៅក្នុងផ្ទះរបស់ខ្លួន ជាប់ផ្លូវ
ដែលមានចរាចរណ៍ទៅមកមិនដាច់។ស្ត្រីម្នាក់នោះអង្គុយ បែរខ្នងរកផ្លូវ ទើបមិនដឹងថា មានចោរ
ចូលផ្ទះ ខ្លួនរួចឆក់ទូរស័ព្ទ យកទៅបាត់នោះទេ។ ពេលដែលឆក់ហើយ ចោរនោះរត់យ៉ាងលឿន
ចេញពីផ្ទះនោះ ហើយស្ត្រីនោះ ក៏រត់តាមដែរ តែប្រហែលជា មានមិនទាន់ទេមើលទៅ៕

<object width="500" height="400" data="http://www.youtube.com/v/UGRBPo5Qp60&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/UGRBPo5Qp60&rel=1" /></object>

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល