ព្រៃវែង ៖ ជនសង្ស័យម្នាក់ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីស្រាវជ្រាវដឹងថា ជាប់ពាក់
ព័ន្ធនិងករណីរំលោភសេពសន្ថវៈ លើក្មេងស្រីជាអនីតិជន ហើយមួលកសម្លាប់ ចោល កាល
ពីវេលាម៉ោង៦ទៅ៧យប់ថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៣ ស្ថិតនៅក្នុងវត្ដ គោកសំពៅ ភូមិក្រាំង
ស្វាយ ស្រុកព្រះស្ដេច ខេត្ដព្រៃវែង ។

លោកហ៊ី ហាក់ អធិការនគរបាលស្រុក ព្រះស្ដេច បានឱ្យដឹងថា ជនជាប់សង្ស័យ ក្នុង អំពើ
រំលោភសេពសន្ថវៈ ហើយមួលកជនរង គ្រោះសម្លាប់ចោលនោះមានឈ្មោះ សែម ធា អា
យុ១៧ឆ្នាំ ជាកូនសិស្សព្រះចៅ អធិការ វត្ដគោកសំពៅ តែម្ដង ។ ចំណែក ជនរងគ្រោះមាន
ឈ្មោះ ស.ល អាយុ១០ឆ្នាំ ជាចៅស្រីយាយជីនៅ ក្នុងវត្ដគោកសំពៅ ។

លោកអធិការបានបន្ដថា បន្ទាប់ពីមាន ករណីរំលោភហើយមួលកសម្លាប់រួច លោក ក៏បាន
ដឹកនាំកម្លាំងស្រាវជ្រាវនិងប្រមូលវត្ថុ តាងមួយចំនួនរួចមក ទើបឈានដល់ការ ឃាត់ខ្លួនជន
សង្ស័យនេះបានតែម្ដង ។

លោកអធិការ បាននិយាយ ដោយដក ស្រង់សំដីសាក្សីថា មុនពេលកើតហេតុ ជន រងគ្រោះ
និងជនសង្ស័យបានរត់លេងជាមួយ នៅក្នុងទីធ្លា នៃវត្ដគោកសំពៅដោយជនសង្ស័យឃើញ
ឱកាសល្អ ក៏ចាប់ជនរងគ្រោះ អូសចូលទៅក្នុងបន្ទប់ទឹក ហើយធ្វើសកម្ម ភាពរំលោភហើយ
មួលកសម្លាប់ចោលតែម្ដង ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃុំខ្លួនជា បណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាល ស្រុកព្រះ
ស្ដេច ដើម្បីសំណុំរឿងបញ្ជូនទៅ កាន់សាលាដំបូងខេត្ដ ចាត់ការតាមនីតិវិធី ច្បាប់ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល